តើអ្នកតែងខ្លាចនូវការបង្កើតកំហុសនៅកន្លែងការងារមែនទេ? ប្រហែលជាអ្នកព្រួយបារម្ភអំពីការធ្វើអ្វីមួយខុស ឬក៏ធ្វើឱ្យមិត្តរួមការងារអន់ចិត្តជាមួយនឹងមតិយោបល់របស់អ្នក។ បើទោះបីជាយ៉ាងនេះក៏ដោយ ការខ្វះទំនុកចិត្តលើខ្លួនឯងពិតជាអាចរារាំងអ្នកនៅកន្លែងធ្វើការ ហើយរារាំងអ្នកមិនឱ្យឈានដល់សក្តានុពលពេញលេញរបស់អ្នក។ ម្យ៉ាងវិញទៀតការមានទំនុកចិត្តលើខ្លួនឯង ក៏ដូចជាសមត្ថភាពរបស់ខ្លួន អាចជួយអ្នកឱ្យមានអារម្មណ៍ល្អជាមួយនឹងការងារ ជាពិសេសធ្វើអោយផលិតភាពការងាររបស់អ្នកកើនឡើង។
ដូច្នេះប្រសិនបើអ្នកចង់បង្កើនទំនុកចិត្តលើការងាររបស់អ្នក សូមមើលការណែនាំរបស់យើងដូចខាងក្រោម៖
១. ផ្ដល់សិទ្ធសេរីភាពអោយខ្លួនឯង
ជាទូទៅអ្នកតែងតែចូលចិត្តគិតគូរតឹងរឹងចំពោះខ្លួនឯង។ ប៉ុន្តែ ប្រសិនបើអ្នកនៅតែបន្តគិតតឹងតែងចំពោះសមត្ថភាពខ្លួនឯង នោះភាពជោគជ័យរបស់អ្នកក៏ពិបាកនឹងសម្រេចបានតាមនោះដែរ។ ដូចនេះ សូមកុំឃាំងខ្លួនឯង កាត់បន្ថយភាសាអវិជ្ជមានអំពីខ្លួនអ្នក ដោយផ្តោតលើជំនាញទាំងអស់ដែលអ្នកមាន ហើយគិតអំពីអ្វីដែលអ្នកអាចធ្វើជំនួសឱ្យនិយាយថា “ខ្ញុំមិនអាច” ។
អ្វីដែលសំខាន់បំផុត គឺត្រូវចាំថាវាគ្មានកំហុសទេក្នុងការធ្វើកំហុស។ តាមការពិតកំហុសឆ្គងជួយអោយយើងរៀន និងកែលម្អ។ អ្នកត្រូវគិតថាវាជាបទពិសោធន៍រៀនសូត្រ ដែលអ្នកអាចប្រើដើម្បីជៀសវាងការកើតឡើងម្តងទៀតនាពេលអនាគត។
២. បន្តរហូតដល់សម្រេចវាបាន
ការគិតបែបវិជ្ជមាន និងការរៀនទុកចិត្តលើខ្លួនឯង គឺទាមទារពេលវេលាក្នុងការធ្វើវា រហូតក្លាយជាទំលាប់។ ប្រសិនបើអ្នកបន្តប្រាប់ខ្លួនឯងថា អ្នកមានទំនុកចិត្តហើយយូរៗទៅ វានឹងជួយអ្នកឱ្យមានទំនុកចិត្តច្រើនជាងមុន។ អ្វីដែលលើសពីនេះ អ្នកដទៃនឹងឃើញការធានាខ្លួនឯងនេះ ហើយពួកគេនឹងជឿលើសមត្ថភាពរបស់អ្នកផងដែរ។
៣. វាយតម្លៃលើការងាររបស់ខ្លួន
ការមើលឃើញភាពប្រសើរឡើងនៅក្នុងការងាររបស់អ្នក នឹងបង្កើនទំនុកចិត្តរបស់អ្នកទៅលើសមត្ថភាពរបស់អ្នក ហើយវិធីដ៏ល្អមួយក្នុងការទទួលស្គាល់នេះ គឺការវាយតម្លៃទៅលើការអនុវត្តការងារ របស់អ្នក។ ប្រសិនបើអ្នកដឹងពីភាពខ្លាំងរបស់អ្នក អ្នកអាចប្រើប្រាស់វានៅពេលអនាគត ហើយអ្នកក៏អាចពង្រឹងលើភាពទន់ខ្សោយរបស់អ្នកដើម្បីជួយអ្នកឱ្យប្រសើរឡើងក្នុងតួនាទីការងាររបស់អ្នកដែរ ។
៤. បង្កើនជំនាញរបស់អ្នក
ការរៀនជំនាញថ្មីៗ អាចជួយអ្នកឱ្យកាន់តែប្រសើរឡើងក្នុងការងាររបស់អ្នក មិនថាអ្នកមានជំនាញទន់ដូចជាការធ្វើការទំនាក់ទំនងជាមួយមិត្តរួមការងារ ឬក៏ជំនាញដែលទាក់ទងនឹងតួនាទីរបស់អ្នកដូចជាការគ្រប់គ្រងទិន្នន័យជាដើម។ នៅពេលអ្នកធ្វើបានល្អប្រសើរ អ្នកនឹងមានអារម្មណ៍ជឿជាក់លើសមត្ថភាពរបស់អ្នក និងស្វែងរកវិធីថ្មីដើម្បីធ្វើការ។ តាមរយៈនេះអ្នកគួរតែមានកំហុសតិចជាងមុនដើម្បីធ្វើឱ្យមានកំហុសដូចគ្នាពីរដង ហើយអាចជំរុញអាជីពរបស់អ្នក។
៥. ប្រកួតប្រជែងនឹងខ្លួនឯង
នៅពេលអ្នករុញខ្លួនអ្នកចេញពីការធ្វើអ្វីដែលស្រួលៗ វាជួយអាចអ្នកឱ្យរៀនពីអ្វីដែលថ្មី។ ជាធម្មតាវាមិនងាយស្រួលទេ ដែលអ្នកចង់ធ្វើអ្វីដែលពិបាកសម្រាប់ខ្លួន ប៉ុន្តែការប្រកួតប្រជែងនឹងខ្លួនឯង គឺសំខាន់ណាស់សម្រាប់ការរៀនជំនាញថ្មីៗ និងការបង្កើនទំនុកចិត្តលើខ្លួនឯង។
៦. ដឹងច្បាស់ពីការងារ
នៅពេលដែលអ្នកស្គាល់ច្បាស់ពីការងាររបស់អ្នក អ្នកអាចនិយាយដោយមានទំនុកចិត្តអំពីវា ដូច្នេះត្រូវប្រាកដថាអ្នកមានទិន្នន័យ និងដឹងព័ត៌មានដែលកំពុងកើតឡើងនៅក្នុងកន្លែងការងាររបស់អ្នក។ ដើម្បីធ្វើដូចនេះ ចូររក្សានូវនិន្នាការចុងក្រោយបង្អស់ដោយការស្រាវជ្រាវព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពដែលអាចជួយអ្នកឱ្យរកឃើញវិធីថ្មីនៃការធ្វើការផងដែរ។ សួរមិត្តរួមការងារអំពីបទពិសោធន៍របស់ពួកគេដើម្បីជួយអ្នកពង្រីកចំណេះដឹងរបស់អ្នក។ អ្វីដែលសំខាន់ជាងនេះទៀត គឺចូលរួមវគ្គការបណ្ដុះបណ្ដាល និងវគ្គអភិវឌ្ឍន៍ជាប្រចាំ៕