បើទោះបីជាស្ថានភាពបច្ចុប្បន្ន មានភាពល្អប្រសើរយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានក្រុមហ៊ុនមួយចំនួននៅតែបន្តធ្វើការពីផ្ទះហើយក្រុមហ៊ុនខ្លះទៀតបានកំណត់ចំនួនបុគ្គលិកមកធ្វើការនៅក្រុមហ៊ុនផងដែរ ដើម្បីរក្សាសុវត្ថិភាព។ ថ្ងៃនេះខេមអាប់ នឹងនាំជូននូវជំនាញទាំង៥ដែលបុគ្គលិកទាំងអស់គួរតែមាន និងពង្រឹងបន្ថែមកំឡុងពេលធ្វើការពីផ្ទះ ដើម្បីឲ្យការធ្វើការរបស់អ្នកប្រកបដោយភាពរលូន។
១. ការរៀបចំផែនការការងារ
កំឡុងពេលដែលបុគ្គលិកធ្វើការពីផ្ទះគឺមិនមានមិត្តរួមការងារជួយលើកទឹកចិត្តអ្នក ឬក៏ជួយបង្ហាត់បង្ហាញដូចនៅក្រុមហ៊ុនឡើយ។ ដូច្នេះអ្នកគួរតែរៀបចំគំរោងការងារដែលអ្នកនឹងត្រូវធ្វើឲ្យបានច្បាស់លាស់ ដើម្បីធានាថាការងារទាំងនោះត្រូវបានបញ្ចប់ទាន់ពេលវេលា។
២. ចំនេះដឹងបច្ចេកវិទ្យា
បុគ្គលិកដែលធ្វើការពីចម្ងាយច្បាស់ជាចាំបាចប្រើកម្មវិធី Social Media ជាច្រើនដើម្បីគ្រប់គ្រងការងារ និងទំនាក់ទំនងជាមួយអ្នកដឹកនាំ និងក្រុមការងាររបស់ពួកគេ។ បុគ្គលិកមិនចាំបាច់ដឹងច្បាស់ស៊ីជម្រៅនូវមុខងារនីមួយៗរបស់កម្មវិធីនីមួយៗដែលពួកគេបានប្រើប្រាស់នោះទេ ប៉ុន្តែពួកគេត្រូវការកម្មវិធីណាដែលផ្តល់ភាពងាយស្រួលនិងចាំបាច់ក្នុងការងាររបស់ពួកគេ ។អ្នកអាចតាមដានការចែករំលែកម្មវិធីថ្មីៗប្រចាំសប្តាហ៍ នៅក្នុងឆានែលTelegramរបស់ខេមអាប់ផងដែរ Camup Job Agent Group ។
៣. ការសហការ
ការសហការគ្នាគឺជារឿងសំខាន់នៅកន្លែងធ្វើការ តែវារឹតតែសំខាន់នៅកំឡុងពេលធ្វើការពីផ្ទះ។ ការសហការល្អអាចផ្តល់ភាពងាយស្រួលដល់បុគ្គលិកក្នុងការសំរេចការងារនីមួយៗរបស់ពួកគេ។ ប៉ុន្តែនូវពេលដែលអ្នកធ្វើការពីចំងាយ ការសហការគ្នាបានក្លាយទៅជាជំនាញដ៏សំខាន់មួយព្រោះអ្នកត្រូវមានទំនាក់ទំនងជាក្រុមការងារនិងអ្នកគ្រប់គ្រងរបស់អ្នកដែលអាចធ្វើការពីទីតាំងនិងតំបន់ផ្សេងៗគ្នា។ ដើម្បីសហការគ្នាប្រកបដោយជោគជ័យ បុគ្គលិកត្រូវបង្កើតការជឿទុកចិត្តរវាងគ្នានិងគ្នាជាមួយនិងមិត្តរួមក្រុមបស់ពួកគេនិងមានការត្រួតពិនិត្យជាប្រចាំដើម្បីធានាថាអ្វីៗដំណើរការទៅបានដូចការគ្រោងទុក។
៤. ការទំនាក់ទំនង
ការទំនាក់ទំនងគឺជំនាញដ៏សំខាន់ដើម្បីឲ្យការងារដំណើរការទៅបានល្អ និងជោគជ័យ ។ កំឡុងពេលធ្វើការពីផ្ទះ ការទំនាក់ទំនងកាន់តែសំខាន់ខណ:ពេលនេះព្រោះទំនាក់ទំនងល្អ ជួយធ្វើឲ្យការងារប្រព្រឹត្តទៅយ៉ាងរលូន ដូច្នេះអ្នកត្រូវតែរក្សាទំនាក់ទំនងជាមួយក្រុមការងារអោយបានល្អបើទោះបីជាបុគ្គលិកធ្វើការពីផ្ទះក៏ដោយ ។
៥. ការលើកទឹកចិត្តខ្លួនឯង
បុគ្គលិកដែលធ្វើការពីផ្ទះត្រូវមានការលើកទឹកចិត្តខ្លួនឯងឲ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចកិច្ចការដោយមិនចាំបាច់មានការត្រួតពិនិត្យ។ នៅក្នុងការិយាល័យបុគ្គលិកនឹងទទួលបានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក៏ដូចជាក្រុមការងារ ប៉ុន្តែនៅពេលដែលអ្នកធ្វើការពីចម្ងាយអ្នកត្រូវរំលឹកខ្លួនឯងអំពីកិច្ចការដែលអ្នកត្រូវធ្វើដើម្បីបញ្ចប់បានជារៀងរាល់ថ្ងៃដោយខ្លួនឯង ។