មានកត្តាជាច្រើនដែលជម្រុញអោយមានភាពជោគជ័យកើតឡើង ។ ហើយសកម្មភាពប្រចាំថ្ងៃរបស់អ្នក ក៏ជាប់ទាក់ទងទៅនឹងភាពជោគជ័យរបស់អ្នកផងដែរ ។ ពេលខ្លះការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនរបស់អ្នកក៏ជាកត្តាសំខាន់នៃភាពជោគជ័យដូចគ្នា ។ ខាងក្រោមនេះជាចំនុចមួយចំនួនដែលមនុស្សជោគជ័យតែងតែធ្វើជាប្រចាំថ្ងៃ ៖
១.ផ្តោតសំខាន់លើពេលវលា
មនុស្សមួយចំនួនគាត់យកចិត្តទុកដាក់ចំពោះពេលវេលាដែលគិតជាម៉ោង ប៉ុន្តែគាត់មិនបានគិតថាគ្រប់នាទីនៃពេលវេលាគឺសំខាន់ដូចគ្នា ។ ដូច្នេះអ្នកគួរតែកុំខ្ជះខ្ជាយពេលវេលាដែលអ្នកគិតថា មិនប៉ុន្មាននាទីនោហទេ ប៉ុន្តែប៉ុន្មាននាទីនោះធ្វើអោយអ្នកបញ្ចប់ការងារបានទាន់ពេលវេលាផងដែរ ។
២.មិនធ្វើកិច្ចការច្រើនក្នុងពេលតែមួយ
ជាទូទៅអ្នកគួរតែលើកយកការងារដែលសំខាន់មកធ្វើជាមុន ដើម្បីបញ្ចប់វាជាមុន និង អោយបានទាន់ពេលវេលា ។ អ្នកមិនគួរធ្វើនេះផង ធ្វើនោះផង ទាំងដែលកិច្ចការមួយមិនទាន់បញ្ចប់ផង វាក៏ធ្វើអោយខាតពេលវេលា ហើយក៏អាចធ្វើអោយមានកំហុសឆ្គងកើតឡើងផងដែរ ។
៣.រៀបចំកាលវិភាគ
អ្នកគូរតែរៀបចំកាលវិភាគការងាររបស់អ្នកទាំងអស់លើប្រតិទិន ។ នៅពេលដែលអ្នកមិនទាន់បញ្ចប់ការងារណាមួយ អ្នកគ្រាន់តែក្រឡេកមើលប្រតិទិននៅលើតុរបស់អ្នក អ្នកនឹងនឹកឃើញភ្លាម ។ ហើយអ្នកប្រាកដជាមិនទុកការងាររបស់អ្នកចោលនោះទេ អ្នកនឹងចាប់ផ្តើមធ្វើវា ។
៤.ការកត់ត្រាទុក
គ្មានអ្នកណាម្នាក់ដែលដែលចងចាំបានគ្រប់កិច្ចការ គ្រប់រឿងនោះទេ ។ ដូច្នេះអ្នកគួរតែមានសៀវភៅសម្រាប់កត់ចំណាំទុក ដូច្នេះអ្នកអាចបើកមើលដើម្បីរំលឹកខ្លួនអ្នកបាន និង ជៀសវាងការភ្លេចភ្លាំងនាពេលខាងមុខ ។
៥.ការពិនិត្យ Email
អ្នកអាចកំណត់ពេលវេលាណាមួយប្រចាំថ្ងៃរបស់អ្នក ដើម្បី check email របស់អ្នក ។ វាធ្វើអោយពេលវេលារបស់អ្នកកន្លងទៅដោយមានលទ្ធផលល្អ និង មិនខាតពេលក្នុងការបំពេញការងាររបស់អ្នក ។
៦.ជៀសវាងការប្រជុំដែលមិនច្បាស់លាស់
ការប្រជុំដែលមិនមានប្រធានបទច្បាស់លាស់ មិនមានសាមជិកចូលរួមច្បាស់លាស់ មិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ ។ អ្នកគួរតែបង្កើតការប្រជុំដែលមានរយៈពេលសមរម្យ ប្រធានបទច្បាស់លាស់ ហើយ អត្ថន័យនៃការប្រជុំដែលមានសារៈសំខាន់សម្រាប់ការងារ និង ប្រធានបទនៃការប្រជុំ ។
៧.សកម្មភាពពេលព្រឹក
អ្នកគួរតែងើបពីព្រលឹម ហើយ ធ្វើលំហាត់ប្រាណរាងកាយរបស់អ្នក ដើម្បីអោយរាងកាយមានភាពរឹងមាំ និង ថាមពល ។ ហើយអ្វីដែលសំខាន់នោះ គឺអាហារពេលព្រឹក អ្នកមិនអាចរំលងវាបានទេ វាពិតជាសំខាន់សម្រាប់សុខភាពរបស់អ្នក ហើយក៏ជាថាមពលមួយដែលធ្វើអោយអ្នកបំពេញការងាររបស់អ្នកដូចគ្នា ។
តើអ្នកមានធ្វីបន្ថែមទៀតដើម្បីឱ្យមានផលិតភាពការងារប្រចាំថ្ងៃ? សូមចែករំលែកគំនិតយោបល់របស់អ្នកដល់ពួកយើងផង ។