៤ ចំណុចដែលក្រុមហ៊ុន​​គួរតែបង្កើតវគ្គបណ្តុះបណ្តាល​សម្រាប់បុគ្គលិក

មិនថាទីណានោះទេ ការបង្កើតវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុនពិតជាមានសារៈសំខាន់ណាស់ ។ បើពិចារណាទៅលើប្រព័ន្ធបច្ចេកវិទ្យាថ្មី និង ការពង្រឹងក្រុមហ៊ុន និយោជិកទាំងអស់គួរតែចូលរួមវគ្គបណ្តុះបណ្តាលទាំងនោះ ដើម្បីទទួលបានចំណេះដឹង ជំនាញថ្មីៗ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនអោយមានលទ្ធផលល្អផងដែរ ។ ថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីសារៈសំខាន់របស់វគ្គបណ្តុះបណ្តាល និង មូលហេតុដែលក្រុមហ៊ុនគូរតែបង្កើតវាឡើងនៅក្នុងក្រុមហ៊ុន ។

1. ពង្រឹងសមត្ថភាព

មិនត្រឹមតែជានិយោជិកនោះទេ អ្នកអាចលើកយកសិស្សមកធ្វើជាឧទាហរណ៏បាន ប្រសិនបើពួកគេបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ពួកគេក៏នឹងពង្រឹងចំនេះដឹងរបស់ពួកគេបានដែរ ។ ប្រសិនបើយើងអនុវត្តវាទៅលើបុគ្គលិកដែរនោះ ពួកគេក៏នឹងពង្រឹងសមត្ថភាពការងាររបស់ពួកគេបានដូចគ្នា ។ តាមរយៈកម្មវិធីនេះបុគ្គលិកនិងទទួលបានចំណេះដឹង ជំនាញថ្មីដើម្បីអនុវត្តការងាររបស់ពួកគេអោយមានលទ្ធផលល្អផងដែរ ។

2. មានការយល់ដឹងពីជំនួញបានទូលំទូលាយ

ក្នុងករណីនេះគឺសម្រាប់ក្រុមហ៊ុនអ្នកជាប្រភេទក្រុមជំនួញធំមួយ ដែលមានជំនួញតូចៗផ្សេងទៀត ។ ដូច្នេះវគ្គបណ្តុះបណ្តាលគឺជាពេលមួយដែលអ្នកអាចពិភាក្សាពីគ្រប់ជំនួញទាំងអស់ដែលក្រុមហ៊ុនរបស់អ្នកកំពុងដំនើរការ ដើម្បីស្វែងយល់អ្វីដែលថ្មីផងដែរ ។ វាជាក៏កត្តាមួយដែលធ្វើអោយក្រុមហ៊ុនមានការរីកចម្រើនដែរ នៅពេលដែលបុគ្គលិកមានការយល់ដឹងច្បាស់ពីក្រុមហ៊ុន ។

3. ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អនៅក្នុងក្រុមហ៊ុនពិតជាមានសារៈសំខាន់ណាស់ ។ វានឹងធ្វើអោយបុគ្គលិកទាំងអស់មានការសហការពិភាក្សាការងារ ចែករំលែកបទពិសោធន៏ ក៏ដូចជាចំនេះដឹងការងារអោយគ្នាទៅវិញទៅមក ដើម្បីបំពេញចំនុចខ្វះខាត ។ ដោយមានវគ្គបណ្តុះបណ្តាល នឹងធ្វើអោយបុគ្គលិកទាំងអស់សិក្សាជាមួយគ្នា ធ្វើអោយពូកគេមានទំនុកចិត្តចំពោះខ្លួនឯង ការសហការជាក្រុមបានល្អផងដែរ ។

4. ក្រុមហ៊ុនមានការរីកចម្រើន

ការបង្កើតអោយមានវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុន គឺជាគោលដៅមួយដែលធ្វើអោយបុគ្គលិកទាំងអស់មានគោលដៅមួយរួមគ្នា គឺភាពរីកចម្រើនរបស់ក្រុមហ៊ុន ។ ដូច្នេះក្នុងពេលនោះ អ្នកអាចអោយគ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុនបង្ហាញពីចំនាប់អារម្មណ៏ថ្មីៗរបស់ពួកគេ អ្នកក៏អាចទទួលអ្វីដែលថ្មីដើម្បីប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់អ្នកផងដែរ ។ អ្នកក៏អាចឃើញថាបុគ្គលិករបស់អ្នកមានការរីកចម្រើនជាលំដាប់ផងដែរ ជាហេតុធ្វើអោយក្រុមហ៊ុនមានការរីកចម្រើនដូចគ្នា ។

ដូច្នេះសូមពិចារណាថា តើអ្នកគួរតែរៀបចំអោយមានវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុនដែរទេ?