ហេតុអ្វីយើងគួររៀនភាសាបរទេស?

ពីជំនាន់មួយទៅជំនាន់មួយ របៀបរបបនៃការរស់នៅ គោលដៅការងារ មហិច្ឆតា និង គ្រប់យ៉ាងរបស់យើងពិតជាមានការផ្លាស់ប្តូរ ។ ពេលនេះយើងស្ថិតក្នុងយុគសម័យដែលយើងអាចចេញចូលក្រៅប្រទេសសម្រាប់ការសិក្សា ការងារ និងការរស់នៅបានជាធម្មតា។ មនុស្សជំនាន់បច្ចុប្បន្នបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការរៀនសូត្រនូវអ្វីថ្មីៗបន្ថែមទៀតដើម្បីធ្វើអោយរឿងនេះក្លាយជាការពិត។ ជំនាញភាសាបរទេសគឺជាគន្លឹះចាំបាច់ខ្លាំងណាស់ប្រសិនបើអ្នកចង់ធ្វើដំណើរនិងស្វែងយល់ពីពិភពលោក​។

ការសិក្សាភាសាបរទេសជួយដល់ពួកយើងបានជាច្រើន ហើយប្រសិនបើរៀនតាំងពីអាយុនៅក្មេងទៀតកាន់តែប្រសើរ ។ ខាងក្រោមនេះជាកត្តាមួយចំនួនដែលអ្នកគួរតែរៀនភាសាបរទេស ។

 

១.ការពង្រឹងភាសា

ប្រសិនបើអ្នកកំពុងតែរៀនភាសាបរទេស អ្នកពិតជាធ្វើត្រូវហើយ ។ គ្រូភាសាបរទេសនឹងជួយសិស្សឱ្យមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសា។ វាត្រូវបានគេណែនាំថានៅពេលក្មេងៗត្រូវបានបង្រៀនភាសាតាំងពីវ័យក្មេងពួកគេមានទំនោរទៅរកភាពស្ទាត់ជំនាញយ៉ាងងាយស្រួល។ ខួរក្បាលរបស់កុមារមានសមត្ថភាពយល់អ្វីៗបានលឿនបើប្រៀបធៀបនឹងមនុស្សពេញវ័យហើយនេះជួយពួកគេឱ្យរៀនភាសាបានលឿន។ ការរៀនភាសាបរទេសធ្វើអោយអ្នកអាចប្រើប្រាស់ការលើកដាក់សម្លេង ការស្តាប់ បានល្អជាងមុន ។

 

២.បង្កើនសកម្មភាពសិក្សា

ការរៀនភាសាបរទេសជួយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍការយល់ដឹងនិងលើកកម្ពស់ទំលាប់នៃការអាន ។ វាអភិវឌ្ឍសមត្ថភាពក្នុងការត្រិះរិះពិចារណារបស់កុមារនិងផ្តល់ឱ្យពួកគេនូវភាពបត់បែនផ្លូវចិត្តខ្លាំង។ កុមារដែលរៀនភាសាច្រើនមានជំនាញដោះស្រាយបញ្ហាដែលជួយពួកគេយ៉ាងច្រើនក្នុងបញ្ហាសិក្សា។ នៅពេលពួកគេរៀនភាសាបរទេសពួកគេពិតជាប្រឈមនឹងខួរក្បាលរបស់ពួកគេក្នុងការគិតស្វែងយល់និងនិយាយច្រើនភាសាក្រៅពីភាសាធម្មតា​។

 

៣.បង្កើនទំនាក់ទំនង

ការសិក្សាភាសាបរទេសធ្វើអោយអ្នកមានឱកាសជួបជាមួយជាតិសាសន៏ជាច្រើន ហើយអ្នកពិតជាអាចប្រាស្រ័យទាក់ទងជាមួយពួកគាត់បាន ។ ជាពិសេសនោះអ្នកនឹងជួបជាមួយមនុស្សថ្មីៗជាច្រើន ដែលធ្វើអោយអ្នកអាចទទួលបានបទពិសោធន៏ថ្មីៗពីមនុស្សទាំងនោះ ។ វាក៏ធ្វើអោយអ្នកមានភាពក្លាហាន ក្នុងការជួបជាមួយមនុស្សថ្មី មិនខ្លាចក្នុងការបញ្ចេញមតិ និង ការសួរសំនួរជាដើម ។

 

៤.ការប្រើប្រាស់ក្នុងការងារ

នាពេលបច្ចុប្បន្ននេះ ពិភពលោកមានភាពទូលំទូលាយ ដូច្នេះការវិនិយោគ និង ជំនួញផ្សេងប្រាកដជាមានការចូលរួមពីបរទេសដូចគ្នា ។ ប្រសិនបើអ្នកអាចប្រើភាសាបរទេសបាន នោះអ្នកក៏ងាយនឹងស្វែងរកការងារធ្វើ ក៏ដូចជាទទួលបានប្រាក់ខ្ពស់ផងដែរ ។ ភាសាបរទេសមិនត្រឹមតែប្រើក្នុងការនិយាយស្តីប៉ុណ្ណោះទេ អ្នកនៅប្រើប្រាស់វាក្នុងឯកសារផ្លូវការផ្សេងៗទៀតដូចគ្នាដែរ ។