American University of Phnom Penh (AUPP) កំពុងជ្រើសរើសបុគ្គលិកផ្នែក :
មុខតំណែង: សន្តិសុខ
អ្នកគ្រប់គ្រងផ្ទាល់: ប្រធានផ្នែកខាងប្រតិបត្តិការ
*ទំនួលខុសត្រូវក្នុងការងារ៖
– ថែរក្សាសុវត្ថិភាពជូនបុគ្គលិក និងនិស្សិត នៅក្នុងសាកលវិទ្យាល័យ
– មើលការខុសត្រូវនិងរក្សាសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ
– ត្រួតពិនិត្យការចេញ-ចូល
– កត់ត្រាអត្តសញ្ញាណរបស់អតិថិជន ឬភ្ញៀវដែលចេញ-ចូល
– ត្រូវរាយការណ៍ជូនអ្នកគ្រប់គ្រងជាបន្ទាន់អំពីសភាពការណ៍មិនប្រក្រតីទាំងឡាយដែលអាចមាន ហានិភ័យចំពោះគ្រឹះស្ថាន ឬបុគ្គលិក
– ជួយសម្រួលចរាចរណ៍
– មើលការខុសត្រូវលើទ្រព្យសម្បត្តិផ្សេងៗ
– ធ្វើការងារផ្សេងៗតាមការចាត់ចែងរបស់ប្រធានផ្នែក ។
*លក្ខខណ្ឌក្នុងការជ្រើសរើស៖
– មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំ
– មានទំនួលខុសត្រូវក្នុងការងារ
– មានភាពស្មោះត្រង់ ហ្មត់ចត់ ឧស្សាហ៍ព្យាយាម និង ចេះអត់ធ្មត់
– មានអត្តចរិត និងក្រមសីលធម៌ល្អ
– មានឆន្ទៈមោះមុតចំពោះការងារ
– មានសុខភាពល្អ និងកាយសម្បទាមាំមួន
– មានភាពបត់បែនក្នុងការងារ ។