៧យ៉ាងជួយជម្រុញភាពជោគជ័យរបស់អ្នក

មានកត្តាជាច្រើនដែលជម្រុញអោយមានភាពជោគជ័យកើតឡើង ។ ហើយសកម្មភាពប្រចាំថ្ងៃរបស់អ្នក ក៏ជាប់ទាក់ទងទៅនឹងភាពជោគជ័យរបស់អ្នកផងដែរ ។ ពេលខ្លះការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនរបស់អ្នកក៏ជាកត្តាសំខាន់នៃភាពជោគជ័យដូចគ្នា ។ ខាងក្រោមនេះជា​ចំនុចមួយចំនួនដែលមនុស្សជោគជ័យតែងតែធ្វើជាប្រចាំថ្ងៃ ៖

 ១.ផ្តោតសំខាន់លើពេលវលា

មនុស្សមួយចំនួនគាត់យកចិត្តទុកដាក់ចំពោះពេលវេលាដែលគិតជាម៉ោង ប៉ុន្តែគាត់មិនបានគិតថាគ្រប់នាទីនៃពេលវេលាគឺសំខាន់ដូចគ្នា ។ ដូច្នេះអ្នកគួរតែកុំខ្ជះខ្ជាយពេលវេលាដែលអ្នកគិតថា មិនប៉ុន្មាននាទីនោហទេ ប៉ុន្តែប៉ុន្មាននាទីនោះធ្វើអោយអ្នកបញ្ចប់ការងារបានទាន់ពេលវេលាផងដែរ ។

២.មិនធ្វើកិច្ចការច្រើនក្នុងពេលតែមួយ

ជាទូទៅអ្នកគួរតែលើកយកការងារដែលសំខាន់មកធ្វើជាមុន ដើម្បីបញ្ចប់វាជាមុន និង អោយបានទាន់ពេលវេលា ។ អ្នកមិនគួរធ្វើនេះផង ធ្វើនោះផង ទាំងដែលកិច្ចការមួយមិនទាន់បញ្ចប់ផង វាក៏ធ្វើអោយខាតពេលវេលា ហើយក៏អាចធ្វើអោយមានកំហុសឆ្គងកើតឡើងផងដែរ ។

៣.រៀបចំកាលវិភាគ

អ្នកគូរតែរៀបចំកាលវិភាគការងាររបស់អ្នកទាំងអស់លើប្រតិទិន ។ នៅពេលដែលអ្នកមិនទាន់បញ្ចប់ការងារណាមួយ អ្នកគ្រាន់តែក្រឡេកមើលប្រតិទិននៅលើតុរបស់អ្នក អ្នកនឹងនឹកឃើញភ្លាម ។ ហើយអ្នកប្រាកដជាមិនទុកការងាររបស់អ្នកចោលនោះទេ អ្នកនឹងចាប់ផ្តើមធ្វើវា ។

៤.ការកត់ត្រាទុក

គ្មានអ្នកណាម្នាក់ដែលដែលចងចាំបានគ្រប់កិច្ចការ គ្រប់រឿងនោះទេ ។ ដូច្នេះអ្នកគួរតែមានសៀវភៅសម្រាប់កត់ចំណាំទុក ដូច្នេះអ្នកអាចបើកមើលដើម្បីរំលឹកខ្លួនអ្នកបាន និង ជៀសវាងការភ្លេចភ្លាំងនាពេលខាងមុខ ។

៥.ការពិនិត្យ Email

អ្នកអាចកំណត់ពេលវេលាណាមួយប្រចាំថ្ងៃរបស់អ្នក ដើម្បី check email របស់អ្នក​ ។ វាធ្វើអោយពេលវេលារបស់អ្នកកន្លងទៅដោយមានលទ្ធផលល្អ និង មិនខាតពេលក្នុងការបំពេញការងាររបស់អ្នក ។

៦.ជៀសវាងការប្រជុំដែលមិនច្បាស់លាស់

ការប្រជុំដែលមិនមានប្រធានបទច្បាស់លាស់ មិនមានសាមជិកចូលរួមច្បាស់លាស់ មិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ ។ អ្នកគួរតែបង្កើតការប្រជុំដែលមានរយៈពេលសមរម្យ ប្រធានបទច្បាស់លាស់ ហើយ អត្ថន័យនៃការប្រជុំដែលមានសារៈសំខាន់សម្រាប់ការងារ និង ប្រធានបទនៃការប្រជុំ ។

៧.សកម្មភាពពេលព្រឹក

អ្នកគួរតែងើបពីព្រលឹម ហើយ ធ្វើលំហាត់ប្រាណរាងកាយរបស់អ្នក ដើម្បីអោយរាងកាយមានភាពរឹងមាំ និង ថាមពល ។ ហើយអ្វីដែលសំខាន់នោះ គឺអាហារពេលព្រឹក អ្នកមិនអាចរំលងវាបានទេ វាពិតជាសំខាន់សម្រាប់សុខភាពរបស់អ្នក ហើយក៏ជាថាមពលមួយដែលធ្វើអោយអ្នកបំពេញការងាររបស់អ្នកដូចគ្នា ។

តើអ្នកមានធ្វីបន្ថែមទៀតដើម្បីឱ្យមានផលិតភាពការងារប្រចាំថ្ងៃ? សូមចែករំលែកគំនិតយោបល់របស់អ្នកដល់ពួកយើងផង ។