តើកម្មសិក្សាជាអ្វី?
កម្មសិក្សាគឺជាបទពិសេាធន៍ការងារនៃការរៀនសូត្រប្រកបដោយវិជ្ជាជីវះដែលផ្តល់នូវអត្ថន័យជាក់ស្តែងនឹងផ្តល់នូវបទពិសោធន៏ការងារដែលទាក់ទងនឹងមុខជំនាញដែលនិសិ្សតបានកំពុងតែរៀន។ កម្មសិក្សាបានផ្តល់អោយសិស្សានុសិស្សនៅឪកាសការងារដើម្បីអោយពួកគាត់បានយកទ្រឹស្តីដែលបានរៀនយកមកអនុវត្តផ្ទាល់ដេីម្បីវាស់ស្ទង់ពីសមត្ថភាពរបស់ពួកនិងកំរិតចំណេះដឹងរបស់ពួកគាត់ផងដែរ។ជាងនេះទៅទៀតកម្មសិក្សាក៏បានជួយពួកគេស្វែងយល់ពីការងារទាក់ទងនឹងការងារមុខជំនាញដែលពួកគាត់បានរៀនរួមទាំងជួយអេាយពួកគេចេះជំនាញថ្មីៗដែលពួកគេមិនចេះពីមុននិងជួយពង្រឹងជំនាញដែលពួកគេមានអេាយកាន់តែល្អប្រសេីរជាងមុនផងដែរ។វាជួយអេាយនិយេាជកនូវឪកាសដេីម្បីបង្កេីតនូវគំនិតថ្មីៗយកមកប្រេីប្រាស់ទាំងនៅសាលានិងកន្លែងការងារនឹងជួយអភិវឌ្ឍទេពកេាសល្យរបស់ខ្លួនអេាយកាន់តែល្អនឹងអភិវឌ្ឍពីបុគ្គលិកហាត់ការទៅជាបុគ្គលពេញសិទ្ធិ។
អត្ថប្រយោជន៏ទាំង៨ ដែលអ្នកនឹងទទួលបាន ពេលចុះកម្មសិក្សា
១.ទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃ
បទពិសេាធន៍អ្នកហាត់ការការងារដែលទទួលបានគឺមានតម្លៃមិនអាចកាត់ថ្លៃបាននិងមិនអាចទទួលបាននៅក្នុងសាលាឡេីយ។អ្នកហាត់ការមានឱកាសអនុវត្តចំណេះដឹងដែលទទួលបានទៅក្នុងកន្លែងការងារដែលពួកគេកំពុងធ្វេីនឹងដោយមើលឃើញដោយផ្ទាល់នូវកាតព្វកិច្ចការងារប្រចាំថ្ងៃដែលពួកគេអាចរំពឹងថានឹងជួបប្រទះនៅក្នុងវិស័យដែលពួកគេបានជ្រើសរើស។
២.ស្វែងរកផ្លូវអាជីព
ការស្វែងរកគឺជាផ្នែកសំខាន់មួយនៃបទពិសោធន៍នៅមហាវិទ្យាល័យហើយកម្មសិក្សាគឺជាវិធីដ៏ល្អមួយសម្រាប់អេាយនិស្សិតស្គាល់ខ្លួនឯងនូវមុខជំនាញដែលពួកគេចាប់អារម្មណ៍។និស្សិតខ្លះចាប់ផ្តើមមហាវិទ្យាល័យជាមួយនឹងមុខវិជ្ជានិងអាជីពដែលពួកគេរំពឹងទុកនឹងធ្វើតែជាចុងក្រោយពួកគាត់ក៏បានផ្លាស់ប្តូរគំនិតវិញ។ការធ្វើកម្មសិក្សាអំឡុងពេលសិក្សាជួយអេាយសិស្សានុសិស្សបានធ្វើការនៅក្នុងវិស័យដែលពួកគេចង់ធ្វេីហេីយជួយពួកគេក្ក្នងការសំរេចចិត្តតើវិស័យនេាះសាក់សមសំរាប់ពួកគេដែរឬទេ។នៅពេលបព្ចាប់ការសិក្សាសិសានុសិស្សដែលបានហាត់ការពួកគេនឹងមានការជឿជាក់លើខ្លួនឯងបានជ្រេីសរេីសជំនាញដែលសាក់សមដ៍ត្រឹមត្រូវមួយ។
៣.ដឹងពីទីផ្សារការងារ
អត្ថប្រយេាជន៍ដ៏សំខាន់មួយនៃការធ្វេីកម្មសិក្សាគឺនិស្សិតដែលបានបព្ចាប់ការសិក្សាហេីយមានបទពិសេាធន៏ការងារសខ្លះៗក្នុងទម្រង់ជាកម្មសិក្សាហេីយក្លាយទៅជាបុគ្គលិកដែលមានសក្តានុពល។បទពិសេាធន៏កម្មសិក្សាបានជួយអេាយពួកគេចំណាយពេលបណ្តុះបណ្តាលតិចជាមុនហេីយអាចទទួលបានភារកិច្ចគ្រប់គ្រងទំនួលខុសត្រូវបានច្រេីនបន្ថែមទៀត។ពួកគេក៏ទទួលបានប្រាក់បៀវត្សរ៍ច្រេីនជាងអ្នកដែលគ្មានបទពិសេាធន៍ការងារផងដែរ ។
