នៅចាំពេលវេលាដែលអ្នកចាប់ផ្តើមការងារថ្ងៃដំបូងដែរទេ? វាហាក់បីដូចជាការណាត់ជួបដំបូងគេ អ្នកត្រូវធ្វើគ្រប់យ៉ាងអោយបានល្អបំផុត សូម្បីតែការប្រជុំពេលព្រឹករបស់អ្នក ក៏អ្នកមិនត្រូវអោយមានកំហុសឆ្គងដែរ ។ ប៉ុន្តែរយៈពេលកន្លងផុតទៅ វាក៏មានការផ្លាស់ប្តូរ អ្នកចាប់ផ្តើមគិតថា តើនេះជាអ្វីដែលអ្នកត្រូវធ្វើដើម្បីជីវិតរបស់អ្នកមែនទេ? បញ្ហាតូចៗចាប់ផ្តើមក្លាយជាបញ្ហាធំ ហើយអ្នកក៏ចាប់ផ្តើមសោះអង្គើយនឹងការងាររបស់អ្នក ។ ប៉ុន្តែអ្នកមិនគួរបោះបង់ការងាររបស់អ្នកនោះទេ ហើយមិនមែនមានន័យថាអ្នកត្រូវតែស្រលាញ់ការងាររបស់អ្នកនោះទេ ។ ខាងក្រោមនេះជាគន្លឹះមួយចំនួយជួយអ្នកអោយពេញចិត្តពីរបៀបធ្វើការងាររបស់អ្នកឡើងវិញ ៖
១.ការបង្កើតបរិយាកាសអោយមានភាពរីករាយ
អ្នកគួរសួរសំនួរមួយចំនួនមកកាន់ខ្លួនឯងថា តើពេលណាដែលអ្នកមានភាពរីករាយចំពោះការងារ? តើអ្វីដែលចូលចិត្តធ្វើចំពោះពេលវេលា និង ជីវិតរបស់អ្នក? ប្រសិនបើចម្លើយរបស់អ្នក អ្នកពេញចិត្ត នឹង ស្រលាញ់គ្រប់យ៉ាងដែលអ្នកកំពុងធ្វើ និង កំពុងមានពេលនេះ វាប្រហែលជាចម្លើយដ៏ល្អបំផុត ។ ប៉ុន្តែប្រសិនបើចម្លើយរបស់អ្នកគឺ មានតែអតីតកាលប៉ុណ្ណោះដែលធ្វើអោយអ្នកមានភាពរីករាយ អ្នកក៏គួរតែធ្វើអោយបរិយាកាសការងាររបស់អ្នកមានភាពរីករាយឡើងវិញ ដោយការនិយាយលេងសើចជាមួយមិត្តរួមការងារ ការផ្លាស់ប្តូររបៀបនៃការធ្វើការរបស់អ្នក ការចំនាយពេល ១០ នាទី ដើម្បីញ៉ាំភេសជ្ជៈផ្សេងៗ និង ការដើរសម្រួលរាងកាយផងដែរ ។
២.ស្វែងរកអ្វីដែលអ្នកពេញចិត្ត
អ្នកត្រូវដឹងពីខ្លួនអ្នកអោយបានច្បាស់លាស់ថា អ្នកពិតជាស្រលាញ់ និង ពេញចិត្តអ្វី ។ សួរខ្លួនឯងថាគោលដៅរបស់អ្នកជាអ្វី ហើយអ្នកចាប់ផ្តើមសម្រេចក្តីបំណងរបស់អ្នក ។ ការធ្វើការងារដែលអ្នកស្រលាញ់ ពេញចិត្ត គឺធ្វើអោយអ្នកមានភាពរីករាយ និង ពេញចិត្តបំផុត ។
៣.ធ្វើការងារសំខាន់មុន
កំណត់ពេលវេលារបស់អ្នក ដើម្បីធ្វើការចំបងរបស់អ្នកជាមុនសិន អ្នកអាចធ្វើការងារណាដែលអ្នកគិតថាសំខាន់ ហើយអ្នកក៏ពេញចិត្តនឹងធ្វើ ងោយបានរួចរាល់ជាមុនសិន ។ ការងារបន្ទាប់បន្សំរបស់អ្នកអាចទុកធ្វើនៅពេលដែលសល់ប្រចាំថ្ងៃរបស់អ្នក ។ វានឹងធ្វើអោយអ្នកគ្មានអារម្មណ៏ស្មុកស្មាញ និង រីករាយចំពោះការងាររបស់អ្នក ។
4.រៀបចំតុ
អ្នកអាចធ្វើអោយតុធ្វើរបស់អ្នកមានសោភ័ណភាពដ៏សែនស្រស់ស្រាយ ដោយការផ្លាស់ប្តូររបស់តាំងលើតុ ការបន្ថែមកូនរុក្ខជាតិតូចៗនៅលើតុជាដើម ។ ការតាំងរូបភាពនៅលើជញ្ជាំងក្នុងបន្ទប់ធ្វើការរបស់អ្នក និង ធ្វើអោយមានក្លិនក្រអូបប្រហើរ ធ្វើអោយអ្នកមានអារម្មណ៏ល្អក្នុងការធ្វើការរបស់អ្នក ។
5.ភាពរីករាយជាមួយមនុស្សជុំវិញខ្លួន
វាអាចជាអត្តចរិករបស់អ្នក ដូចជាការញញឹម ការនិយាយបាក្យអរគុណទៅកាន់អ្នកដ៏ទៃ ការលើកទឹកចិត្ត ការអភ័យទោសជាដើម ។ ទាំងអស់នេះជាអ្វីដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ហើយអ្នកដែលនៅជុំវិញខ្លួនអ្នក អ្នកនឹងមានភាពរីករាយជាមួយអ្នក ហើយវាជាកត្តាមួយដែលជម្រុញការងាររបស់អ្នកផងដែរ ។
ប្រសិនបើអ្នកមានអារម្មណ៏ថាមិនរីករាយ នឹងការងារ សាកល្បងចំនុចខាងលើនេះ បើមានអ្វីបន្ថែម អាចចែករំលែកដល់ពួកយើងផង ៕