តិកនិកទាំង៧ដែលល្អបំផុតសម្រាប់ ការសម្ភាសន៏ការងារអោយជោគជ័យ

នៅពេលដែលអ្នកសម្ភាសន៏ការងារ រឿងតូចៗដែលអ្នកមើលរំលងក៏អាចធ្វើអោយមានភាពកំហុសកើតឡើងដែរ ។ សូម្បីតែកំហុសដ៏តូចមួយក៏អាចធ្វើអោយអ្នកមិនអាចទទួលបានការងារផងដែរ ។ ចំនាយពេលរៀបចំខ្លួនរបស់អ្នកទុកជាមុន ដូច្នេះអ្នកនឹងនឹងធ្វើបានល្អបំផុតនាពេលសម្ភាសន៏ការងារ ។ គន្លឹះសម្ភាសន៏ការងារទាំងនេះជាមូលដ្ឋានគ្រឹះដែលអ្នកត្រូវដឹង និង អនុវត្តនាពេលសម្ភាសន៏ការងារ ។

1. ពង្រឹងវីធីក្នុងការសម្ភាសន៏

ការសម្ភាសន៏ការងារជាពេលមួយដែលធ្វើអោយអ្នកមានសម្រេចចិត្ត ។ ដូច្នេះអ្វីដែលអ្នកឆ្លើយ និង អ្នកនិយាយនាពេលសម្ភាសន៏ការងារ គឺជាអ្វីដែលអាចធ្វើអោយអ្នកសម្ភាសន៏សម្រេចថាទទួលអ្នក រឺក៏បដិសេធអ្នក ។ អ្នកអាចធ្វើការស្រាវជ្រាវដើម្បីត្រៀមពាក្យទាំងអស់នោះទុកជាមុន ជាការប្រសើរបំផុត ។

2. ការស្លៀកពាក់

ការធ្វើអោយចាប់អារម្មណ៏មុនដំបូងគេដែលអ្នកត្រូវធ្វើ គឺការបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់ដែលសាកសមនឹងការងារនោះបំផុត ។ ពួកគេអាចវិភាគអ្នកទៅលើការស្លៀកពាក់ និង ការតុបតែងខ្លួនរបស់អ្នកផងដែរ ។

3. កាត់បន្ថយភាពតានតឹង

ការសម្ភាសន៏ការងារតែងតែធ្វើអោយអ្នកមានអារម្មណ៏តានតឹង ទោះបីជាអ្នកជាមនុស្សម្នាក់ដែលតែងយកឈ្នះវាបានក៏ដោយ ។ មានវិធីជាច្រើនដែលអាចអោយអ្នកកាត់បន្ថយ និង លប់បំបាត់វាបាន មុនពេល និង ពេលសំភាសន៏ការងារ ។ វានឹងធ្វើអោយអ្នកមានការត្រៀមខ្លួន និង ការចាប់ផ្តើមបានយ៉ាងល្អបំផុតនៅពេលដែលអ្នកគ្មានភាពតានតឹង ។

4. បង្ហាញពីខ្លួនអ្នកទៅកាន់អ្នកសម្ភាសន៏

វាគឺពេលមួយដែលអ្នកត្រូវបង្ហាញពីខ្លួនអ្នកទៅកាន់អ្នកសំភាសន៏ ដូចជា អត្តសញ្ញាណ ក៏ដូចជាជំនាញ និង ចំណេះដឹងរបស់អ្នកផងដែរ ។ អ្នកត្រូវតែបង្ហាញថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារចំពោះតួនាទីនោះ និង សាកសមបំផុតជាមួយនឹងក្រុមហ៊ុននោះ ។ អ្នកត្រូវតែបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលល្អគ្រប់គ្រាន់សាកសមនឹងជ្រើសរើសអោយចូលជាបុគ្គលិករបស់គេ ។

5. អនុវត្តការសម្ភាសន៏

ចំនាយពេលអនុវត្តន៏ឆ្លើយសំនួរដែលជាប់ទាក់ទងនឹងការសម្ភាសន៏ ។ វានឹងធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការឆ្លើយសំនួររបស់អ្នកសំភាសន៏ ហើយក៏មិនធ្វើអោយអ្នកភ័យទៀតផង ។ ដោយសារតែអ្នកបានអនុវត្ត ហើយមានភាពជឿជាក់លើខ្លួនអ្នក ដូច្នេះការសំភាសន៏របស់អ្នកនឹងកាន់តែប្រសើរ ។

6. ស្រាវជ្រាវពីក្រុមហ៊ុន

តើអ្នកដឹងអ្វីខ្លះពីក្រុមហ៊ុនដែលអ្នកត្រូវទៅសម្ភាសន៏នោះ? អ្នកគូរតែដឹងអោយបានច្រើន ហើយពត៌មានទាំងនោះត្រូវតែជាពត៌មានទូទៅរបស់ក្រុមហ៊ុន ។ អ្នកអាចឆែកមើលពត៌មានរបស់ក្រុមហ៊ុននៅលើអ៊ីនធើណេតផងដែរ ។

7. កុំភ្លេចនិយាយពាក្យ អរគុណបន្ទាប់ពីការសម្ភាសន៏

បន្ទាប់ពីការសំភាសន៏ហើយអ្នកកុំភ្លេចនិយាយពាក្យ អរគុណ ភ្ជាប់ជាមួយស្នាមញញឹមទៅកាន់អ្នកសំភាសន៏ ។ វាបង្ហាញថាអ្នកមានជំនាញក្នុងការប្រើប្រាស់ភាសានិយាយបានល្អ ក៏អាចប្រើប្រាស់ជាលិខិតបានផងដែរ ។