ទម្លាប់មិនល្អទាំង ៥ យ៉ាងដែលអ្នកគួរតែបញ្ឈប់

ការគ្រប់គ្រងខ្លួនឯងតម្រូវឱ្យមានទម្លាប់ល្អ ហើយបញ្ឈប់ទម្លាប់មិនល្អជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់សម្រាប់ក្រមសីលធម៌ការងាររឹងមាំនិងផលិតភាពការងារខ្ពស់ផងដែរ ។ ការគ្រប់គ្រងខ្លួនឯងបានល្អ ប្រៀបដូចជាការធ្វើអោយរាងកាយអ្នករឹងមាំ ដូច្នេះអ្នកត្រូវតែធ្វើលំហាត់ប្រាណ ដូចគ្នានេះអ្នកក៏ត្រូវបញ្ឈប់ទម្លាប់មិនល្អមួយចំនួនខាងក្រោមនេះ ៖

១.ការប្រើទូរស័ព្ទ

វាជាបញ្ហាដ៏ធំមួយដែលមនុស្សភាគច្រើន តែងតែធ្វើមុនពេលចូលគេង ។ ការចាំងពន្លឺរបស់ទូរស័ព្ទ កុំព្យូទ័រទាំងនោះធ្វើអោយប៉ះពាល់ដល់អ្នកយ៉ាងខ្លាំង ។ វាធ្វើអោយប៉ះពាល់ដល់ភ្នែក ជាពិសេសធ្វើអោយរាងកាយ និង ខួរក្បាលរបស់អ្នកចុះខ្សោយ ដែលបណ្តាលអោយការបំពេញការងារប្រចាំថ្ងៃរបស់អ្នកថយចុះផងដែរ ។ ដូច្នេះអ្នកគួរតែកុំប្រើឧបករណ៏ទាំងនោះដល់យប់ជ្រៅ ការប្រើប្រាស់រយះពេលយូរជាដើម ប្រសិនបើជៀសបាន មិនបាច់ប្រើកាន់តែប្រសើរ ។

២.ការប្រើទូរស័ព្ទក្នុងពេលសន្ទនាការងារ

វាជាទម្លាប់ដ៏អាក្រក់មួយដែលអ្នកលើទូរស័ព្ទមកប្រើ នាពេលដែលអ្នកកំពុងតែជជែកពិភាក្សាការងារ វាធ្វើអោយការសន្ទនារបស់អ្នកមានការអាក់ខាន ។ ពេលដែលអ្នកមានការសន្ទនាអ្នកគួរតែផ្តោតសំខាន់លើការសន្ទនារបស់អ្នក ដូច្នេះការចចាររបស់អ្នកក៏គ្មានការរំខាន និងទទួលបានជោគជ័យផងដែរ ។

៣.គិតអវិជ្ជមាន

ប្រសិនបើអ្នកគិតតែរឿងអវិជ្ជមាន មនុស្សអវិជ្ជមាន នោះអ្នកក៏ក្លាយជាមនុស្សអវិជ្ជមានដែរ ។ អ្នកគួរតែព្យាយាមគិតដល់ចំនុចល្អរបស់មនុស្សជុំវិញខ្លួន ដែលធ្វើអោយខួរក្បាលរបស់អ្នកដំណើរការបានល្អ ហើយបរិយាកាសការងារជុំវិញខ្លួនរបស់អ្នកក៏ល្អផងដែរ ដែលជម្រុញលទ្ធផលការងាររបស់អ្នកបានដូចគ្នា ។

៤.ការធ្វើកិច្ចការច្រើននាពេលប្រជុំ

អ្នកមិនគួរបែងចែកពេលវេលានៃការប្រជុំរបស់អ្នក មកធ្វើអ្វីផ្សេងនោះទេ ព្រោះវាធ្វើអោយអ្នកបាត់បង់ពត៌មានផ្សេងៗក្នុងការប្រជុំ ។ ហើយវាជាទម្លាប់មិនល្អមួយដែលបង្ហាញទៅកាន់អ្នកជុំវិញខ្លួនថា អ្នកមិនបានយកចិត្តទុកដាក់ចំពោះការប្រជុំនេះផងដែរ ។

៥.ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ការរីករាយនិងពេញចិត្តចំពោះអ្វីដែលខ្លួនឯងកំពុងធ្វើ និង កំពុងមានជាកត្តាមួយដែលធ្វើអោយអ្នកជោគជ័យផងដែរ ។ ហើយប្រសិនបើអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកប្រាកដជាបាត់បង់សុភមង្គលមួយភាគធំផងដែរ ។ ដូចនេះអ្នកគួរតែធ្វើអ្វី ជាខ្លួនរបស់អ្នក មិនដើម្បីចង់ឈ្នះលើនរណាម្នាក់ ។ នៅពេលដែលអ្នកពេញចិត្ត រីករាយនឹងការងាររបស់អ្នក លទ្ធផលក៏ជាទីពេញចិត្តរបស់អ្នកផងដែរ ។