បំរែបំរួលនៃស្ថានភាពវីរុស COVID-19

វីរុសកូរ៉ូណាថ្មីមានការបំរែបំរួលខ្លាំង ហើយស្ថានភាពនាពេលអនាគតនៅតែមិនទាន់ច្បាស់នៅឡេីយ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងមើលឃើញថាមានសញ្ញានៃការផ្លាស់ប្តូរមួយចំនួនផងដែរ។ កំឡុងពេលនៃការរីករាលដាលនៃជំងឺនេះ នៅតែបន្តកើតមានឡើង នៅផ្នែកខ្លះនៃពិភពលោក ដូចជាប្រទេសឥណ្ឌា និងប្រទេសជប៉ុនកំពុងតែមានការផ្ទុះឡើងវិញ នៃការឆ្លងនៃការរីករាលដាលនៃជំងឺនេះ។ យើងក៏មិនគួរមើលរំលងនូវការពិត ដែលការរីករាលដាលនៃជំងឺនេះ ត្រូវបានបញ្ឈប់លើសពី៧០%នៃបណ្តាប្រទេសលើពិភពលោក ហើយ ការឆ្លងកំពុងស្ថិតក្រោមការគ្រប់គ្រងបានល្អជាងមុន។

ប្រទេសតៃវ៉ាន់ និងអូស្ត្រាលីស្ទើរតែទទួលបានជោគជ័យ ក្នុងការបញ្ឈប់នៃការរីករាលដាលនៃជំងឺនេះដោយបានចាត់វិធានការទប់ស្កាត់ដែលច្រើនបំផុតតាមដែលអាចធ្វើទៅបាន ទាំងប្រទេសចិន និងប្រទេសតួគី បានទប់ស្កាត់ការរីករាលដាលនៃជំងឺនេះតាមរយៈការដាក់ចេញ បទប្បញ្ញត្តិយ៉ាងតឹងរឹង ហើយក៏ដូចគ្នា អាហ្វ្រិកក៏មានអត្រាឆ្លងទាបផងដែរ។ ប្រមាណ ៩០% នៃបណ្តាប្រទេសទូលទាំងពិភពលោក បានចាប់ផ្តើមការចាក់វ៉ាក់ស៊ាំងបង្ការហើយ និងចំនួនប្រទេសដែលកំពុងតែមានវិធានការចាប់ផ្តើមក្នុងការចាក់វ៉ាក់ស៊ាំងបង្ការត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។

វាត្រូវបានគេនិយាយថាអត្រាការចាក់វ៉ាក់ស៊ាំងដែលត្រូវការដើម្បីធានាប្រព័ន្ធភាពស៊ាំមានប្រហែល 70%។ ទោះយ៉ាងណានៅប្រទេសអ៊ីស្រាអែលនៅពេល ២៥%ភាគរយនៃមនុស្សដែលបានទទួលវ៉ាក់សាងយ៉ាងហោចណាស់មួយដង គេឃើញការរាលដាលនៃជំងឺនេះត្រូវបានកាត់បន្ថយស្ទើរតែជិត ៦០ ភាគរយ។

នៅសហរដ្ឋអាមេរិកមានអត្រាប្រហែល30%ហើយនៅសហរដ្ឋអាមេរិកមានអត្រាគឺប្រហែល 40% ។ ជាមធ្យមនៃប្រទេសចំនួន ៥០ ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត បង្ហាញថាការរីករាលដាលនៃជំងឺបានបញ្ឈប់នៅប្រហែល ពី៣០% ទៅ ៥០% ។ទំនាក់ទំនងរវាងការការពារការចាក់វ៉ាក់ស៊ាំងនិងការការពារនៃការឆ្លង គឺអាស្រ័យលើប្រភេទនៃប្រព័ន្ធភាពផ្សាំ នៃហ្សែនមនុស្ស, ប្រភេទវ៉ាក់សាំង, ចំនួនមនុស្សដែលឆ្លងពីមុនក៏ដូចជាប្រព័ន្ធសង្គម, វិធានការបង្ការការឆ្លង និងប្រព័ន្ធវេជ្ជសាស្ត្រ។

ប្រសិនបើយើងសន្មតថាល្បឿននៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននឹងបន្តកើតមាននៅក្នុងប្រទេសធំៗ យើងអាចគណនាថាប្រទេសភាគច្រើននឹងអាចគ្រប់គ្រងការរាលដាលនៃជំងឺនេះបាននៅរដូវក្តៅខាងមុខនេះ។ នៅប្រទេសជប៉ុន ប្រសិនបើការចាក់វ៉ាក់សាំងសំរាប់មនុស្សចាស់ត្រូវបានបញ្ចប់នៅចុងខែកក្កដានេះ ហើយរួមបញ្ចូលបុគ្គលិកផ្នែកសុខាភិបាល អត្រាចាក់វ៉ាក់សាំងពេញលេញនឹងមានចំនួន ៣៣ភាគរយ។ អត្រាចាក់វ៉ាក់សាំងនឹងកើនឡើងបន្ថែមទៀតប្រសិនបើចំនួនប្រជាជនគោលដៅធំជាងមុន ហើយនឹងការបេីកកន្លែងចាក់វ៉ាក់សាំងខ្នាតធំផងដែរ។

ទោះជាយ៉ាងណា យើងមិនគួរគិតសុទិដ្ឋិនិយមពេកទេ ថាការចាក់វ៉ាក់ស៊ាំង និងគំរោងផ្សេងៗទៀត អាចធ្វើតំណើរការយ៉ាងរលូនទៅតាមការគ្រោងទុក។ ដើម្បីកម្ចាត់ជំងឺកូរ៉ូណាយើងត្រូវចាត់វិធានការដែលលឿនជាងការវិវត្តរបស់វីរុស។ ការប្រយុទ្ធនៅតែបន្តហេីយការអភិវឌ្ឍន៍វ៉ាក់សាំងអាចជួយអេាយស្ថានភាពមានបំរែបំរួល ទៅកាន់ភាពជោគជ័យ។