តើអ្នកមានមហិច្ឆតាខ្ពស់ដែរទេ? តើអ្នកមានក្តីប្រាថ្នាខ្ពស់ដែររឺទេ? ប្រសិនបើអ្នកបែបនេះ អ្នកប្រហែលជាចង់ទទួលបានការតម្លើងតួនាទីការងារអ្វីមួយរបស់អ្នក ។ បញ្ហាគ្រាន់តែថាភាគច្រើនពួកយើងមិនទាន់ដឹងពីរបៀបដែលធ្វើអោយវាកើតឡើង ។ ច្បាស់ណាស់ថាពួកយើងគ្រប់គ្នាពិតជាជំនាញ ចំនេះដឹងរៀងៗខ្លួន ប៉ុន្តែថាតើយើងបានបញ្ចេញ និង ប្រើវាបាយ៉ាងម៉េច ។ ខាងក្រោមនេះជាវិធី ៣ យ៉ាងដែលអាចជាជំនួយដល់អ្នកទទួលបានការតម្លើងតួនាទី ៖
១.ពង្រឹងខ្លួនឯងអោយក្លាយជាអ្នកជំនាញ
អ្នកត្រូវតែដឹងពីមុខតំណែងតួនាទីដែលអ្នកស្រមៃចង់ធ្វើអោយបានច្បាស់លាស់ មុននឹងអ្នកបង្ហាញទៅកាន់អ្នកដឹកនាំរបស់អ្នក ។ អ្នកដឹកនាំពិតជាចង់ឃើញការផ្លាស់ប្តូររបស់បុគ្គលិក ក៏ដូចជាក្រុមហ៊ុនផងដែរ ។ ដូច្នេះអ្នកត្រូវតែច្បាស់លាស់ពីតួនាទីនៃមុខតំណែងនោះ ហើយនឹងការតាំងចិត្តក្នុងការបំពេញការងារនោះ ។ អ្នកដឹកនាំពិតជាបានតាមដាននូវការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៏ការងាររបស់អ្នក រួមទាំងជំនាញ ចំនេះដឹងដែលអ្នកបានអភិវឌ្ឍន៏ខ្លួនឯងផងដែរ ។ ប្រសិនបើអ្នកមានការរីកចម្រើន មានការប្តេជ្ញា និង តាំងចិត្ត ពិតណាស់អ្នកដឹកនាំពិតជាពិចារណាលើអ្នក មុននឹងរើសបេក្ខជនខាងក្រៅមក ។
២.មានផែនការការងារ
នៅពេលដែលអ្នកបានរកឃើញពីចំនុចសំខាន់ចាំបាច់របស់មុខតំណែងនោះ អ្នកត្រូវតែបង្ហាញវាចេញមក ។ អ្នកត្រូវរៀបចំតារាងមួយដែលបង្ហាញនូវគំនិតទាំងអស់ដែលអ្នកគិតនិងធ្វើវាបាន ។ អ្នកត្រូវតែមានការរៀបចំទុកជាមុនជានិច្ចចំពោះគ្រប់កិច្ចការដែលត្រូវធ្វើ វាបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលទំនួលខុសត្រូវខ្ពស់ចំពោះការងារ ហើយលទ្ធផលការងាររបស់អ្នកក៏ជាលទ្ធផលដែលល្អប្រសើរផងដែរ ។
៣.កត់ត្រានូវការខិតខំរបស់អ្នក
កត់ត្រាទុកនូវអ្វីដែលអ្នកបានធ្វើ និង របៀបដែលអ្នកអ្នកបានធ្វើ ។ នៅពេលដែលអ្នកមានឯកសារនោះក្នុងដៃ អ្នកប្រាកដជាមានទំនុកចិត្ត នៅពេលដែលឡើងធ្វើបទបង្ហាញរបស់អ្នកទៅកាន់ថ្នាក់ដឹកនាំរបស់អ្នក ។ កិច្ចការដែលមិនបានគ្រោងទុក និង មិនមានការអះអាងគឺមិនមានប្រសិទ្ធភាពនោះទេ ប៉ុន្តែបើអ្នកបានរៀបចំជាមុន ហើយមានការអះអាងច្បាស់លាស់នោះគឺលទ្ធផលល្អបំផុត ។