៨ចំនុចសាមញ្ញៗ​​ ដែលអាចនាំអ្នកទៅរកភាពជោគជ័យ

យើងតែងទទួលបានជោគជ័យ ដោយសារតែយើងមានទេពកោសល្យអ្វីមួយ ។ ប៉ុន្តែការពិតទៅការមានទេពកោសល្យ រឺក៏ជំនាញអ្វីមួយតែម៉្យាងមិនគ្រប់គ្រាន់នោះទេ ។ យើងក៏ធ្លាប់បានឃើញមនុស្សដែលមានទេពកោសល្យ ប៉ុន្តែបែជាបរាជ័យទៅវិញព្រោះតែការសម្រេចចិត្តខុស ។
ទាំងនេះជា​ចំនុច ៨ យ៉ាងងាយៗប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់អ្នក ៖

១.គោរពពេលវេលា

អ្នកខ្លះគាត់មានទម្លាប់មួយគឺតែងតែយឺតក្នុងការប្រជុំ ការធ្វើការ និង ការណាត់ជួបផ្សេងៗជាដើម ។ ប៉ុន្តែអ្នកមួយចំនួនធំពេលវេលារបស់គាត់គឺមានតម្លៃបំផុត ហើយគាត់មិនចូលចិត្តអោយពេលវេលាកន្លងទៅដោយគ្មានប្រយោជន៏នោះទេ ។ ការគោរពពេលវេលា ទៀងទាត់ពេលវេលាធ្វើអោយអ្នកសម្រេចកិច្ចការរបស់អ្នកបានទាន់ពេលដូចគ្នា ហើយវាក៏បង្ហាញពីវិន័យរបស់ខ្លួនអ្នកដែរ ។

២.ក្រមសីលធម៌

ការបំពេញការងារដោយភាពស្មោះត្រង់ និង ការគោរព អោយតម្លៃអ្នកដទៃដែលនៅជុំវិញខ្លួន ជាកត្តាមួយដែលធ្វើអោយអ្នកមានសក្តានុពល ។ អ្នកនឹងពេញចិត្តនឹងគុណភាពការងាររបស់អ្នកដែលកំពុងធ្វើ ។

៣.ការខិតខំ

អ្នកមិនគួរឆាប់បោះបង់នូវអ្វីដែលអ្នកតាំងចិត្តនឹងធ្វើនោះទេ តស៊ូបន្តិច ខិតខំបន្តិច នោះការងាររបស់អ្នកនឹងសម្រេច ។ ព្យាយាមអោយអស់ពីសមត្ថភាពរបស់អ្នក ។

៤.ការប្រើប្រាស់កាយវិការ

កាយវិការរបស់អ្នកបង្ហាញពីអ្វីដែលអ្នកចង់និយាយ ចង់ធ្វើដូចគ្នា ។ ដូច្នេះអ្នកគួរតែប្រើវាអោយបានត្រឹមត្រូវ ចំពោះអ្វីដែលអ្នកចង់បង្ហាញ ។

៥.ថាមពលរាងកាយ

ប្រាកដណាស់ថាថ្ងៃខ្លះអ្នកពិតជាមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារនោះទេ ហើយអ្នកពិតជាមិនមានកម្លាំងចិត្តដើម្បីធ្វើការបន្តនោះទេ ។ ដូច្នេះអ្នកគួរតែគិតគូរពិសុខភាពរបស់អ្នក ហើយផ្តោតទៅលើគោលដៅរបស់អ្នក ។

៦.អត្តចរិក

ប្រសិនបើអ្នកមានអត្តចរិកវិជ្ជមាន​ សមរម្យ ធ្វើអោយអ្នកឈរជើងបានយូរអង្វែងក្នុងសង្គមការងារ ។ ហើយក៏ធ្វើអោយមានការអភិវឌ្ឍន៏ និង ការច្នៃប្រឌិតខ្ពស់ ។

៧.មានឆន្ទៈក្នុងការរៀនអ្វីដែលថ្មី

អ្នកត្រូវតែបើកចិត្តអោយទូលំទូលាយក្នុងការរៀនអ្វីដែលថ្មី ។ ប្រសិនបើអ្នកមានបទពិសោធន៏ ចំណេះដឹងទូលំទូលាយ វាជាឱកាសមួយអោយអ្នកឈានទៅរកភាំជោគជ័យ អ្នកត្រូវតែជាមនុស្សដែលអាចរៀនបន្តបានគ្រប់ពេល ។

៨.មានការរៀបចំច្បាស់លាស់

អ្នកត្រូវតែមានគម្រោងច្បាស់លាស់មុននឹង ធ្វើអ្វីមួយ ។ ការរៀបចំទុកជាមុនគឺធ្វើអោយការងាររបសអ្នក ប្រឈមនឹងការខុសតិចបំផុត ហើយក៏មិនអាចមានកំហុសដែរ ។

ភាពជោគជ័យគឺជាការរួមបញ្ចូលនូវកាត្តាតូចៗជាច្រើន ហើយអនុវត្តជារៀងរាល់ថ្ងៃ ។