ហេតុផលអ្វីខ្លះដែលធ្វើអោយបុគ្គលិកល្អៗ លាឈប់ពីក្រុមហ៊ុន?

ភាគច្រើនពួកយើងតែងតែចង់បានការងារធ្វើ ហើយត្រូវការប្រភពប្រាក់ចំណូលដែលមានស្ថេរភាពមួយ ដើម្បីផ្គត់ផ្គង់ការរស់នៅ ។ ប៉ុន្តែទោះបីជាមានការងារដែលមានស្ថេរភាពមួយក៏ដោយ ក៏បុគ្គលិកល្អៗនៅតែបោះបង់ការងារដែរ ។ សូម្បីតែក្រុមហ៊ុនដែលជោគជ័យបំផុតនៅក្នុងពិភពលោកក៏មានអ្នកធ្វើការដែមានបទពិសោធន៏ល្អៗដាក់ពាក្យសុំឈប់ ហើយផ្លាស់ប្តូរទៅក្រុមហ៊ុនផ្សេងទៀតដែរ ។ អ្នកខ្លះសន្មតថា តម្រូវការប្រាក់ខែខ្ពស់ជាមូលហេតុដែលធ្វើអោយបុគ្គលិកចាកចេញពីក្រុមហ៊ុន ។

ប៉ុន្តែក៏មានការសន្និដ្ឋានថាការឈប់របស់បុគ្គលិកពីក្រុមហ៊ុន មិនមែនសុតតែមកពីប្រាក់ខែនោះទេ ។ វាមានកត្តាមួយចំនួនដូចខាងក្រោម ៖

1. ការធ្វើការងារច្រើនហួសពេក

ហេតុផលមួយក្នុងចំនោមហេតុផលល្អៗផ្សេងទៀតគឺ ការចាកចេញរបស់បុគ្គលិកអាចមកពីមានការងារច្រើនពេក ។ កាពិតណាស់នៅកន្លែងធ្វើការពេលខ្លះ នៅពេលដែលបុគ្គលិកធ្វើការល្អ ចៅហ្វាយនាយកាន់បន្ថែមការងារដល់ពួកគេកាន់តែច្រើន តែជាលទ្ធផល វាមិនបានផ្តល់ផលល្អនោះទេ ។ ការផ្តល់ពេលដល់បុគ្គលិកមានការសម្រាកបន្ធូរអារម្មណ៏ គឺជាការលើកទឺកចិត្តបុគ្គលិកអោយចង់ធ្វើការបន្ត ។ តុល្យភាពការងារពិតជាសំខាន់ណាស់ចំពោះគ្រប់ការងារទាំងអស់ ។

2. មិនមានការផ្លាស់ប្តូរ

តើប្រាំឆ្នាំទៅមុខទៀតអ្នកនឹងទៅជាយ៉ាងណា? វាជាសំនួរមួយដែលតែងតែលឺជាញឹកញាប់ក្នុងអំឡុងពេលសំភាសន៏ការងារ ។ ប្រសិនបើបុគ្គលិកផ្តល់ចម្លើយដល់សំនួរនេះគឺមានន័យថាពួកគេត្រូវការពេលវេលាអភិវឌ្ឍន៏ខ្លួនគេអោយរីកចម្រើន ។ ការផ្តល់វគ្គសិក្សា និង បណ្តុះបណ្តាល ធ្វើអោយបុគ្គលិកអាចពង្រឹង ហើយបង្កើនសមត្ថភាពជំនាញរបស់ពួកគេ និងអាចអោយពួកគេមានភាពរីកចម្រើនក្នុងក្រុមហ៊ុន ព្រមទាំងធ្វើអោយការងារមានភាពល្អប្រសើរផងដែរ ។

3. មិនមានការសរសើរលើកទឹកចិត្ត

សូម្បីតែក្មេងតូចៗក៏ចង់អោយមានអ្នកសារទរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេដែរ ដោយមានជារង្វាន់ រឺក៏ពាក្យសរសើរលើកទឹកចត្តផងដែរ ។ បង្កើនប្រាក់ខែ រឺ ក៏ប្រាក់រង្វាន់គឺជាការល្អ ប៉ុន្តែវាមិនមែនជាវិធីតែមួយដែលបង្ហាញការលើកទឺកចិត្តនោះទេ ។ ជួនកាលពាក្យសាមញ្ញដូចជា ធ្វើការបានល្អណាស់ អ្នកពិតជាធ្វើបានល្អណាស់… ក៏អាចធ្វើអោយបុគ្គលិកមានអារម្មណ៏រីករាយនឹងការងារបន្តទៀតដែរ ។

