ជំនាញសំខាន់ៗទាំង៨ដែលអ្នកត្រូវការ សម្រាប់ការងារនាពេលអនាគត

ពួកយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងការផ្លាស់ប្តូរបែបបទការងារ ដូច្នេះពួកយើងក៏ត្រូវតែរៀបចំខ្លួនសារថ្មីចំពោះការងារ ។​ ការកើតឡើងនូវប្រព័ន្ធតិចណូឡូជីមួយចំនួនដែលពាក់ព័ន្ធជាមួយការងាររបស់មនុស្ស ដែលធ្វើអោយពួកយើងនឹងមានការផ្លាស់ប្តូររបៀបនៃការធ្វើការដូចគ្នា ។ ពួកយើងត្រូវតែស្វែងយល់ពីជំនាញសំខាន់ដើម្បីភាពជោគជ័យលើអាជីពការងាររបស់យើងនាពេលអនាគតផងដែរ ។ ខាងក្រោមនេះជាជំនាញសំខាន់ៗចំនួន ៨ ដែលអ្នកនឹងត្រូវការប្រើវាដើម្បីការងាររបស់អ្នក៖

 ១.ការច្នៃប្រឌិត

អ្នកដែលធ្វើការទាំងអស់ត្រូវតែមានគំនិតច្នៃប្រឌិតខ្ពស់​​ ដើម្បីការបំពេញការងារមានភាពងាយស្រួល​ ឆាប់រហ័ស និងធ្វើអោយមានវិធីនៃការធ្វើការថ្មី ហើយទទួលបានលទ្ធផលការងារថ្មី ។ សង្គមការងារនាពេលអនាគតទាមទារអោយមាននូវគំនិត ទស្សនៈថ្មីៗ ហើយគំនិតច្នៃប្រឌិតរបស់មនុស្សជាកត្តាដ៏ចាំបាច់ ។

២.ភាពវ័យឆ្លាត

សមត្ថភាពនៃភាពវ័យឆ្លាតក្នុងការដឹងពីអ្វីមួយ របៀបនៃការគ្រប់គ្រង និង ការដឹងពីខ្លួនឯងច្បាស់ ព្រមទាំងអាចយល់ពីអ្នកដទៃផងដែរ​ ។ អ្នកអាចដោះស្រាយបញ្ហាអ្វីមួយបានភ្លាមៗ និង អាចនឹកឃើញពីវិធីថ្មីៗ ងាយស្រួលសម្រាប់ការងាររបស់អ្នក ហើយអាចធ្វើការចុះសម្រុងបានយ៉ាងល្អជាមួយអ្នកដទៃផងដែរ ។ ដូច្នេះអ្នកដែលមានភាពវ័យឆ្លាតខ្ពស់ ក្លាយជាធនធានចាំបាច់សម្រាប់ក្រុមហ៊ុននានាផងដែរ ។

៣.ការគិត

មនុស្សដែលមានជំនាញក្នុងការគិតពិចារណា ក្នុងការស្វែងរកដំណោះស្រាយ និង គំនិតថ្មីៗ ដោយមានហេតុផល​ និង ការអះអាងដ៏ជះលាក់ ។ ជំហានដំបូងនៃការត្រិះរិះពិចារណាគឺការវិភាគពត៌មានផ្សេងៗដែលមកពីប្រភពច្រើនផ្សេងៗពីគ្នា ។ ការសង្កេត និងវាយតម្លៃទៅលើអ្នកណាម្នាក់ដោយប្រើហេតុផល ការអះអាងច្បាស់លាស់ពិតជាប្រសើរជាងដោយការប្រើអារម្មណ៏ ។

៤.ទំនោរនៃការរៀនអ្វីដែលថ្មី

ពួកយើងគ្រប់គ្នាត្រូវតែមានឆន្ទៈក្នុងការរៀនអ្វីដែលថ្មី និង ទាមទារចង់បានភាពរីកចម្រើនរបស់ខ្លួន ។ អ្នកនឹងក្លាយជាធនធានមួយដែលក្រុមហ៊ុនគ្រប់គ្នាត្រូវការ ព្រោះតែឆន្ទៈរបស់អ្នកចង់ពង្រឹងសមត្ថភាពរបស់ខ្លួនអ្នក នោះអ្នកក៏ធ្វើអោយអ្នកមានបំណងធ្វើអោយក្រុមហ៊ុនមានការរីកចម្រើនទៅជាមួយអ្នកផងដែរ ។

៥.ការសម្រេចចិត្ត

ការសម្រេចចិត្តជាកត្តាសំខាន់មួយដែលអ្នកត្រូវប្រើក្នុងការងាររបស់អ្នកជាចំបាច់ ។ ហើយអ្នកនឹងមានការវែកញែកហេតុផលច្បាស់លាស់ ក្នុងការសម្រេចចិត្តទៅលើការងាររបស់អ្នក ។ ប្រសិនបើអ្នកមានការសម្រេចចិត្តបានល្អ និងច្បាស់លាស់ នោះការងាររបស់អ្នកក៏ទទួបានលទ្ធផល្រសើរដែរ ។

៦. ការទំនាក់ទំនង

ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ពិតជាសំខាន់ណាសសម្រាប់អាជីពការងាររបស់អ្នក ។ អ្នកត្រូវតែបង្កើនសមត្ថភាពក្នុងការប្រាស្រ័យទំនាក់ទំនង ជាមួយអ្នករួមការងារ និង មនុស្សជុំវិញខ្លួនអ្នកផងដែរ ។ ការប្រើប្រាស់កាយវិការ ភាសា ការលើកដាក់សម្លេងក៏ជាគន្លឺះសំខាន់ក្នុងការទំនាក់ទំនងផងដែរ ។

៧.ជំនាញក្នុងការដឹកនាំ

អ្នកអាចចូលរួមអោយបានច្រើនក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗដែលទាក់ទងនឹងការដឹកនាំ ការបំផុសគំនិតថ្មីដែលចាំបាច់ក្នុងការបំពេញការងាររបស់អ្នក ។ ប្រសិនបើអ្នកអាចដឹកនាំគម្រោងអ្វីមួយ រឺក្រុមការងារមួយបាន​ដោយរលូន នោះអ្នកនឹងក្លាយជាធនធានដ៏ចាំបាច់របស់ក្រុមហ៊ុន ។

៨.ជំនាញបច្ចេកវិទ្យា

អ្នកត្រូវតែមានជំនាញក្នុងការប្រើប្រាស់នូវប្រព័ន្ធតិចណូឡូជី ដែលត្រូវប្រើប្រាស់សម្រាប់ការងារ ។ គ្រប់បុគ្គលិកត្រូវចេះគ្រប់គ្រងប្រព័ន្ធទិន្ន័យ ការប្រើប្រាស់កុំព្យូទ័រ និង ប្រព័ន្ធគ្រប់គ្រងផ្សេងៗបាន ។