តើអ្នកដឹងទេថាបណ្តាញទំនាក់ទំនង មានសារៈសំខាន់ដូចម្តេច ?

នៅពេលដែលឈានដល់ដំណាក់កាលមួយនៃជីវិតរបស់អ្នក អាជីពមិនមែនគ្រាន់តែការធ្វើការទេ ។ វាមានអ្វីដែលលើសពីនេះ ប៉ុន្តែតើអ្នកដឹងទេថាមានវិធីអ្វីដែលពង្រឹងសមត្ថភាពការងាររបស់អ្នកអោយល្អប្រសើរជាងមុន ? ក្នុងករណីនេះ បណ្តាញទំនាក់ទំនងដើរតួនាទីសំខាន់ណាស់ ។ បណ្តាញទំនាក់ទំនង គឺមានការភ្ជាប់ជាមួយនឹងជំនាញវិជ្ជាជីវៈ ដែលជួយអ្នកអភិវឌ្ឍន៏ការងារ ។ ខាងក្រោមនេះ គឺជាចំនុចមួយចំនួនដែលបង្ហាញពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនង ។

1. ជួយគ្នាទៅវិញទៅមក

បណ្តាញទំនាក់ទំនងមិនមែនមានន័យថាអ្នកណានឹងមកទំនាក់ទំនងដើម្បីតែការងារនោះទេ វាមានច្រើនជាងនេះ វាជាការយល់គ្នាទៅវិញទៅមក ហើយជាវិធីមួយដែលភ្ជាប់ទំនាក់ទំនងជាមួយជំនាញវិជ្ជាជីវៈ ហើយក៏នាំមកនូវលទ្ធផលល្អសម្រាប់ការងាររបស់អ្នកផងដែរ ។

2. ការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក

ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃអាចផ្តល់សារៈសំខាន់ច្រើនជាងការដែលមានការជជែកធម្មតា ។ វាមានការជាប់ទាក់ទងជាមួយអ្វីដែលថ្មី ការពិភាក្សាទៅលើប្រធានបទមួយដែលពិតប្រាកដទាក់ទងនឹងផ្នែកការងាររបស់អ្នក ហើយពេលខ្លះអ្នកនឹងទទួលបានគំនិតថ្មីៗពីអ្នកដទៃបានល្អៗទៀតផង ។ វាក៏ធ្វើអោយអ្នកអនុវត្តនូវគំនិត និង ចំនេះដឹងថ្មីៗ ទាំងកន្លែងធ្វើការ និង ការរស់នៅផងដែរ ។

3. ទទួលបានឱកាសថ្មីៗ

តាមរយៈបណ្តាញទំនាក់ទំនង អ្នកអាចមានមនុស្សដឹងពីសមត្ថភាពរបស់អ្នកច្រើនជាងមុន ។ វាជាឱកាសថ្មីមួយ អាចជួបជាមួយមនុស្សថ្មី ហើយអាចជួបជាមួយអ្នកធ្វើការ ដែលអាចជួយពង្រឹងការងាររបស់អ្នកផងដែរ ។ ដូច្នេះប្រសិនបើអ្នកគិតថាវាអាចជួយអ្នកអោយចាប់ផ្តើមបានល្អ កុំភ្លេចបង្កើតបណ្តាញទំនាក់ទំនងរបស់អ្នក ។

4. បង្កើនការជឿជាក់លើខ្លួនឯង

ធ្វើខ្លួនឯងស្គាល់ជាមួយអ្នកដទៃអោយបានច្រើន បញ្ចេញគំនិត យោបល់ និង ស្នើអោយមានការណែនាំពីមនុស្សនៅជុំវិញខ្លួន ក៏ធ្វើអោយអ្នកបំបាត់នូវភាពអៀនខ្មាស់ផងដែរ ។ វានឹងជួយអ្នកអោយកសាងទំនុកចិត្តលើខ្លួនឯងបានច្រើន ។

5. ពង្រឹងធនធាន

អ្នកនឹងទទួលបានការពង្រីកធនធាន ទៅកាន់ជំនាញវិជ្ជាជីវៈផ្សេងៗគ្នា ហើយវាជួយបង្កើតទំនាក់ទំនងធនធានមនុស្ស ដែលអាចជួយអ្នកក្នុងការងារផងដែរ ។