American University of Phnom Penh (AUPP) កំពុងជ្រើសរើសបុគ្គលិកផ្នែក :
មុខតំណែង: ជាងម៉ាស៊ីនត្រជាក់
អ្នកគ្រប់គ្រងផ្ទាល់: ប្រធានផ្នែកខាងប្រតិបត្តិការ
*ទំនួលខុសត្រូវក្នុងការងារ៖
– ទំនួលខុសត្រូវកិច្ចការថែទាំនិងជួសជុសម៉ាស៊ីនត្រជាក់
– មានចំណេះដឹងខាងដំឡើងប្រព័ន្ធម៉ាស៊ីនត្រជាក់
-រៀបចំកាលវិភាគសម្អាតម៉ាស៊ីនត្រជាក់
– រៀបចំតំឡើងបរិក្ខារម៉ាស៊ីនត្រជាក់សមស្របទៅតាមស្តង់ដារ
– ដោះស្រាយរាល់បញ្ហាដែលបង្កឡើងដោយបរិក្ខារម៉ាស៊ីនត្រជាក់ដែលធ្វើអោយរាំងស្ទះដល់ដំណើរការផ្សេងៗ
– ធ្វើការវិនិច្ឆ័យនិងវាយតម្លៃសំភារៈបរិក្ខារម៉ាស៊ីនត្រជាក់ថាសំភារៈ ទាំងនោះនៅមានគុណភាពអាចប្រើប្រាស់បានឫ មិនបាន
– សហការជាមួយអ្នកបច្ចេកទេស និងក្រុមការងារ ដើម្បីដោះស្រាយបញ្ហានានា
– អាចដោះស្រាយបញ្ហាដែលកើតឡើងពាក់ព័ន្ធនឹងបញ្ហាម៉ាស៊ីនត្រជាក់ ប្រកបដោយភាពរហ័សរហួននិងមានប្រសិទ្ធភាពនិងបញ្ជូនរបាយការណ៍ទៅកាន់ប្រធានផ្នែក ។
*លក្ខខណ្ឌក្នុងការជ្រើសរើស៖
– បញ្ចប់វគ្គបណ្តុះបណ្តាលឬមានសញ្ញាបត្រផ្នែកម៉ាស៊ីនត្រជាក់
– មានចំណេះដឹងទាក់ទងនឹងប្រព័ន្ធ VRV
- មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំ
– អាចសរសេរ និងអាន ភាសាខ្មែរបាន
– មានទំនួលខុសត្រូវក្នុងការងារ
– មានភាពស្មោះត្រង់ ម៉ត់ចត់ ឧស្សាហ៍ព្យាយាម និង ចេះអត់ធ្មត់
– មានអត្តចរិត និងក្រមសីលធម៌ល្អ
– មានឆន្ទៈមោះមុតចំពោះការងារ
– មានទំនាក់ទំនងនិងអធ្យាស្រ័យល្អ
– មានភាពបត់បែនក្នុងការងារ ។