គន្លឹះទាំង៣សំរាប់ អ្នកចង់មានបទពិសោធន៌​ការងារដំបូង

គ្រប់បណ្តាលក្រុមហ៊ុនតែងចង់បានបុគ្គលិកដែលមានជំនាញ និង បទពិសោធន៌ ដើម្បីមានភាពងាយស្រួលក្នុងការបំពេញការងារ ។ នេះជារឿងពិបាកសំរាប់ និស្សិតដែលទើបបញ្ចប់ការសិក្សា​ ដែលមានតែចំនេះដឹង ជំនាញខ្លះៗ តែមិនទាន់មានបទពិសោធន៌ការងារសោះ ។

ខាងក្រោមនេះជាចំនុចមួយចំនួន ដែលសិស្សនិសិត្សអាចទទួលបានបទពិសោធន៏ ក្នុងពេលកំពុងរៀន ហើយងាយស្វែងរកការងារក្រោយពេលរៀនចប់ ។

1. ការងារស្ម័គ្រចិត្ត

ប្រសិនបើអ្នកកំពុងស្វែងរកអ្វីមួយដើម្បីបំពេញបទពិសោធន៏ការងាររបស់អ្នកនៅក្នុង CV អ្នកអាចចាប់ផ្តើមជាមួយនឹងការងារស្ម័គ្រចិត្ត ។ វាជាចំនុចវិជ្ជមានមួយដែលទាក់ទាញខ្លាំងនៅក្នុង CV របស់អ្នក ហើយវាក៏បង្ហាញថាអ្នកពិតជាមានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីសម្រាប់ខ្លួនអ្នក ។ វាក៏បង្ហាញពីការតាំងចិត្តរបស់អ្នក ដើម្បីក្លាយជាបេក្ខជនដែលសកម្មម្នាក់ផងដែរ ។

2. ចុះកម្មសិក្សា

កម្មសិក្សា

ក្រៅពីការងារស្ម័គ្រចិត្ត ការចុះកម្មសិក្សាក៏មានសារៈសំខាន់ដែលអ្នកត្រូវរួមបញ្ចូលនៅក្នុង CV ដែលអ្នកដាក់ពាក្យធ្វើការជាលើកដំបូង ។ ការចុះកម្មសិក្សាអាចជួយអ្នកអោយជួយអ្នកអោយក្លាយជាបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុនមួយ ដែលមានន័យថាវាជាការងារមួយដែលអ្នកអាចធ្វើ មុននឹងឈានទៅរកកិច្ចការធំៗជាបន្តបន្ទាប់ទៀត ។ ហើយការចុះកម្មសិក្សាមួយចំនួន ក៏ផ្តល់ប្រាប់កម្រៃដល់អ្នកដែរ ដូច្នេះហេតុអ្វីអ្នកមិនសាកល្បងធ្វើវា?

3. ការចូលរួមសិក្ខាសាលាផ្សេងៗ

ការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលបង្កើតឡើងដោយសាកលវិទ្យាល័យរបស់អ្នក រឺក៏ស្ថាប័នផ្សេង ។ ការចូលរួមបែបនេះបង្កើនចំនេះដឹងរបស់អ្នក ក៏ដូចជាអ្នកអាចទទួលបានបទពិសោធន៏ថ្មីៗផង ។ ម្យ៉ាងទៀតអ្នកអាចកសាងបណ្តាញទំនាក់ទំនងរបស់អ្នកបានទៀតផង ។ ដូច្នេះអ្នកអាចកត់ចូលគ្រប់ការចូលរួមរបស់អ្នកក្នុងពាក្យសុំការងាររបស់អ្នកបាន ។

 

អត្ថប្រយោជន៏ទាំង៨ ដែលអ្នកនឹងទទួលបានពេលចុះកម្មសិក្សា (Internship)