៤.អភិវឌ្ឍនិងពង្រឹងជំនាញរបស់ខ្លួន
អ្នកអាចរៀនបានច្រើនអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកក្នុងកម្មសិក្សា។ កម្មសិក្សាអនុញ្ញាតឱ្យមានមតិយេាបលពីថ្នាក់លេីឬអ្នកដែលធ្វេីការក្នុងវិស័យនេាះយូរជាងនាក់។ រៀនកំហុសដែលអ្នកធ្វើក្នុងនាមជាអ្នកហាត់ការនិងរឿងជាច្រើនដែលអ្នកមិនធ្លាប់បានដឹងដឹង។ សួរសំណួរដែលអ្នកមិនយល់ និងហ៊ានសាកល្បងអ្វីដែលថ្មីដើម្បីទទួលបានបទពិសោធន៍ច្រើនបំផុតពីការបណ្តុះបណ្តាលកម្មសិក្សា ។
៥.ទទួលបានប្រាក់ខែ
កម្មសិក្សាជាច្រេីនត្រូវបានផ្តល់ប្រាក់ខែដែលមានន័យថាអ្នកអាចទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃនិងរកលុយបានក្នុងពេលតែមួយ។ កម្មសិក្សាដែលបានផ្តល់ប្រាក់ខែនឹងជួយដល់ការចំណាយដល់ការសិស្សានិងចំណាយផ្សេងៗរបស់អ្នក ។
៦.មានទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យដូចគ្នា
នៅក្នុងពិភពការងារគឺការមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុន ។ ក្នុងនាមជាអ្នកហាត់ការអ្នកនឹងនៅព័ទ្ធទៅដេាយអ្នកជំនាញនៅក្នុងឧស្សាហកម្មនេាះ។ កម្មសិក្សាគឺលេីសពីការទទួលបានចំនូលចំណាត់ថ្នាក់ប៉ុន្តែកម្មសិក្សាបានផ្តល់នូវឱកាសក្នុងការរៀនសូត្រពីមនុស្សជំុវិញខ្លួនអ្នក ។ អ្នកជំនាញដែលបានជួបប្រទះអំឡុងពេលកម្មសិក្សាអាចជាបណ្តាញការងារដំបូងរបស់អ្នក ។
៧.បង្កេីននិងពង្រឹងទំនុកចិត្តរបស់ខ្លួន
កម្មសិក្សាអនុញ្ញាតឱ្យអ្នកសាកល្បងបច្ចេកទេសជាក់លាក់ដែលបានរៀននៅក្នុងថ្នាក់រៀនមុនពេលចូលធ្វើការ ។ វាជាឱកាសដើម្បីអនុវត្តអ្វីដែលអ្នកបានរៀននៅក្នុងបរិយាកាសសុវត្ថិភាពដែលកំហុសនឹងអាចកេីតមានបានជាជាងរៀនពីការលំបាកក្នុងការងារដំបូងរបស់អ្នកក្រេាយបព្ចាប់ការសិក្សា ។
៨.អាចក្លាយទៅជាបុគ្គលិកពេញសិទ្ធ
ក្រុមហ៊ុនជាច្រើនប្រើកម្មសិក្សាជាមធ្យោបាយមួយដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងជ្រើសរើសបុគ្គលិករបស់ពួកគេ។ ក្នុងករណីខ្លះក្រុមហ៊ុនអាចសំរេចចិត្តជ្រេីសរេីសអ្នកហាត់ការនៅពេលពួកគេបញ្ចប់ការហ្វឹកហ្វឺន ។ ទោះបីជាការផ្តល់ការងារមិនកើតឡើងភ្លាមៗក៏ដោយក៏អ្នកហាត់ការម្នាក់ដែលធ្វើឱ្យមានចំណាប់អារម្មណ៍អាចទទួលបានការផ្តល់ជូននៅពេលដែលមានការបើកជ្រើសរើសបុគ្គលិកផ្នែកដូចគ្នានឹងការហាត់ការនោះ ។ វាជាវិធីសម្រាប់ក្រុមហ៊ុនធ្វើតេស្ត៍និយោជិកមុននឹងសម្រេចចិត្តជួលពួកគេ។