រកការងារ មិនបានសោះ

រកការងារយូរហើយ ហេតុអ្វីរកមិនបានសោះ?

រកការងារយូរហើយ ហេតុអ្វីរកមិនបានសោះ? ការស្វែងរកការងាររបស់អ្នកបានចំនាយពេលជាច្រើនខែ ប៉ុន្តែអ្នកនៅតែមិនអាចស្វែងរកការងារសម្រាប់ខ្លួនឯងមួយបាន ។ អ្នកក៏បានផ្លាស់ប្តូរនូវវិធីសាស្រ្តជាច្រើនដង ហើយមានតំណែងជាច្រើនដែលអ្នកបានដាក់ពាក្យ ។ អ្នកបានជួបជាមួយអ្នកជំនាញដើម្បីជួយណែនាំអ្នក ក្នុងការធ្វើ CV អ្នកបានអានអត្ថបទជាច្រើនដែលទាក់ទងនឹងការងារ ប៉ុន្តែនៅតែគ្មានលទ្ធផល រហូតដល់អ្នកគិតថាអ្នកត្រូវតែធ្វើការនៅក្រុមហ៊ុនបច្ចុប្បន្នរបស់អ្នក ជាជម្រើសតែមួយគត់ ។ ខាងក្រោមនេះជាហេតុផល ៣ យ៉ាងដែលបណ្ដាលអោយការដាក់ពាក្យធ្វើការរបស់អ្នក មិនអាចទទួលបានជោគជ័យ ។

១.អ្នកមិនដឹងពីវិធីបង្ហាញពីចំនុចល្អៗរបស់អ្នក

អ្នកពិតជាពូកែនូវអ្វីដែលអ្នកធ្វើ អ្នកត្រូវតែអនុវត្តន៏ការងារ​នោះផងដែរ​ ដើម្បីបង្ហាញវា ។ មិត្តរួមការងារអ្នក ស្រលាញ់ចូលចិត្ត អ្នកទទួលបានការឡើងតំណែង ប្រាក់លើកទឺកចិត្ត និង ការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់អ្នក ពីអ្នកគ្រប់គ្រង ។

​ ​ប៉ុន្តែមានភាពខុសគ្នារវាងការធ្វើអោយល្អនូវអ្វីដែលអ្នកធ្វើ និង ការបង្ហាញថាអ្នកធ្វើបានល្អនូវអ្វីដែលអ្នកធ្វើ ។ ដើម្បីបានការងារដែលអ្នកពេញចិត្ត គឺតម្រូវអោយអ្នកមានទាំងពីរ ។ អ្នកត្រូវដឹងពីចំនុចល្អរបស់អ្នក ហើយអ្នកក៏ត្រូវតែមានទំនាក់ទំនងដើម្បីបង្ហាញនូវគុណសម្បត្តិរបស់អ្នកទៅកាន់កាន់អ្នកផ្សេងទៀត ដែលជាវិធីមួយដែលធ្វើអោយអ្នកមានភាពទាក់ទាញ ។ ដូច្នេះនៅពេលដែលអ្នកមានការសម្ភាសន៏ការងារ អ្នកគួរតែដឹងពីរបៀបដែលអ្នកបង្ហាញពីខ្លួនអ្នក អោយអ្នកសម្ភាសន៏អ្នកជឿជាក់ថា អ្នកពិតជាធ្វើការនេះបាន ។

២.អ្នកមិនបានបង្ហាញថាអ្នកអាចដោះស្រាយបញ្ហានៅចំពោះមុខបាន

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកមកដើម្បីបំពេញការងារ និង ដោះស្រាយបញ្ហាដែលកើតឡើងក្នុងការងារ ។ ឱកាសការងារដែលបានផ្សព្វផ្សាយ មិនដើម្បីផ្តល់ឱកាសអោយអ្នកនោះទេ​ គឺដើម្បីតម្រូវការរបស់ក្រុមហ៊ុន ។ នៅពេលដែលអ្នកអស់សង្ឃឺមក្នុងការស្វែងរកការងារ គ្មានទំនុកចិត្តលើខ្លួនឯង ហើយចាប់ផ្តើមដាក់ខ្លួនអ្នកជាតម្រូវការរបស់ក្រុមហ៊ុន នោះអ្នកនឹងក្លាយជាបេក្ខជនដែលមិនមានភាពទាក់ទាញនោះទេ ។ អ្នកត្រូវតែបង្ហាញថា អ្នកអាចដោះស្រាយបញ្ហាចំពោះមុខបានដោយជោគជ័យ និង ចំនាយពេលតិចបំផុតតាមដែលអាចទៅរួច ។

៣.​អ្នកជាមនុស្សដែលដើរដាក់ធ្វើការគ្រប់ផ្នែក

​អ្នកសម្ភាសន៏​និង ទទួលការងារគ្រប់តំណែង​  ទោះបីដឹងថាអ្នកមិនចង់ធ្វើ ហើយគ្មានពេលធ្វើ​ក៏ដោយ​ ។ អ្នកត្រូវតែដឹងពីតំណែង និង តួនាទីការងារដែលអ្នកចង់ធ្វើពិតប្រាកដ ហើយស្រាវជ្រាវ និង រៀនបន្ថែមក្នុងការសម្ភាសន៏មុខតំណែងនោះ ។

ដោយគ្មានតំណែងច្បាស់លាស់ អ្នកនឹងមិនធ្វើអោយអ្នកសម្ភាសន៏អ្នកចាប់អារម្មណ៏លើអ្នកនោះទេ ។ អ្នកត្រូវតែដឹងអោយប្រាកដពីការទំនាក់ទំនង ដឹងពីរបៀបបង្ហាញពីខ្លួនរបស់អ្នក ដែលធ្វើអោយការសម្ភាសន៏របស់អ្នកទទួលបានជោគជ័យ ឈានទៅដល់ការទទួលបានការងារតែម្តង ។

កុំស្វែងរកការងារអោយបានច្រើនកន្លែងហើយត្រូវតែបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលអាចធ្វើការងារបានល្អ និង អាចដោះស្រាយបញ្ហាបាន ។