ទម្លាប់៦យ៉ាងរបស់មនុស្សរឹងមាំ

ដើម្បីបង្កើនកម្លាំងផ្លូវចិត្តអ្នកគ្រាន់តែត្រូវផ្លាស់ប្តូរទស្សនៈរបស់អ្នក។ នៅពេលជួបការលំបាកមនុស្សដែលមានកម្លាំងផ្លូវចិត្តរឹងមាំក៏មានសភាពជួបទុក្ខលំបាកដូចមនុស្សគ្រប់គ្នាដែរ។ ភាពខុសគ្នានោះថាគឺពួកគេយល់ថាភាពលំបាកក្នុងជីវិតផ្តល់មេរៀនដ៏មានតម្លៃ ហើយវាជាមេរៀន និង គន្លឺះដែលបង្កើតកម្លាំងជម្រុញចិត្តដល់ពួកគេដើម្បីទទួលភាពជោគជ័យ។ ការពង្រឹងកម្លាំងផ្លូវចិត្តគឺជាទម្លាប់ធ្វើអ្វីៗដែលគ្មាននរណាម្នាក់មិនមានបំនងចង់ធ្វើនោះទេ ។ ប្រសិនបើអ្នកមិនទាន់មានទម្លាប់ជាប្រចាំដូចខាងក្រោមនោះទេអ្នកគួរតែធ្វើព្រោះ​ នេះជាទម្លាប់ដែលមនុស្សខ្លាំងខាងផ្លូវចិត្តពឹងផ្អែក​ ។

១.ខិតខំបន្តនៅពេលដែលអ្នកដឹងថាបរាជ័យ

ប្រសិនបើអ្នកសម្រេចចិត្តបោះបង់ នៅពេលពេលដែលមិនទាន់ប្រឹងប្រែងអោយអស់លទ្ធផលនៅឡើយ ដូច្នេះពេលក្រោយក៏ដូចគ្នា ។ អ្នកតែងតែមានជំរើសពីរនៅពេលដែលអ្វីៗចាប់ផ្តើមមានភាពតានតឹង​ អ្នកអាចជំនះឧបសគ្គនោះហើយធ្វើវាអោយរីកចម្រើន​ និង ធ្វើអោយឧបសគ្គនោះរារាំង ហើយបំផ្លាញអ្នកវិញ ។  ម៉្យាងទៀតប្រសិនបើអ្នកបង្ខំខ្លួនអ្នកឱ្យឆ្លងកាត់ឧបសគ្គទាំងឡាយបាន អ្នកនឹងរឹងមាំ មានភាពរីកចម្រើននៅក្នុងខ្លួនអ្នក​ ហើយ និង ទទួលភាពជោគជ័យផងដែរ ។

២.ធ្វើកំហុសទៅជាបទពិសោធន៏

ជោគជ័យបំផុតក្នុងចំនោមមនុស្សរឹងមាំ គឺពួកគេមិនមានការភ័យខ្លាចក្នុងការកើតឡើងមានកំហុស ការបរាជ័យហើយពួកគេចិត្តទុកដាក់ចំពោះអ្វីដែលមនុស្សដទៃទៀតគិត និង និយាយអំពីពួកគេនោះទេ ។ ម៉្យាងទៀតជោគជ័យបំផុតគឺមិនចាំបាច់ខាតពេលជាមួយការបរាជ័យនោះទេ ព្រោះពួកគេមើលឃើញថាការបរាជ័យជាជំហានតូចមួយ និងជាកត្តាចាំបាច់ក្នុងដំណើរការដើម្បីឈានដល់គោលដៅរបស់ពួកគេ​ ។

៣.គ្រប់គ្រងអារម្មណ៏បានល្អ

អារម្មណ៍អវិជ្ជមាន ពិតជាប្រឆាំងទៅនឹងកម្លាំងផ្លូវចិត្តរបស់អ្នកគ្រប់ជំហាន ។ នៅពេលដែលអ្នកអនុញ្ញាតឱ្យអារម្មណ៍របស់អ្នកហួសសមត្ថភាព វានឹងធ្វើអោយអ្នកបាត់បង់នូវការតាំងចិត្ត។ អារម្មណ៍មិនល្អអាចធ្វើឱ្យអ្នកវង្វេងស្មារតី ចំពោះអ្វីដែលអ្នកបានជ្រើសរើសបានយ៉ាងងាយព្រោះអារម្មណ៍មិនល្អអាចធ្វើឱ្យអ្នកមានភាពជឿជាក់ហួសហេតុ និងនិយាយលើសលោះជាដើម ។

៤.អ្នកត្រូវតែជឿជាក់លើខ្លួនឯង

ការជឿជាក់លើខ្លួនឯង គឺជាកត្តាដែលសំខាន់បំផុតក្នុងការជម្រុញភាពជោគជ័យរបស់អ្នក និង ជាគន្លឹះមួយដែលធ្វើអោយចិត្តរបស់អ្នករឹងមាំ ។ ប្រសិនបើអ្នកជឿជាក់លើសមត្ថភាពរបស់អ្នកក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ នោះ អ្នកនឹងអនុវត្តចំពោះអ្វីដែលធ្វើអោយអ្នកជោគជ័យ ហើយអ្នកនឹងរីករាយក្នុងការបំពេញការងាររបស់អ្នក ។

៥.មានអធ្យាស្រ័យ

នៅពេលដែលនរណាម្នាក់ធ្វើខុស រឺក៏ធ្វើមិនល្អចំពោះអ្នក  នឹងធ្វើអោយអ្នកខឹង មួរម៉ៅ ធុញថប់ ប៉ុន្តែមុនស្សដែលរឹងមាំមិនអនុញ្ញាតអោយនរណាម្នាក់មកបំផ្លាញគោលដៅរបស់ខ្លួនបានឡើយ ។ ផ្ទុយទៅវិញពួកគេប្រព្រឹត្ដចំពោះមនុស្សទាំងនោះដោយសេចក្ដីល្អ និង គោរពទៅវិញដែលបង្ហាញថាចំនុចអវិជ្ជមានរបស់អ្នកដទៃ មិនអាចបំផ្លាញខ្លួនរបស់ពួកគេបានឡើយ ។

៦.មានទំនួលខុសត្រូវ

ការទទួលខុសត្រូវពីអ្វីដែលបានធ្វើ វាជាចំនុចវិជ្ជមានមួយសម្រាប់ខ្លួនអ្នក មិនថាជាកំហុសក៏ដោយ ។ វាបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះការងាររបស់អ្នក ហើយមិនខ្លាចនឹងជួបបញ្ហាផ្សេងៗដែលកើតឡើងចំពោះមុខ ហើយគ្រប់ការងារដែលអ្នកបំពេញ នឹងទទួលបានលទ្ធផលទៅតាមនោះដែរ ។