៥ចំនុចដែលមេដឹកនាំតែងតែធ្វើជាប្រចាំ

ពួកយើងគ្រប់គ្នាតែងតែលឺថា បុគ្គលិកមិនបានលាឈប់ពីការងារមិនល្អទេ ប៉ុន្តែពួកគេលាឈប់ពីមេដឹកនាំមិនល្អ ។ ប៉ុន្តែមិនប្រាកដថានេះជាហេតុផលគ្រប់ពេលនោះទេ ។ មេដឹកនាំល្អធ្វើអោយមានការផ្លាស់ប្តូរកាន់តែប្រសើរចំពោះក្រុមហ៊ុន និង បុគ្គលិករបស់ពួកគេផងដែរ ។ អ្នកដឹកនាំល្អតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិក និង​ការងាររបស់បុគ្គលិកមុនខ្លួនពួកគេជានិច្ច ។ មាន 5 ចំនុចដែលមេដឹកនាំតែងតែធ្វើជាប្រចាំ ទៅកាន់បុគ្គលិក ។

1.​គោរពពេលវេលារបស់បុគ្គលិក

មេដឹកនាំល្អអោយតម្លៃទៅលើពេលវេលារបស់បុគ្គលិកគ្រប់គ្នា គាត់មិនអោយអ្នករង់ចាំទៅលើកាលវិភាគប្រជុំដែលបានកំណត់នោះទេ ។ គាត់នឹងបង្ហាញនូវចំនុចសំខាន់ៗនៃ​ ការប្រជុំ និង មានការរៀបចំបានយ៉ាងច្បាស់លាស់ ។ នេះមិនមានន័យថាគាត់មិនបានបង្កើតភាពរីករាយនៅកន្លែងធ្វើការខ្លះនោះទេ​ ប៉ុន្តែគាត់មិនចង់អោយខាតពេលវេលាការងាររបស់អ្នក ដែលធ្វើអោយអ្នកនឹងមានភាពតានតឹង ។

2.មានការយោគយល់អធ្យាស្រ័យ

អ្នកដឹកនាំមួយចំនួនមើលឃើញតែអ្វីដែលបុគ្គលិកធ្វើចំពោះគាត់ ប្រសិនបើអ្នកធ្វើការបានល្អ នោះគាត់មើលឃើញថាអ្នកល្អ ប្រសិនបើអ្នកមានការថ្លោះធ្លោយ នោះគាត់នឹងមើលឃើញអ្នកថាជាមនុស្សអវិជ្ជមាន ។ ប៉ុន្តែមេដឹកនាំល្អមានការយកចិត្តទុកដាក់ចំពោះការធ្វើការរបស់បុគ្គលិកគ្រប់គ្នា និង យល់ពីហេតុផលរបស់បុគ្គលិកផងដែរ ។

3.មានទំនួលខុសត្រូវ

នៅពេលដែលមានអ្វីមួយខុស គាត់មិនបានចង្អុរដាក់អ្នកដទៃនោះទេ ។ គាត់យល់ថាផ្នែកដ៏ធំមួយរបស់ការងារគឺជាទំនួលខុសត្រូវរបស់ក្រុមការងារ ប៉ុន្តែមានន័យថាគាត់ស្តីបន្ទោសបុគ្គល រឺក្រុមការងារនោះទេ តែគាត់នឹងសហការជួយស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ ។

4.ប្រើពាក្យ អរគុណ

អ្នកដឹកនាំតែងតែផ្តល់ពាក្យថា អរគុណ ចំពោះការងារដែលសម្រេចបាន ទៅកាន់បុគ្គលិក មិនថាជាការងារក្រុម រឺក៏ការងារបុគ្គលក៏ដោយ ។ គាត់មិនគិតថាអ្នកធ្វើការអោយគាត់ព្រោះតែអ្នកទទួលបានប្រាក់ខែ រឺគាត់បានបើកប្រាក់ខែអោយទៅអ្នកនោះទេ ។

5.ការទំនាក់ទំនង

គាត់មានទំនាក់ទំនងល្អជាមួយបុគ្គលិក បើកចិត្តក្នុងការស្តាប់យោបល់ និង ការចូលរួមរបស់បុគ្គលិក ។ ហើយគាត់ក៏ផ្តល់ជាការពិភាក្សាផ្សេងៗចំពោះបុគ្គលិក នៅពេលដែលបុគ្គលិកត្រូវការសុំយោបល់ពីគាត់ ។ គាត់តែងតែស្តាប់ និង ឆ្លើយគ្រប់សំនួរទាំងអស់របស់បុគ្គលិកជានិច្ច ។