លទ្ធផលនៃការស្រាវជ្រាវកំរិតភាពស្ត្រេស ទាក់ទងនឹងការប្រជុំតាមវិដេអូ (Video Call)

យើងទាំងអស់គ្នាដឹងថារូបខាងលេីនេះជាការប្រជុំតាមវីដេអូជាច្រេីនម៉េាងជាប់គ្នាហេីយទាំងនេះទាក់ទងទៅនិងការប្រេីប្រាស់ខួរក្បាលរបស់យើង។ តើមានអ្វីខ្លះទៀតដែលអាចអេាយយើងនឿយហត់និងខ្សោយកំលាំងពីការអង្គុយនៅក្នុងផ្ទះរបស់យើងពេញមួយថ្ងៃ? បច្ចុប្បន្ននេះក្រុមហ៊ុន Microsoft បានធ្វេីតេស្តបែបវិទ្យាសាស្រ្តតិចតួចទៅលេីខួរក្បាល ហេីយពួកគេបានរកឃេីញថា ការហៅ (video calls)ជាប្រចាំតាមវីដេអូពិតជាបណ្តាលអេាយស្រ្តេសកាន់តែខ្លាំងនិងសម្លេងរំខានទៅដល់ខួរក្បាលពិតប្រាកដមែន។

ការសិក្សានេះមានមនុស្ស ១៤នាក់បានចូលរួមក្នុងការហៅជាវីដេអូរយៈពេល8ម៉ោងកន្លះហេីយបែងចែកជាបួនក្នុងមួយថ្ងៃ។ក្នុងរយៈពេល១ថ្ងៃមានការសំរាក១០នាទីរវាងគ្នានិងមួយផ្សេងទៀតនៅក្នុងកន្លែងតែមួយ។នាក់ចូលរួមបានពាក់មួក (EEG)៖ EEGគឺជាឧបករណ៍ត្រួតពិនិត្យខួរក្បាលដែលផ្តល់ជាគំនិតទូទៅនៃប្រភេទសកម្មភាពជាពណ៌ប្រផេះចាស់។

អ្វីដែលពួកគេបានរកឃើញគឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលជាពិសេសនោះទេ  ព្រោះយើងទាំងអស់គ្នាបានរស់នៅជាមួយវាតាំងឆ្នាំមុនមកម្លេះ (ឬច្រើនជាងនេះសម្រាប់ការធ្វេីការពីចំងាយ) ប៉ុន្តែវានៅតែសំខាន់ដើម្បីបង្ហាញក្នុងការធ្វេីតេស្ត។ ក្នុងអំឡុងពេលប្រជុំដោយគ្មានការសម្រាក មនុស្សបានបង្ហាញពីកម្រិតខ្ពស់នៃរលកបែតាដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងភាពតានតឹង, ការថប់អារម្មរណ៍និងការផ្តោតអារម្មណ៍។ ជាមួយគ្នានេះផងដែរ វាក៏បានបង្ហាញកំរិតដ៏ខ្ពស់និងកម្រិតស្រេ្តសខ្ពស់ជាមធ្យម, ជាងនេះទៅទៀត វាបានកេីនឡេីងបន្ថែមបន្តិចម្តងៗ នៅពេលដែលពេលវេលានៅតែបន្ត។

ការសម្រាក ១០ នាទីរក្សាភាពស្ត្រេសទាបជាងមធ្យមនិងរារាំងពួកគេពីការកើនឡើង។ ហេីយពួកគេបានបង្កេីននៅរង្វាស់ផ្សេងទៀតនៃការចូលរួមជាវិជ្ជមាន។

