ប្រសិនបើអ្នកស្វែងរកការងាមិនបានធ្វើ វាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ ។ ប៉ុន្តែមានសំណួរមួយចំនួនដែលអ្នកគួរតែសួរខ្លួនឯងថា តើអ្នកខ្វះខាតត្រង់ចំណុចណាខ្លះ? មានហេតុផលច្រើនយ៉ាងដែលមិនអាចធ្វើអោយអ្នកទទួលបានការងារធ្វើ ។ទាំងនេះជាហេតុផលមួយចំនួនដែលធ្វើអោយអ្នកគ្មានការងារធ្វើ ៖
1. ជំនាញក្នុងការទំនាក់ទំនង
អ្នកប្រហែលជាខ្សោយខាងផ្នែកទំនាក់ទំនង រឺក៏អ្នកមិនទាន់ដឹងពីសារៈសំខាន់នៃការទំនាក់ទំនងផងដែរ ប៉ុន្តែអ្នកត្រូវព្យាយាម និង បង្កើតទំនាក់ទំនងអោយបានល្អ ។ ប្រវត្តិរូបការងាររបស់អ្នកនឹងគ្មានការទំនាក់ទំនងមកវិញ ប្រសិនបើអ្នកគ្មានលេខទំនាក់ទំនងដែលត្រឹមត្រូវ វាជាការពិត ។
2. តើអ្នកពិតជាផ្តល់ការសំភាសន៏ដ៏ត្រឹមត្រូវដែររឺទេ?
ការសំភាសន៏មិនមែនគ្រាន់តែជាការឆ្លើយសំនួរពីអ្នកសំភាសន៏អ្នកនោះទេ វាមានច្រើនលើសពីនេះទៀត ។ នៅពេលដែលអ្នកឋិតក្នុងការសំភាសន៏ អ្នកនឹងត្រូវបានគេវាយតម្លៃគ្រប់ចំណុចទាំងអស់ដែលគេអាចគិតដល់ ដូចជាភាសាកាយវិការ អាកប្បកិរិយា របៀបដែលអ្នកឆ្លើយសំនួរ និង ផ្សេងៗទៀត ។ អ្នកសំភាសន៏នឹងមើលលើចំនុចទាំងនេះ ។
3. ប្រវត្តិការងារតែមួយមុខមិនគ្រប់គ្រាន់ទេ
អ្នកត្រូវតែមាន Cover Letter ភ្ជាប់ជាមួយនឹងប្រវត្តិការងារផងដែរ វាគួរតែរួមបញ្ចូលរាល់ទេពកោសល្យដែលមាន នឹង ជំនាញដែលអ្នកមាន ហើយផ្តល់ដល់អ្នកសំភាន៏នូវអ្វីដែលគាត់ចង់បាន ។ នៅពេលដែលប្រវត្តិការងារសរសេរពីស្នាដៃដែលអ្នកទទួលបាន ហើយ Cover Letter សរសេរពីអ្វីដែលប្រវត្តិការងាររបស់អ្នកមិនបានសរសេរ ។ Cover Letter ដែលល្អមួយគឺមិនវេងពេកនោះទេ ហើយពណ៌នាបែបសង្ខេបនៃជំនាញរបស់អ្នក ហើយសរសេរនូវអ្វីដែលធ្វើអោយអ្នកសាកសមជាមួយតួនាទីនោះបំផុត ។
4. អ្នកប្រហែលជាមិនទាន់បានដាក់ពាក្យធ្វើការបានគ្រប់គ្រាន់នោះទេ
ការងារថ្មីៗរាប់រយកើតឡើងជារៀងរាល់ថ្ងៃ បើអ្នកដាក់ពាក្យតែមួយ រឺ ពីរកន្លែងនោះវា មិនគ្រប់គ្រាន់នោះទេ ។ ព្យាយាមដាក់ពាក្យអោយបានច្រើនកន្លែង តាមដែលអ្នកអាចធ្វើបាន ។ ឱកាសដែលគេទំនាក់ទំនងមកអ្នកវិញក៏កើនឡើងដែរ ។
5. ការផ្លាស់ប្តូរទីកន្លែង
