ជំនាញចាំបាច់ទាំង៦ សម្រាប់អ្នកគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media)

ប្រព័ន្ធបណ្តាញសង្គម គឺជាវេទិកាតាមអនឡាញមួយ ដែលភាគច្រើននៃមនុស្ស​នៅជុំវិញពិភពលោកកំពុងប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះ តើអ្នកអាចស្រមៃថាមានការងារណាមួយ ដែលតម្រូវអោយមានជំនាញវិជ្ជាជីវៈពាក់ព័ន្ធនឹង Facebook, Instagram និង Twitterដែរឬទេ? មែនហើយការងារជា អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ពិតជាការងារដ៏ល្អបំផុតសម្រាប់រឿងនេះ។ ដូច្នេះប្រសិនបើអ្នកឆ្ងល់អំពីជំនាញសំខាន់ៗសម្រាប់អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមសូមបន្តអាន! អ្នកអាចជាម្នាក់ក្នុងចំនោមពួកគេ។

១. ការច្នៃប្រឌិត

ជំនាញនេះ គឺមានសារៈសំខាន់ណាស់ព្រោះដោយសារតែជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមអ្នកត្រូវមានភាពច្នៃប្រឌិតបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកនឹងមានទទួលខុសត្រូវក្នុងការបង្កើតមាតិកាសម្រាប់ការផ្សាយនៅលើអនឡាញរបស់អ្នក ដើម្បីឱ្យមើលទៅមានភាពទាក់ទាញដល់អ្នកអាន។ ដូចគ្នានេះផងដែរ ដើម្បីឱ្យមានភាពច្នៃប្រឌិត វាក៏មានន័យផងដែរថា អ្នកត្រូវធានាយ៉ាងណាអោយមាតិការបស់អ្នកមើលទៅមានភាពលេចធ្លោពីអ្នកដទៃ។

២.​ ការរៀបចំផែនការគម្រោង

ជំនាញក្នុងការរៀបចំផែនការល្អ ក៏មានសារៈសំខាន់ផងដែរចំពោះការងាររបស់អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកត្រូវតែមានផែនការគ្រប់យ៉ាសម្រាប់ងភារកិច្ច កាលវិភាគការងារ និងពេលវេលារបស់អ្នក ដើម្បីបង្កើត និងប្រកាសមាតិកាលើគេហទំព័រ។ ដូច្នេះជាទូទៅ អ្នកគួរតែដឹងពីបណ្តាញសង្គម និងមានផែនការធ្វើឱ្យទាន់នូវអ្វីដែលត្រូវធ្វើបន្ទាប់ទៀត។

៣. ជំនាញគ្រប់គ្រង

ដើម្បីក្លាយជាអ្នកដឹកនាំល្អ លើផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកត្រូវការជំនាញគ្រប់គ្រង។ អ្នក គួរតែអាចគ្រប់គ្រងងោយបានល្អតៅលើគេហទំព័រ ឬបណ្ដាញផ្សព្វផ្សាយនានា។ អ្នកនឹងធ្វើការជាមួយមនុស្សជាច្រើន ដូច្នេះអ្នកត្រូវតែសង្កេតមើលអោយល្អ ហើយផ្តល់ការឆ្លើយតបដ៏ល្អដល់សហគមន៍ ឬអ្នកប្រើប្រាស់អនឡាញ។ ដូចគ្នានេះផងដែរប្រសិនបើមានបញ្ហាកើតឡើងលេចឡើងអ្នកត្រូវដឹងពីរបៀបដោះស្រាយវាដោយវិជ្ជាជីវៈ។

៤. ជំនាញសរសេរ

ពិតណាស់ ក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ អ្នកត្រូវការជំនាញក្នុងការសរសេរ ដើម្បីធ្វើឱ្យការសរសេររបស់អ្នកមានភាពរស់រវើក និងទាក់ទាញដល់ទស្សនិកជន។ ដូច្នេះវាក្យស័ព្ទដ៏រឹងមាំ ក៏ដូចជារចនាសម្ព័ន្ធប្រយោគ គឺជាតម្រូវការសម្រាប់គ្រប់អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ។

៥.​ ជំនាញផ្នែកទីផ្សារ

វាមិនមែនជាការងារច្រើននោះទេ អ្នកគ្រាន់តែត្រូវការអ្វីមួយដែលអាចបង្កើនការលក់របស់អ្នក និងដំណើរការលំហូរការងារបានល្អ។ ធ្វើឱ្យអោយប្រាកដថា ផលិតផលរបស់អ្នកល្បីល្បាញនៅលើបណ្តាញសង្គមតាមរយៈការបង្កើតឡើងនូវមាតិកាប្រកបដោយការច្នៃប្រឌិត និងយុទ្ធសាស្ត្រល្អសម្រាប់អនឡាញ។

៦. ជំនាញរចនាក្រាហ្វិក

នេះមិនមានន័យថា បើអ្នកមិនអាចធ្វើការរចនាឌីហ្សាញ អ្នកមិនអាចជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។ ប៉ុន្តែអ្នកគួរតែមានការយល់ដឹងតិចតួចអំពីជំនាញនេះជាមូលដ្ឋាន ដើម្បីកែរូបថត ឬមានគំនិតសម្រាប់ការរចនាដើម្បីជាជំនួយដល់ក្រុមការងារ។

តើអ្នកមានជំនាញអ្វីខ្លះហើយ? យើងសង្ឃឹមថា អត្ថបទនេះនឹងជាប្រយោជន៍ដល់ការរីកចម្រើនរបស់អ្នក៕