ក្រុមហ៊ុន ធីខេអេសគ្រុប ជា​ភាសាអង់គ្លេស TKS GROUP CO., LTD ហៅ គីសែ ដែល គីសែ​ បង្កើតឡើងក្នុងឆ្នាំ១៩៩១ ពីហាងដ៏តូចមួយប៉ុណ្ណោះ។
អាស្រ័យដោយមានការគាំទ្រពីអតិថិជនចំពោះការផ្គត់ផ្គង់ផលិតផលមានគុណភាព គុណតម្លៃ និងសេវាកម្មល្អ
ក្រុមហ៊ុនវិវត្តខ្លួនពីហាងមកជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតក្នុងឆ្នាំ២០០៦ ក្រោមឈ្មោះ ធីខេអេសគ្រុប ខូអិលធីឌី
ដែលឯកទេសខាងចែកចាយនូវឧបករណ៍សម្ភារៈជាង កសិកម្ម និង សំណង់គ្រប់ប្រភេទទូទាំងប្រទេស។

ក. ចក្ខុវិស័យ៖ មជ្ឈមណ្ឌលដ៏ឧត្តមនៃគុណវិវឌ្ឈិវិជ្ចាជីវៈ និងបច្ចេកវិទ្យាអន្តរជាតិ
ខ. បេសកកម្ម៖ ប្រើគុណតម្លៃវិជ្ជាជីវៈ និងបច្ចេកវិទ្យាថ្មី កំរិតស្តង់ដារអន្តរជាតិ មកអភិវឌ្ឍអ្នកប្រកបវិជ្ចាជីវៈក្នុងវិស័យកសិកម្ម ជាងសំណង់ និងសេវាកម្ម នៅព្រៈរាជាណាចក្រកម្ពុជា
គ.គុណតម្លៃ៖ ស្មារតីការងារជាក្រុម សមត្ថភាពយល់ដឹងពីផលិតផល និងគុណភាពនៃសេវាកម្មរបស់យើង ។

ដើម្បីបំពេញកំណើនតម្រូវការអតិថិជន ក្រុមហ៊ុនយើងត្រូវការស្វែងរកបេក្ខជនជាច្រើនមុខតំណែង ។
លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ
-ចន្ទ-សៅរ៍ (០៨.០០ព្រឹក ដល់១២.០០ និង០១.០០-០៥.០០ ល្ងាច)
-បៀវត្សប្រកួតប្រជែង ការបណ្តុះបណ្តាលផ្ទៃក្នុង លិខិតបញ្ជាក់ការងារ ប្រាក់រង្វាន់ផ្សេងៗ។
-ទីតាំងការងារក្នុងរាជធានីភ្នំពេញ (បេសកកម្មចុះខេត្តទៅតាមទីតាំង)

ទំនាក់ទំនង
ទូរស័ព្ទ: +855 76 234 7559
សេវាតបរហ័សៈ +855 93 2000 015/+855 95 2000 015
អ៊ីមែល: recruitment@tksgroup.com.kh
វែបសាយ: www.tksgroup.com.kh
អសយដ្ឋាន: អគារលេខ០០៩ស្ទួន ផ្លូវលេខ២៧៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

“យើងរួមគ្នា ដើម្បីជោគជ័យទាំងអស់គ្នា”