ការសម្ភាសន៍ការងារជាឱកាសដ៏ល្អបំផុតរបស់អ្នកក្នុងការបង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពសាកសមសម្រាប់ការងារនោះ ។ ប៉ុន្តែទោះបីជាអ្នកមានបទពិសោធន៍ និងទេពកោសល្យដ៏ល្អក៏ដោយ ប្រសិនបើអ្នក ធ្វើខុសក្នុងការសម្ភាសន៍ ឱកាសនោះនឹងក្លាយជារបស់អ្នកផ្សេងទៀត ទោះបីជា ម្នាក់នោះមានលក្ខណៈសម្បត្តិតិចជាងអ្នកបន្តិចក៏ដោយ ។
នេះគឺជាកំហុស 4 យ៉ាងដែលអ្នកគួរជៀសវាងកុំអោយកើតមានក្នុងពេលសម្ភាសន៏ការងារ ៖
1. ការបង្ហាញការភ័យខ្លាចរបស់អ្នក
អ្នកប្រហែលជាគិតថា ការនិយាយថាអ្នកភ័យពេក អាចនឹងបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ តែវាមិនមែនជាចំនុចដ៏ល្អក្នុងការសម្ភាសន៍នោះទេ។ សូមចាំថា អ្នកត្រូវបង្ហាញពីទំនុកចិត្តលើខ្លួនឯង អ្នកមិនកំពុងមានសំពាធ ឬភាពភ័យខ្លាចជ្រុលនោះទេ ។ លើសពីនេះប្រសិនបើអ្នកភ័យខ្លាំងនៅពេលសម្ភាសន៍ អ្នកសម្ភាសន៏អ្នកនឹងកំពុង ស្រមៃថាអ្នកកំពុងតែភ័យនៅក្នុងពេលបំពេញការងារដូចគ្នា ។
ដូច្នេះ សូមរក្សាភាពស្ងប់ស្ងាត់ និងបង្កើតទំនុកចិត្តអោយខ្លួនឯង!
2. មិនបានរៀបចំជាមុន
ត្រូវប្រាកដថាអ្នកដឹងថា អ្នកណាកំពុងសម្ភាសអ្នក? តួនាទីរបស់ពួកគាត់ជាអ្វី? អាជីវកម្មរបស់ក្រុមហ៊ុននោះនឹងធ្វើអ្វីខ្លះ? អ្វីដែលអ្នកនឹងត្រូវធ្វើនៅក្នុងក្រុមហ៊ុននោះ? — ទាំងនេះមូលដ្ឋានគ្រឹះទាំងអស់ដែលអ្នកត្រូវតែត្រៀម ។ ហើយអ្នកក៏ត្រូវតែត្រៀមរួចជាស្រេចចំពោះ សំណួរអ្វីខ្លះដែលអ្នកនឹងត្រូវបានសួរនាពេលសម្ភាសន៏នោះ ។
ធ្វើការស្រាវជ្រាវអោយបានច្រើនពីក្រុមហ៊ុននោះ និងតួនាទីការងារដែលអ្នកបានដាក់ពាក្យ មុននឹងការសំភាសន៏បានមកដល ។
3. ចម្លើយខ្លីៗ
មិនថាសំណួរធម្មតាៗ ឬខ្លី យ៉ាងណាទេ អ្នកគួរតែត្រៀមខ្លួនដើម្បីពន្យល់អោយបានក្បោះក្បាយ និងលម្អិត។ សូមចាំថារាល់សំណួរគឺជាឱកាសសម្រាប់អ្នកដើម្បីបង្ហាញពីចំនេះ ជំនាញ និងអ្វីដែលអ្នកមានទៅកាន់ពួកគាត់បានដឹងពីអ្នក ។
4. មិនបានសួរសំណួរ
បន្ទាប់ពីអ្នកសំភាសន៏បញ្ចប់សំណួររបស់គាត់ អ្នកនឹងលឺថា “តើអ្នកមានសំណួរអ្វីមកកាន់យើងទេ?” នេះគឺជាឱកាសមួយផ្សេងទៀតសម្រាប់អ្នកដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកលើការសំភាសន៏ និងចំពោះក្រុមហ៊ុនរបស់គាត់ ។ ព្យាយាមបង្កើតសំណួរដែលគួរឱ្យចាប់អារម្មណ៍ និងបានសមរម្យ ដែលបង្ហាញពីការរៀបចំ និងត្រៀមខ្លួនរបស់អ្នកក្នុងការសម្ភាសន៍នោះ ។
ប្រសិនបើអ្នកមានអ្វីបន្ថែម កុំភ្លេចចែករំលែកអោយពួកយើងបានដឹងផង !!