បុគ្គលិកទាំង៥ប្រភេទដែលពិបាកគ្រប់គ្រង

អ្នកដែលធ្លាប់ឆ្លងកាត់បទពិសោធន៏ជាអ្នកដឹកនាំពិតជាដឹងថានឹងមានបញ្ហាជាច្រើនដែលត្រូវប្រឈមមុខជារៀងរាល់ថ្ងៃក្នុងការងារ និង ការគ្រប់គ្រងនិយោជិករបស់ខ្លួនផងដែរ ។

យើងជឿជាក់ថាបុគ្គលិកទាំងអស់ពិតជាខិតខំអោយអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីសម្រេចការងារដែលអ្នកដឹកនាំបានកំណត់អោយ ប៉ុន្តែហេតុអ្វីបានជាបុគ្គលិកមួយចំនួនធ្វើអោយមានភាពពិបាកនៅកន្លែងធ្វើការ?

ខាងក្រោមនេះជាប្រភេទនៃបុគ្គលិកទាំង ៥ ដែលពិបាកក្នុងការគ្រប់គ្រង ៖ 

1. ល្អមុខអាក្រក់ក្រោយខ្នង

អ្នកមិនត្រូវនៅស្ងៀមចំពោះបុគ្គលិកប្រភេទនេះទេ ដោយមានហេតុផលជាច្រើន ។ បុគ្គលិកប្រភេទនេះបំផ្លាញសិទ្ធអំនាចរបស់អ្នក ធ្វើជាសត្រូវរបស់អ្នកដោយស្ងាត់ៗ ហើយនឹងបំផ្លាញអ្នកនៅពេលដែលគេមានឱកាស ។ បុគ្គលិកបែបនេះនឹងផ្តល់ការពិបាកដល់ការបំពេញការងាររបស់អ្នក ដោយសារតែអ្នកត្រូវតែចាំមើលការធ្វើការរបស់គេជានិច្ច ។ ការចំនាយពេលវេលា​ និង​ ការខិតខំដែលជាប់ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកប្រភេទនេះនឹងធ្វើអោយពួកគេក្លាយជាបុគ្គលិកមិនល្អដែលអ្នកមាន ។

2. តាំងខ្លួនជាអ្នកចេះ

បុគ្គលិកបែបនេះល្អមិនបានពាក់កណ្តាលកាលដែល​ ពួកគាត់ចង់អោយអ្នកផ្សេងទៀតមានការជឿជាក់លើគាត់ ហើយ មើលរំលងពីកំហុសរបស់គាត់នោះទេ ។ វាជាអំនួតពីធម្មជាតិ ប៉ុន្តែការពិតគាត់ជាមនុស្សដែលបង្កើតបញ្ហា ។ បុគ្គលិកបែបនេះនឹងធ្វើអោយមានការខ្ជះខ្ជាយពេលវេលាជាច្រើន ហើយក៏អាចធ្វើអោយប៉ះពាល់ដល់សីលធម៌នៅក្នុងក្រុមហ៊ុនទាំងមូលផងដែរ ។

3.គេចវេសការងារ

បុគ្គលិកប្រភេទនេះជាមនុស្សដែលតែងមានទំនោរអ្វីមួយដែលធ្វើអោយពួកគេទៅធ្វើការមិនដែលទាន់ពេល ហើយចេញពីធ្វើការមុនម៉ោង ។ ជាទូទៅជារៀងរាល់ថ្ងៃច័ន្ទ និង សុក្រតែងតែទូរស័ព្ទប្រាប់ថាឈឺ មិនអាចទៅធ្វើការបាន ។ បុគ្គលិកទាំងអស់មានពេលសម្រាប់ឈប់សំរាកនាពេលមានជំងឺ ជាហេតុធ្វើអ្នកដឹកនាំមានការសង្ស័យថាបុគ្គលិកនោះឈឺពិតមែនរឺអត់ ។ មានបុគ្គលិកមួយចំនួនដែលដែលតែងតែមិនទៅធ្វើការ ដោយហេតុផលផ្សេងៗ ។​ បុគ្គលិកនេះកំពុងតែធ្វើអោយបុគ្គលិកដទៃទៀតមានការពិបាក ដោយសារពួកគេមិនអាចទុកចិត្តបាននោះទេ ។

4. ទាមទារផលប្រយោជន៏

ពួកគេតែងតែគិតថាពួកគេគួរតែទទួលបានរង្វាន់ពីការមកធ្វើការបានទៀងទាត់ ក្រៅពីប្រាក់ខែ ។ ហើយក៏តែងតែរអ៊ូថាប្រាក់លើកទឺកចិត្តមិនគ្រប់គ្រាន់ ហើយចង់អោយក្រុមហ៊ុន មានកម្មវិធីជប់លៀង និង ដំណើរកំសាន្តផ្សេងៗអោយបានច្រើន ។

5. គ្មានទំនួលខុសត្រូវ

បុគ្គលិកប្រភេទនេះខ្វះការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ហើយធ្វើការងារតិចតួចបំផុតតាមដែលអាចគេចបាន ។ អ្នកមិនបាច់ពឺងពាក់លើពួកគេនោះទេ​ ពួកគេមិនដែលយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេកំពុងធ្វើទេ ។ លើសពីនេះទៀតពួកគេនឹងមានបញ្ហាជាក់ស្តែងជាច្រើន ហើយក៏បោះបង់ចោលការងារបានយ៉ាងងាយ ។

ហេតុអ្វីបានជាអ្នកដឹកនាំទាំងអស់ត្រូវយកទុកដាក់ចំពោះបុគ្គលិកពិបាកទាំងនេះ? ជួនកាលអ្នកត្រូវយកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់ពួកគេពីព្រោះថា ជំនាញការងាររបស់ពួកគេមិនអាចជំនួសបានទេ ។

អ្នកជាអ្នកដឹកនាំម្នាក់ ដូច្នេះអ្នកត្រូវតែផ្លាស់ប្តូរ ហើយជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់។​​