ទំនាក់ទំនងល្អរវាងបុគ្គលិកនិងអ្នកគ្រប់គ្រង គឺជាកត្តាដែលកំណត់ការតាំងចិត្តរបស់ពួកគេចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ។ ការតាំងចិត្តរបស់បុគ្កលិកគឺអាស្រ័យលើអ្នកដឹកនាំរបស់ពួកគេ ។ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលបុគ្គលិកមិនចាកចេញពីក្រុមហ៊ុន ប៉ុន្តែពួកគេចាកចេញពីអ្នកគ្រប់គ្រង ។ ការចាកចេញរបស់បុគ្គលិកធ្វើអោយក្រុមហ៊ុនបាត់បង់ចំណូល ការប៉ះពាល់ដែលបណ្តាលមកពីបុគ្គលិកដែលមានភាពធ្វេសប្រហែស និង ភាពអវិជ្ជមានជាសាធារណៈដោយសារតែសេវាកម្មបម្រើអតិថិជនចុះអន់ថយ ។ ក្រុមហ៊ុនដឹងថាការលើកទឹកចិត្ត និង ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកមានភាពសំខាន់ ប៉ុន្តែ ភាគច្រើនមិនអាចធ្វើអោយអ្នកគ្រប់គ្រងធ្វើរឿងនេះបាន ។ មានគន្លឹះងាយៗដែលជួយលើកទឹកចិត្ត និង ពង្រឹងការធ្វើការរបស់បុគ្គលិក ៖
១.ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក
ក្នុងនាមអ្នកជាមេដឹកនាំម្នាក់ កុំអង្គុយតែមុខកុំព្យូទ័រធ្វើការ ហើយនិយាយជាមួយបុគ្គលិកតែពេលដែលទំនាក់ទំនងការងារ អ្នកគួរតែស្គាល់ និង ដឹងពីចំណាប់អារម្មណ៏ខ្លះៗរបស់បុគ្គលិកអ្នក ។ ព្យាយាមបង្កើតបរិយាកាសការងារនៅក្នុងការិយាល័យដោយការភ្ជាប់ទំនាក់ទំនងជាមួយល្អបុគ្គលិក ។
២.បង្ហាញភាពយកចិត្តទុកដាក់របស់អ្នកចំពោះបុគ្គលិក
ប្រសិនបើមានបុគ្គលិកណាម្នាក់ជួបបញ្ហាមិនថា បញ្ហាផ្ទាល់ខ្លួន រឺ បញ្ហាការងារ បង្ហាញការយល់ចិត្ត និង យកចិត្តទុកដាក់របស់អ្នកចំពោះគាត់ ។ ការពារក្រុមការងាររបស់អ្នក កុំទុកគាត់ចោលនៅពេលដែលគាត់ជួបការលំបាក ។ បុគ្គលិកនឹងដឹងថាអ្នកយកចិត្តទុកដាក់ចំពោះពួកគាត់ប៉ុណ្ណា ហើយគាត់នឹងខិតខំបំពេញការងារអោយសាកសមនឹងអ្វីដែលអ្នកបានធ្វើចំពោះគាត់ ។
៣.អនុវត្តការទំនាក់ទំនងដោយស្មោះត្រង់និងបើកចំហ
ផ្តល់ពត៌មានរឺការផ្លាស់ប្តូរដល់បុគ្គលិករបស់អ្នក ដោយមិនអោយពួកគាត់ដឹងតាមរយៈមនុស្សដែលមិនជាប់ទាក់ទង ។ ស្តាប់ការផ្តល់យោបល់របស់បុគ្គលិកអ្នក និង ផ្តល់ការយល់ឃើញរបស់អ្នកត្រឡប់ទៅវិញ ។
៤.មានភាពយុត្តិធម៌និងភាពត្រឹមត្រូវ
យកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់គ្នាអោយបានស្មើគ្នា កុំជ្រើសរើសតែអ្នកណាដែលអ្នកពេញចិត្ត ធ្វើជាមនុស្សគ្រប់គ្នាស្គាល់អ្នកដោយសារភាពត្រឹមត្រូវ ។
៥.ផ្តល់អទិភាពដល់បុគ្គលិករបស់អ្នក
ផ្តល់សិទ្ធដល់ពួកគាត់ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងកិច្ចការងារ ។ អ្នកត្រូវផ្តល់ឱកាសដល់ពួកគាត់ក្នុងការបញ្ចេញយោបល់ ការបង្កើតគម្រោងកិច្ចការផ្សេងៗ ។ អ្នកអាចស្តាប់ការលើកឡើងរបស់ពួកគាត់ និងទទួលពិភាក្សានូវបញ្ហារបស់ពួកគាត់ ។
៦.ផ្តល់រង្វាន់លើកទឹកចិត្តរឺការទទួលស្គាល់លើស្នាដៃ
បង្ហាញពួកគាត់ថាអ្នកផ្តល់តម្លៃអោយគាត់ និង សសើរគាត់ប៉ុណ្ណាចំពោះលទ្ធផលល្អរបស់គាត់ មិនចំពោះតែបុគ្គលិកដែលល្អប៉ុណ្ណោះទេ ថែមទាំងបុគ្គលិកដែលកំពុងអភិវឌ្ឍខ្លួនអោយកាន់តែប្រសើរដែរ ។
៧.ផ្តល់ការណែនាំក្នុងការហ្វឹកហាត់ជំនាញនិងឪកាសថ្មីៗ
បុគ្គលិកដែលជាសមាជិកអាចពន្យល់ណែនាំទៅកាន់ បុគ្គលិកដែលមិនមានឆន្ទៈមោះមុត អោយមានចិត្តចង់ហ្វឹកហាត់ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន ។ មានការទទួលស្គាល់និងលើកទឹកចិត្តចំពោះភាពខ្លាំង ទទួលស្គាល់ជំនាញខុសៗគ្នាដែលពួកគាត់មាន និង ណែនាំក្នុងការហ្វឹកហាត់ព្រមទាំងការទទួលបានឧកាសថ្មី ។
វាពិតសំខាន់ណាស់ដែលអ្នកគ្រប់គ្រង ផ្តោតលើការកសាងទំនាក់ទំនងនិង លើកទឹកចិត្តឱ្យមានបរិយាកាសល្អចំពោះការងារ ។ កុំយកពួកគាត់មកដើម្បីតែផលប្រយោជន៏ រឺ ក៏មិនសួវយកចិត្តទុកដាក់ចំពោះគាត់ ។ ពួកគាត់ប្រើសមត្ថភាពពីក្នុងខ្លូនរបស់គាត់ ក្នុងការប្រាស្រ័យទាក់ទង និងទាក់ទាញអតិថិជន ។ ពួកគាត់ជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតរបស់អ្នក ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះគាត់ គាត់នឹងយកចិត្តទុកចំពោះការងារ និងក្រុមហ៊ុនរបស់អ្នកដូចគ្នា ។