ទោះបីជាវាហាក់ដូចជាជាក់ស្តែងក៏ដោយ ក៏វានៅតែត្រូវបញ្ជាក់អោយមានសុពលភាព។ ហេីយអំឡុងពេលដែលការអានទិន្នន័យរបស់ EGG ក៏មិនមានភាពជាក់ស្តែងនៃរង្វាស់ស្រ្តេសពិតប្រាកដទេ តែគេអាចជឿទុកចិត្តបានខ្លះ​  ប្រសើរជាងការវាយតំលៃដោយខ្លួនឯងកាលពីមុន នៅតាមរយៈសំនួរ  ៉តើកំរិតស្ត្រេសរបស់អ្នកមានកំរិតណាដែល ក្រោយពីការប្រជុំតាមវិដេអូជាលើកទី២ និងវាយតំលៃពីលេខ ១ ដល់ ៥ ?​ ៉។ ហើយជាការពិតវានឹងមិនមានសុវត្ថិភាពទេ ក្នុងការយកកុំព្យូទ័រយួរដៃរបស់អ្នកទៅក្នុងម៉ាស៊ីន MRI។ ខណៈដែលភ័ស្តុតាងនេះមានប្រយោជន៍ យើងគួរតែប្រយ័ត្នកុំនិយាយបំផ្លើស ឬភ្លេចថាភាពតានតឹងកើតឡើងនៅក្នុងបរិយាកាសការងារ មានភាពស្មុគស្មាញ ហើយពេលខ្លះមិនស្មើភាពគ្នា។

ឧទាហរណ៍៖ ការសិក្សាថ្មីមួយដែលបោះពុម្ពផ្សាយដោយStandfordបង្ហាញថា “ Zoom Fatigue ការពង្រីកភាពនឿយហត់” វាកើតឡើងលើមនុស្សស្រី  ច្រើនជាងបុរស។ ស្ត្រីមានភាពអស់កម្លាំងច្រើនជាងបុរសលើសពី២ដង ក្រោយពេលហៅចេញតាមវិដេអូ  ហេីយប្រហែលជាដោយសារការប្រជុំរបស់ស្ត្រីទំនងជាចំណាយពេលយូរជាង ហើយពួកគេទំនងជាមិនមានពេលសម្រាកបន្ទាប់ពីការហៅចេញនិមួយៗ។ បន្ថែមលើការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើរូបរាងរបស់ស្ត្រីហើយវាច្បាស់ណាស់ថានេះមិនមែនជារឿងសាមញ្ញទេ”គ្មាននរណាម្នាក់ចូលចិត្តការហៅជាវីដេអូ” ទេ។

Microsoftជាទូទៅមានដំណោះស្រាយបែបបច្ចេកវិទ្យាចំពោះបញ្ហានេះ នៅក្នុងផលិតផលក្រុម​(Teams product) ដូចជាការបន្ថែមពេលវេលាឈប់បណ្ដោះអាសន្ន ដើម្បីកុំឱ្យការប្រជុំ ដំណើរការតរៗគ្នាពេក ឬចំលែកបន្តិច  “together mode”ដាក់អ្នកទាំងអស់គ្នានៅក្នុងសាលបង្រៀនមួយ (គំនិតនេះវាមានអារម្មណ៍ធម្មជាតិជាង)។

Standfordមានការណែនាំមួយចំនួន ដូចជាផ្តល់សិទ្ធិឱ្យខ្លួនអ្នក អាចប្រជុំដោយប្រើតែសំលេងក្នុងរយៈពេលមួយក្នុងមួយថ្ងៃ​ឬដាក់កាមេរ៉ាឱ្យឆ្ងាយហើយដើរជុំវិញ(ត្រូវប្រាកដថាអ្នកស្លៀកពាក់) ឬគ្រាន់តែបិទការបង្ហាញរូបខ្លួនឯង។

ទីបំផុតដំណោះស្រាយមិនអាចមានលក្ខណៈបុគ្គលទេ ពួកគេចាំបាច់ត្រូវមានរចនាសម្ព័ន្ធ ហើយទោះបីជាយើងអាចនឹងចាកចេញពីឆ្នាំនៃការប្រជុំនិម្មិតក៏ដោយ តែអ្នកនឹងនៅតែមានការប្រជុំនេះបន្តទៅអនាគត។ ដូច្នេះនិយោជកនិងអ្នករៀបចំត្រូវយល់ដឹងអំពីហានិភ័យទាំងនេះនិងបង្កើតច្បាប់ដែលបន្ធូរបន្ថយពួកគេ – មិនគ្រាន់តែបន្ថែមការទទួលខុសត្រូវរបស់និយោជិកប៉ុណ្ណោះទេ។ បើមានអ្នកណាសួរសូមប្រាប់ពួកគេវិទ្យាសាស្ត្រនិយាយដូច្នេះ។