៨ចំនុច ជួយអោយការសម្ភាសន៏ តាមវីដេអូទទួលបានជោគជ័យ

ការសម្ភាសន៏តាមវីដេអូត្រូវមានប្រសិទ្ធភាពទាំងបុគ្គលិក និង ក្រុមហ៊ុន ។ ដើម្បីផ្តល់ឱ្យអ្នកនូវឱកាសល្អបំផុតសម្រាប់ភាពជោគជ័យក្នុងការសម្ភាសន៏ សូមពិនិត្យមើលគន្លឹះសំភាសន៍តាមវីដេអូទាំង ៩ ខាងក្រោមនេះ៖

១. ការរៀបចំខ្លូន

វាពិតសំខាន់ណាស់ដែលអ្នកត្រូវរៀបចំខ្លួនរបស់អ្នកអោយដូចដែលអ្នកត្រូវទៅជួបសម្ភាសន៏ផ្ទាល់ជាមួយក្រុមហ៊ុនដែរ ។​ អ្នកគួរតែស្រាវជ្រាវឱ្យបានហ្មត់ចត់អំពីក្រុមហ៊ុនរួមជាមួយឧស្សាហកម្ម ផលិតផលនិងសមិទ្ធិផលរបស់ក្រុមហ៊ុន ដូច្នេះអ្នកបានត្រៀមខ្លួនរួចរាល់ក្នុងពិភាក្សាជាមួយពួកគេក្នុងពេលសម្ភាសន៍ ។

 

២. ទាន់ពេលវេលាកំណត់

សម្រាប់ការសំភាសន៍ដោយផ្ទាល់ យ៉ាងហោចណាស់ក៏អ្នកត្រូវតែបង្ហាញខ្លូនអោយបានមុនពេល ១០ ទៅ ១៥​ នាទី ។ អ្នកក៏ត្រូវអនុវត្តបែបនេះចំពោះការសម្ភាសន៏តានវីដេអូដូចគ្នា ដែលបង្ហាញថាអ្នកជាមនុស្សគោរពពេលវេលា ។

 

៣. ពិនិត្យសម្ភារៈ និង ប្រព័ន្ធអ៊ីនធើណេត

នៅពេលរៀបចំសំភាសន៍របស់អ្នក គន្លឹះសំភាសន៍តាមវីដេអូសំខាន់បំផុតមួយគឺត្រូវសាកល្បងសមាសធាតុបច្ចេកវិទ្យារបស់អ្នកអោយបានល្អជាមុនសិន ។ អ្នកត្រូវសាកល្បងសម្លេង កាមេរ៉ា​ ប្រព័ន្ធអ៊ីនធើណេត និង ទម្រង់វីដេអូ​ជាមុនសិន ជៀសវាងមានភាពរអាក់រអួលក្នុងអំឡុងពេលសម្ភាសន៏ការងាររបស់អ្នក ។

 

៤. ទីតាំងសម្ភាសន៏

ការរៀបចំដ៏ល្អបំផុតសម្រាប់ការសំភាសន៍វីដេអូគឺជាបន្ទប់ស្ងប់ស្ងាត់មួយ ដែលមិនមានសម្លេងរំខាន មិនមែនជាកន្លែងដែលសមាជិកគ្រួសារអ្នកត្រូវដើរឆ្លងកាត់ ។ អ្នកក៏មិនគួររៀបចំតុនៅជិតបង្អួចដែល ព្រោះវាក៏អាចមានសម្លេងរំខានពីខាងក្រៅបានដែរ ។

 

៦. ការនិយាយ

បច្ចេកវិទ្យានៃការសំភាសន៍តាមវីដេអូអាចធ្វើអោយចរន្តសម្លេងរាងយឺតបន្តិចជាងការនិយាយឆ្លើយឆ្លងដោយផ្ទាល់ ឬក៏ប្រដាប់ស្រូបសម្លេងមិនអាចចាប់សម្លេងអ្នកបានល្អ ។ ដើម្បីជៀសវាបញ្ហានេះអ្នកត្រូវតែនិយាយមួយៗ ហើយនឹងច្បាស់ៗ ដើម្បីអោយអ្នកសម្ភាសន៏របស់អ្នកទទួលស្តាប់សម្លេងរបស់អ្នកបានច្បាស់ល្អ ។

 

៧. ការស្តាប់

ជួនកាលនៅពេលដែលអ្នកសម្ភាសន៏តាមវីដេអូ អ្នកអាចនិយាយកាត់ទៅកាន់អ្នកនិយាយម្ខាងទៀត ព្រោះតែចរន្តសម្លេងរាយឺតបន្តិច ដូច្នេះអ្នកត្រូវតែយកចិត្តទុកដាក់ស្តាប់អោយបានល្អ ។ បន្ទាប់ពីអ្នកសម្ភាសន៏អ្នកសួរសំនួររបស់អ្នក អ្នកគួរតែរង់ចាំបន្តិច អោយប្រាកដថាគាត់បានបញ្ចប់សំណួររួចរាល់ហើយ ។

 

៨. កាយវិការ

ភាសាកាយវិការរបស់អ្នកនៅក្នុងបទសម្ភាសន៍តាមវីដេអូអាចបង្ហាញរឿងជាច្រើនអំពីអ្នកថាជាមនុស្សម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯង និងជាបុគ្គលិកម្នាក់ដែលមានសក្តានុពល ។ អ្នកអាចបង្ហាញថាអ្នកកំពុងអង្គុយជាមួយឥរិយាបថល្អ ។ វាក៏សំខាន់ផងដែរក្នុងការយកចិត្តទុកដាក់លើកន្លែងដែលអ្នកកំពុងសម្លឹងមើល ។​ អ្នកគួរតែមើលទៅអ្នកសម្ភាសន៏របស់អ្នកតាមកញ្ចក់កុំព្យូទ័ររបស់អ្នក អោយដូចដែលអ្នកសម្ភាសន៏ផ្ទាល់ ។

មិនថាវាជាការសម្ភាសន៏តាមវីដេរអូលើកទីមួយ ឬក៏អ្នកធ្លាប់ធ្វើវាកន្លងមកហើយ សង្ឃឹមថាចំនុចខាងលើនេះអាចជាជំនួយដល់ការសម្ភាសន៏របស់អ្នក ។
សូមអោយអ្នកទាំងអស់គ្នាជោគជ័យក្នុងការសម្ភាសន៏!