រឿងដ៏សំខាន់មួយផ្សេងទៀតដែលមនុស្សភាគច្រើនធ្វើគឺការផ្លាស់ប្តូរទីកន្លែង ។ ប្រសិនបើអ្នកអាចប្តូរទីលំនៅបាន ។ អ្នកគួរតែសរសេរវានៅលើ Cover Letter របស់អ្នក ។ អ្នកគួរតែរួមបញ្ចូលរាល់ព័ត៌មានលម្អិតដែលត្រឹមត្រូវនៅលើ Cover Letter ។ ធ្វើអោយពាក្យសុំធ្វើការរបស់អ្នកលេចធ្លោជាងគេក្នុងចំនោមពាក្យសុំធ្វើការរាប់រយផ្សេងទៀត ។
6. ចន្លោះពេលការងាររបស់អ្នក
មនុស្សជាច្រើន មានចន្លោះពេលយ៉ាងវែងរវាងការងារពីរ ។ តើអ្នកជាម្នាក់ក្នុងចំនោមមនុស្សទាំងនោះដែរទេ? បើសិនអ្នកជាម្នាក់ក្នុងនោះដែរ វាគ្មានអ្វីគួរអោយបារម្មណ៏នោះទេ ។ ប៉ុន្តែដោយស្មោះត្រង់ទៅ វាពិតជាប៉ះពាល់ដល់ពាក្យសុំការងាររបស់អ្នក តែប្រសិនបើអ្នកជាមនុស្ស ឆ្លាត វាមិនមែនជាបញ្ហាចោតទេ បង្ហាញបញ្ហានៅលើប្រវត្តិការងារ រឺក៏ Cover Letter របស់អ្នក ។
7. ទាមទារប្រាក់ខែខ្ពស់ពេក
ប្រសិនបើអ្នកទាមទារប្រាក់ខែខ្ពស់ពេក នោះជាមូលហេតុដែលអ្នកមិនអាចទទួលបានការងារធ្វើ ។ អ្នកត្រូវតែដឹងថាគ្មានក្រុមហ៊ុនណាចង់ចំនាយច្រើននោះទេ គេតែងតែមានគម្រោងថវិកាសម្រាប់ចំនាយទៅលើបុគ្គលិករបស់គេ ដូច្នេះកំណត់គោលដៅដ៏ពិតប្រាកដមួយ ។ ទោះបីជាអ្នកថ្មីក៏ដោយ កំណត់ប្រាក់ខែរបស់អ្នកអោយបានសមរម្យ ប្រសិនបើអ្នកល្អគ្រប់គ្រាន់ អ្នកនឹងទទួលបានប្រាក់ខែខ្ពស់ទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ។
8. ហេតុផលដ៏សមរម្យចំពោះការផ្លាស់ប្តូរការងារ
ក្នុងអំឡុងពេលសំភាសន៏អ្នកគួរតែពន្យល់អោយបានច្បាស់លាស់ពីមូលហេតុដែលអ្នកចង់ផ្លាស់ប្តូរការងារ ។ អ្នកប្រហែលជាអ្នកមានហេតុផលផ្ទាល់ខ្លួន ប៉ុន្តែកុំបង្ហាញក្នុងអំឡុងពេលសំភាសន៏អោយសោះ ។ ផ្តល់ហេតុផលដូចជា មិន បានជួយបង្កើនវិជ្ជាជីវៈ ឬក៏ហេតុផលស្រដៀងនេះ ។
9. ដាក់ពាក្យទៅការងារដែលត្រូវនឹងសមត្ថភាព
ពេលខ្លះការលើសសមត្ថភាពពេក ក៏អាចធ្វើអោយអ្នកមិនទទួលបានការងារដែរ ។ ប្រសិនបើអ្នកមានបទពិសោធន៏ការងារច្រើនជាង ៥ ឆ្នាំ អ្នកមិនគួរដាក់ពាក្យទៅការងារណាសម្រាប់អ្នកទើបតែបញ្ចប់ការសិក្សា រឺ ក៏ ការងារ level ធម្មតាទេ ។ អ្នកនឹងធ្វើអោយនិយោជកមិនពេញចិត្ត ហើយមិនបានពិចារណាលើពាក្យសុំធ្វើការរបស់អ្នកទៀតផង ។ ស្វែងរកការងារណាដែលសាកសមជាមួយនឹង សមត្ថភាពរបស់អ្នក កុំនៅកន្លែងណាមួយដែលមិនដល់សមត្ថភាពរបស់អ្នក ។