4. ខ្វះការទុកចិត្ត

ជាការពិតណាស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកថ្មី ត្រូវការការណែនាំ និង ការត្រួតពិនិត្យការងារជាមុនផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេកំពុងតែធ្វើរឿងមួយដូចគ្នា សម្រាប់អោយអ្នកដឹកនាំធ្វើការសម្រេចចិត្តក្នុងរយៈពេលវែង ប៉ុន្តែចៅហ្វាយរបស់ពួកគេមិនពេញចិត្ត វាអាធ្វើអោយខ្វះទំនុកចិត្តលើខ្លួនឯង ។ អោយបុគ្គលិករបស់អ្នកធ្វើការដោយគ្មានអារម្មណ៏តានតឹង នឹងធ្វើអោយពួកគេមានការជឿជាក់ និង ទុកចិត្តខ្លួនឯង ។

5. ខ្វះការប្រកួតប្រជែង 

នៅពេលដែលបុគ្គលិកម្នាក់ធ្វើការបានរយៈពេលវែងក្នុងក្រុមហ៊ុន ហើយធ្វើការងារដដែលៗជារៀងរាល់ថ្ងៃ ពួកគេប្រាកដជាធុញថប់នឹងការងារ ព្រោះវាក្លាយជារឿងធម្មតារបស់ពួកគេ ។ កាលដែលបុគ្គលិកចូលរួមធ្វើការច្រើនប្រភេទ អាចអោយពួកគេរៀននូវជំនាញថ្មីៗ ។

6. គោលការណ៏កន្លែងធ្វើការ

គោលការណ៏នៅកន្លែងធ្វើការជាហេតុផលមួយដែលធ្វើអោយបុគ្គលិកសុំឈប់ធ្វើការ ។ អាចមានការតម្លើងឋានៈការងារខុសមនុស្ស ជាហេតុដែលធ្វើអោយបុគ្គលិកផ្សេងសុំឈប់ ។ ត្រូវតែមើលបុគ្គលិកអោយបានត្រឹមត្រូវ ហើយសង្កេតចំពោះការចូលរួមរបស់ពួកគេនៅក្នុងក្រុមហ៊ុន នឹងធ្វើអោយអ្នកដឹកនាំសម្រេចចិត្តបានត្រឹមត្រូវ ជាពិសេសក្នុងការតំឡើងតួនាទី ហើយប្រាកដថាវាអាស្រ័យលើការពិត មិនមែនគ្រាន់តែជាគោលការណ៏របស់ក្រុមហ៊ុន ។

ទោះបីជាអ្នកដឹកនាំដឹងពីហេតុផលដែលបុគ្គលិកឈប់ពីក្រុមហ៊ុន ហើយព្យាយាមផ្លាស់ប្តូរគោលការណ៏ក្រុមហ៊ុន ដើម្បីរក្សាបុគ្គលិកអោយបានយូរអង្វែងក៏ដោយ គ្មានអ្វីអាចឈ្នះការពិភាក្សាយ៉ាងទូលំទូលាយរវាងអ្នកដឹកនាំ និង បុគ្គលិកនោះទេ ។ លើកទឹកចិត្តបុគ្គលិកអោយបញ្ចេញមតិ និង ចែករំលែកនូវបញ្ហារបស់ពួកគេ នឹងធ្វើអោយពួកគេមានអារម្មណ៏ថាខ្លួនគេសំខាន់ នឹង មានទំនុកចិត្តលើខ្លួនឯង ។ វានឹងអាចធ្វើអោយអ្នកដឹកនាំដឹងពីបញ្ហាផ្សេងៗក្នុងក្រុមហ៊ុន ហើយធ្វើការដោះស្រាយបានឆាប់ផងដែរ ។