ការងារចំនួន៥០កន្លែងក្នុងភោជនីយដ្ឋានអុីតាលីដ៏ពេញនិយម

Pizza 4P’s (Cambodia) ជាប្រភេទភោជនីយដ្ឋានម្ហូបអ៊ីតាលីក្រោម Pizza 4P’s Corporation ដែលមាន 30 ភោជនីយដ្ឋាន Pizza Trucks​ រោងចក្រផលិតឈីស និងហាងកាហ្វេ នៅក្នុងប្រទេសវៀតណាម និងមានសាខាទី 1 នៅកម្ពុជា ទល់មុខមាត់ទន្លេ ហើយត្រៀមនឹងបើកដំណើរការភោជនីដ្ឋានទី២ បឹងកេងកង ១ នាពេលឆាប់ៗនេះ​។

បច្ចុប្បន្នភោជនីយដ្ឋានម្ហូបអ៊ីតាលីដ៏ពេញនិយមនេះកំពុងស្វែងរកបុគ្គលិកជាច្រើននាក់បន្ថែមទៀតដើម្បីមកចូលរួមដំណើរការសាខាទី 2 របស់ខ្លួនផងដែរ ៖

1. បុគ្គលិកផ្នែកសេវាកម្ម (25 នាក់)
2. បុគ្គលិកផ្នែកផ្ទះបាយ (25 នាក់)

បេក្ខជនដែលមានចំណាប់អារម្មណ៏អាចផ្ញើប្រវត្តិរូបការងារ (CV) មកកាន់អុីមែល mk@camupjob.com ឬតាមតេលេក្រាម ០១០​៧៧៧​ ២២១
សំរាប់សំនួរផ្សេងៗ សូមតេរមកលេខ ០១០​៧៧៧២២១ រឺសួរក្នុងហ្វេសបុកផេក CamUp Job Center ។

អពីភោជនីយដ្ឋាន Pizza 4P’s

ចក្ខុវិស័យរបស់Pizza 4P’sគឺ “Make the World Smile for Peace” និងបេសកម្មPizza 4P’s “Delivery Wow and Sharing Happiness”

ឆន្ទៈរបស់ភោជនីយដ្ឋាន Pizza 4P’s គឺមិនមែនគ្រាន់តែជា “ភោជនីយដ្ឋានភីហ្សាដ៏អស្ចារ្យ” នោះទេ។ តែជាចក្ខុវិស័យធំជាងនេះគឺ ការធ្វើឱ្យពិភពលោកញញឹមដើម្បីសន្តិភាព។​ Pizza 4P’s ឈរនៅក្បែរ និងធ្វើការជារៀងរាល់ថ្ងៃ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះគឺ “ចែកចាយភាពភ្ញាក់ផ្អើលជាមួយបទពិសោធន៏ថ្មីៗ និងចែករំលែកភាពសប្បាយរីករាយ” ។

Pizza 4P’s បង្កើតអោយមានស្នាមញញឹម ។ ស្នាមញញឹមទាំងនេះគឺជាគន្លឹះដែលផ្តល់ឱ្យយើងនូវរសជាតិនៃភាពរីករាយយ៉ាងពិតប្រាកដ ។

Pizza 4P’s គឺជាភោជនីយដ្ឋានដែលផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពប្រកបដោយអនាម័យខ្ពស់បំផុតសម្រាប់អតិថិជនរបស់ខ្លួន ។ ដូចជា House-made Cheese ដើម្បីទទួលបានCheeseដែលស្រស់ថ្មី ឆ្ងាញ់ ហើយសុវត្ថិភាព ។ ព្រោះ Cheese គឺជាគ្រឿងផ្សំដ៏សំខាន់បំផុតមួយរបស់ម្ហូបអ៊ីតាលី និងភីហ្សាផងដែរ ។

សម្រាប់ពត៌មានបន្ថែម ឬដាក់ពាក្យការងារអាចផ្ញើមកកាន់អុីមែល mk@camupjob.com ឬតាមតេលេក្រាម ០១០​៧៧៧​២២១
សម្រាប់សំនួរផ្សេងៗ សូមតេរមកលេខ ០១០​៧៧៧២២១ រឺសួរក្នុងហ្វេសបុកផេក CamUp Job Center ។
ការងារផ្សេងទៀតសូមចូលទៅវេបសាយ Camup Job Center  ឬ តេលេក្រាមឆានែល​ Camup Job Center  ។

ការទទួលស្វាគមន៏អតិថិជនដោយបេះដូង ដែលនៅក្នុងភាសាជប៉ុន មានពាក្យមួយថា “Omotenashi” ។ ពាក្យថា “Omotenashi” គឺជាគន្លឹះក្នុងការសម្រេចបេសកកម្មរបស់ខ្លួនគឺ “Delivering Wow, Sharing Happiness” ។

Pizza 4P’s មិនត្រឹមតែជាភោជនីយដ្ឋានប៉ុណ្ណោះទេ យើងក៏មានគោលគំនិត “ភាពគ្មានកាកសំណល់ និង និរន្តភាព” ផងដែរ។
កម្មវិធីអប់រំទៅលើកាកសំណល់ប្លាស្ទិច​ និងការបំពុល ត្រូវបានផលិតឡើងដោយក្រុមហ៊ុន MKI Norway ដែលបានរួមសហការដោយក្រសួងអប់រំ យុវជន និងកីឡា បានណែនាំអំពី Pizza 4P’s កម្ពុជា។

 

វីដេអូនេះគឺដើម្បីបង្ហាញពីឥទ្ធិពលចម្បងនៃការទប់ស្កាត់ និងកាត់បន្ថយការបោះចោល និងការប្រើប្រាស់ប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃរបស់យើង រួមទាំងការធ្វើអាជីវកម្មផងដែរ។ ការសំភាសន៍រួមជាមួយប្រធានបទដ៏គួរអោយចាប់អារម្មណ៍ ដោយអ្នកគ្របគ្រងប្រចាំប្រទេសរបស់យើង បុគ្គលិក រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិទាំងអស់គ្នា ដែលបានបំផុសគំនិត និងផ្សព្វផ្សាយសកម្មភាពរបស់យើងទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស និងទៅកាន់ពិភពលោកដើម្បីទទួលយកនូវគោលគំនិតដ៏ពិសេសនេះផងដែរ។

សម្រាប់ពត៌មានបន្ថែម ឬដាក់ពាក្យការងារអាចផ្ញើមកកាន់អុីមែល mk@camupjob.com ឬតាមតេលេក្រាម ០១០​៧៧៧​២២១
សម្រាប់សំនួរផ្សេងៗ សូមតេរមកលេខ ០១០​៧៧៧២២១ រឺសួរក្នុងហ្វេសបុកផេក CamUp Job Center ។
ការងារផ្សេងទៀតសូមចូលទៅវេបសាយ Camup Job Center  ឬ តេលេក្រាមឆានែល​ Camup Job Center  ។