10. អានពីពណ៌នាការងារ
អ្នកគួរតែអានពីតួនាទីការងារដែលអ្នកចង់ដាក់ពាក្យ កុំដាក់ពាក្រព្រោះតែតំណែងនោះទំនេរ ។ អ្នកខ្លះដាក់ពាក្យក៏ព្រោះតែគេមានពី រឺ បីចំនុចដែលទាក់ទងនឹងតួនាទីនោះ ។ កុំធ្វើបែបនេះ អ្នកគួរតែចូលទៅអានមើល JD ហើយដាក់ពាក្យប្រសិនបើអ្នកមានជាងពាក់កណ្តាលនូវជំនាញទាំងអស់នោះ ។ បច្ចុប្បន្ននេះក្រុមហ៊ុនទាំអស់មានច្បាប់ផ្សេងៗគ្នា ដូច្នេះអ្នកត្រូវតែអានអោយបានច្បាស់ពីតម្រូវការរបស់ក្រុមហ៊ុននោះ ។ ភ្ជាប់នូវក្រដាស់បញ្ជាក់ការងារដែលអ្នកធ្លាប់ធ្វើ អ្នកសំភាសន៏ការងារបានឆ្លងកាត់បេក្ខជនរាប់រយនាក់ ដូច្នេះគាត់នឹងបដិសេធបេក្ខជនដែលគ្មានក្រដាសបញ្ជាក់ ។
11. កុំនិយាយច្រើនពេក
លក្ខណៈពិសេសមួយគឺថា កុំព្យាយាមនិយាយច្រើនក្នុងពេលសំភាសន៏ការងារ ។ ប្រសិនបើចាំបាច់ គ្រាន់តែបន្ថែមទស្សនៈរបស់អ្នកទៅលើចំនុចសំខាន់ៗ ប៉ុន្តែកុំនិយាយមិនឈប់ ។ អ្នកសំភាសន៏មានពេលតិចណាស់ គាត់ពិតជាមិនចង់ស្តាប់ការព្រោកប្រាជ្ញអត់ប្រយោជន៏នោះទេ ។
12. កុំរើសច្រើន
ប្រសិនបើគាត់សួរថា តើអ្នកអាចធ្វើការនៅចុងសប្តាហ៏បាន ទេ កុំឆ្លើយថាមិនអាច ។ ប្រសិនបើអ្នកត្រូវបានសួរអោយអោយធ្វើដំណើរទៅកន្លែងណាមួយ កុំបង្ហាញអារម្មណ៏មិនសប្បាយចិត្ត ។ កន្លែងនេះអ្នកអាចត្រូវបានគេសាកល្បង ថាអ្នកអាចទទួលយកបញ្ហាប្រឈម និង ការលំបាកផ្សេងៗដែរទេ ។ ប្រសិនបើអ្នកជ្រើសរើសរកកន្លែងដែលងាយៗ នោះនិយោជកក៏មិនទទួលយកអ្នកដែរ ។ អ្នកត្រូវតែបង្ហាញថាអ្នកពិតជាចង់បង្ហាញសមត្ថភាព ហើយចូលរួមគ្រប់រឿងទាំងអស់ដែលក្រុមហ៊ុនតម្រុវអោយធ្វើ ។ ជារួមអ្នកត្រូវតែបង្ហាញថាអ្នកបានរៀបចំខ្លួនរួចរាល់សម្រាប់ឆ្ពោះទៅមុខមិនថាជាបញ្ហាក៏ដោយ ។ ទោះបីជាការសំភាសន៏លើសពេលបន្តិចក៏ដោយ ត្រូវតែបញ្ចាក់ថាអ្នកពិតជាចាប់អារម្មណ៏ការងារនេះ ។
13. បត់បែនចម្លើយរបស់អ្នក
ក្នុងពេលសំភាសន៏ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវតែបត់បែនចម្លើយរបស់អ្នក ទៅតាមអ្វីដែលគេត្រូវការ ។ កុំនិយាយ ឬឆ្លើយអោយរួចៗ ព្យាយាមយល់ពីអ្វីដែលចង់បាន និង ផ្តោតទៅលើចំលើយរបស់អ្នក ។