4 ចំនុចដែលធ្វើឱ្យអ្នកហាក់ដូចជា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលសម្ភាសន៍ការងារ

ការសម្ភាសន៍ការងារជាឱកាសដ៏ល្អបំផុតរបស់អ្នកក្នុងការបង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពសាកសមសម្រាប់ការងារនោះ ។ ប៉ុន្តែទោះបីជាអ្នកមានបទពិសោធន៍ និងទេពកោសល្យដ៏ល្អក៏ដោយ ប្រសិនបើអ្នក ធ្វើខុសក្នុងការសម្ភាសន៍ ឱកាសនោះនឹងក្លាយជារបស់អ្នកផ្សេងទៀត ទោះបីជា ម្នាក់នោះមានលក្ខណៈសម្បត្តិតិចជាងអ្នកបន្តិចក៏ដោយ ។

នេះគឺជាកំហុស 4​ យ៉ាងដែលអ្នកគួរជៀសវាងកុំអោយកើតមានក្នុងពេលសម្ភាសន៏ការងារ ៖

1. ការបង្ហាញការភ័យខ្លាចរបស់អ្នក

អ្នកប្រហែលជាគិតថា ការនិយាយថាអ្នកភ័យពេក អាចនឹងបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ តែវាមិនមែនជាចំនុចដ៏ល្អក្នុងការសម្ភាសន៍នោះទេ។ សូមចាំថា អ្នកត្រូវបង្ហាញពីទំនុកចិត្តលើខ្លួនឯង អ្នកមិនកំពុងមានសំពាធ​ ឬភាពភ័យខ្លាចជ្រុលនោះទេ ។​ លើសពីនេះប្រសិនបើអ្នកភ័យខ្លាំងនៅពេលសម្ភាសន៍ អ្នកសម្ភាសន៏អ្នកនឹងកំពុង ស្រមៃថាអ្នកកំពុងតែភ័យនៅក្នុងពេលបំពេញការងារដូចគ្នា ។

ដូច្នេះ សូមរក្សាភាពស្ងប់ស្ងាត់ និងបង្កើតទំនុកចិត្តអោយខ្លួនឯង!

2. មិនបានរៀបចំជាមុន

ត្រូវប្រាកដថាអ្នកដឹងថា អ្នកណាកំពុងសម្ភាសអ្នក? តួនាទីរបស់ពួកគាត់ជាអ្វី? អាជីវកម្មរបស់ក្រុមហ៊ុននោះនឹងធ្វើអ្វីខ្លះ? អ្វីដែលអ្នកនឹងត្រូវធ្វើនៅក្នុងក្រុមហ៊ុននោះ? — ទាំងនេះមូលដ្ឋានគ្រឹះទាំងអស់ដែលអ្នកត្រូវតែត្រៀម ។ ហើយអ្នកក៏ត្រូវតែត្រៀមរួចជាស្រេចចំពោះ សំណួរអ្វីខ្លះដែលអ្នកនឹងត្រូវបានសួរនាពេលសម្ភាសន៏នោះ ។

ធ្វើការស្រាវជ្រាវអោយបានច្រើនពីក្រុមហ៊ុននោះ និងតួនាទីការងារដែលអ្នកបានដាក់ពាក្យ មុននឹងការសំភាសន៏បានមកដល ។

3. ចម្លើយខ្លីៗ

មិនថាសំណួរធម្មតាៗ ឬខ្លី យ៉ាងណាទេ អ្នកគួរតែត្រៀមខ្លួនដើម្បីពន្យល់អោយបានក្បោះក្បាយ និងលម្អិត។ សូមចាំថារាល់សំណួរគឺជាឱកាសសម្រាប់អ្នកដើម្បីបង្ហាញពីចំនេះ ជំនាញ​ និងអ្វីដែលអ្នកមានទៅកាន់ពួកគាត់បានដឹងពីអ្នក  ។

4. មិនបានសួរសំណួរ

បន្ទាប់ពីអ្នកសំភាសន៏បញ្ចប់សំណួររបស់គាត់ អ្នកនឹងលឺថា “តើអ្នកមានសំណួរអ្វីមកកាន់យើងទេ?” នេះគឺជាឱកាសមួយផ្សេងទៀតសម្រាប់អ្នកដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកលើការសំភាសន៏ និងចំពោះក្រុមហ៊ុនរបស់គាត់ ។ ព្យាយាមបង្កើតសំណួរដែលគួរឱ្យចាប់អារម្មណ៍ និងបានសមរម្យ  ដែលបង្ហាញពីការរៀបចំ និងត្រៀមខ្លួនរបស់អ្នកក្នុងការសម្ភាសន៍នោះ ។

ប្រសិនបើអ្នកមានអ្វីបន្ថែម កុំភ្លេចចែករំលែកអោយពួកយើងបានដឹងផង !!