៥ យ៉ាងដែលអ្នកគួរធ្វើនៅពេល ចាប់ផ្តើមការងារថ្មី

ការចាប់ផ្តើមការងារថ្មីពិតជារំភើបណាស់ នៅពេលដំបូង។ បន្ទាប់មក យូរៗទៅ ពីរបីថ្ងៃកន្លងផុតទៅ ហើយអ្នកចាប់ផ្តើមគិតថា តើខ្ញុំគួរធ្វើដូចម្តេច? តើខ្ញុំធ្វើបានល្អទេ? តើខ្ញុំគួររំខានអ្នកគ្រប់គ្រងនូវសំណួរមួយចំនួនដែរឬទេ? តើការប្រើម៉ាស៊ីន  Copy ត្រូវប្រើរបៀបណា? និងសំណួរផ្សេងៗទៀតជាច្រើនដែលត្រូវស្វែងយល់ ។

តាមពិតទៅវាជារឿងធម្មតាដែលអ្នកតែងតែមានអារម្មណ៍ថាឆ្គងៗនៅពេលចាប់ផ្តើមការងារដំបូង ។ ដូច្នេះខាងក្រោមនេះជា៥ចំណុចដែលអ្នកគួរធ្វើ ពេលចាប់ផ្តើមការងារថ្មីៗ ៖

  1. ការបន្ទាបខ្លួន។

រឿងសំខាន់បំផុតនៅ នៅពេលអ្នកចាប់ផ្តើមការងារថ្មី គឺបញ្ចប់ការងារទាំងអស់ដែលអ្នកបានកំពុងធ្វើនៅក្រុមហ៊ុនចាស់របស់អ្នក ។​ ជាមួយគ្នានេះដែរ ការងារថ្មីគឺជាពេលវេលាសម្រាប់ការសិក្សាស្វែងយល់អ្វីដែលថ្មីបន្ថែមទៀត ។ អ្នកប្រហែលជាធ្លាប់ទទួលបានជោគជ័យពីមុនមកក្នុងមុខតំណែងស្រដៀងគ្នានៅក្រុមហ៊ុនផ្សេងគ្នា ប៉ុន្តែស្ថាប័ននីមួយៗគឺខុសគ្នា។ ដូច្នេះអ្នកត្រូវស្វែងយល់ពីអ្វីដែលបានធ្វើនិងអ្វីដែលមិនធ្លាប់បានធ្វើ​ សម្រាប់ស្ថាប័នថ្មីរបស់អ្នក ។ វាពិតជាល្អជាង​ ដែលអ្នកអះអាងថាខ្លួនអ្នកជាអ្នកជំនាញស្រាប់។

អ្នកគួរតែជួប ស្គាល់ជាមួយបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុននោះ ដើម្បីភាពស្និតស្នាល សុំយោបល់ និងស្វែងយល់បន្ថៃមពីក្រុមហ៊ុនតាមរយៈពួកគាត់ផងដែរ ។

  1. ទៅធ្វើការអោយទាន់ពេល ប៉ុន្តែកុំនៅយឺតពេក

វាជាការសំខាន់ណាស់ដែលអ្នកទៅដល់កន្លែងធ្វើការបានលឿន និងទាន់ពេលវេលា វាបង្ហាញថាអ្នកជាមនុស្សដែលគោរពពេលវេលា និងអោយតម្លៃការងារ ។ ប៉ុន្តែការនៅធ្វើការលើសម៉ោងយូរពេក វាពិតជាមិនមែនជាចំណុចល្អទេ វាអាចធ្វើប៉ះពាល់ដល់លទ្ធភាពការងារទៅវិញ ។

  1. ចូលរួមជាមួយមិត្តរួមការងាររបស់អ្នក

នៅពេលចាប់ផ្តើមការងារថ្មី វាជារឿងសំខាន់ដែលអ្នកអាចចូលរួមនិង ចុះសម្រុងជាមួយបុគ្គលិករៀមច្បង និងមិត្តរួមការងារនៅក្នុងក្រុមហ៊ុននោះ ។ ប្រសិនបើអ្នកមិនមានទំនាក់ទំនង មិនមានការសហការជាមួយពួកគាត់បានល្អទេ វាក៏អាចប៉ះពាល់ដល់ការចាប់ផ្តើមការងារថ្មីរបស់អ្នកដែរ ។

  1. ជួបជាមួយអ្នកគ្រប់គ្រងថ្មីរបស់អ្នកជាទៀងទាត់

អ្នកគ្រប់គ្រងចង់ឱ្យបុគ្គលិកម្នាក់អាចមានទំនួលខុសត្រូវខ្ពស់ចំពោះការងារនោះ ដូច្នេះពួកគាត់មិនចាំបាច់ព្រួយបារម្ភច្រើនអំពីវា ។ អ្នកត្រូវស្វែងយល់អោយបានច្បាស់ពីតួនាទីការងាររបស់អ្នក ដូច្នេះអ្នកត្រូវជួបជាមួយអ្នកគ្រប់គ្រង់របស់អ្នកអោយបានទៀងទាត់តាមពេលកំណត់ ឬស្នើជួបគាត់អោយបានច្រើនដើម្បីសុំការពិភាក្សា និងរៀនបន្ថែមពីការងាររបស់អ្នក​ ។ ចំនុចនេះអ្នកមិនត្រឹមតែអាចរៀនពីការងារបានលឿននោះទេ វាថែមទាំងអោយអ្នកមានទំនុកចិត្តលើការងារ និងការជឿទុកចិត្តពីអ្នកគ្រប់គ្រងរបស់អ្នកបានទៀតផង ។

  1. ចាប់ផ្តើមទម្លាប់ថ្មីដែលអ្នកចង់បង្កើត

វាជាផ្នែកនៃទម្លាប់ប្រចាំថ្ងៃថ្មីរបស់អ្នក ដែលអាចជួយជម្រុញដល់លទ្ធភាពការងាររបស់អ្នក ។ វាអាចចាប់ផ្តើមពីការអានសៀវភៅ ការស្រាវជ្រាវ ការមើលវីដេអូខ្លីៗពីការងារ ការធ្វើលំហាត់ប្រាណជាដើម ។