គន្លឹះ៧យ៉ាងជួយអោយមានទំនុកចិត្តពេលនិយាយក្នុងការប្រជុំ

ចេះរបៀបត្រៀមខ្លួនទាំង៧នេះ ពេលប្រជុំលែងខ្លាចហើយ

ការប្រជុំអាចជាវេទិកាដ៏ល្អមួយក្នុងការបង្ហាញពីសមត្ថភាព និង ទេពកោសល្យរបស់អ្នក ហើយប្រសិនបើអ្នកធ្វើបានល្អ វាជាឱកាសមួយដែលអាចជំរុញការងារនិងតួនាទីរបស់អ្នកផងដែរ ។ ការប្រជុំតែងតែអាចបង្ហាញពីទេពកោសល្យ សមត្ថភាពរបស់បុគ្គលិកគ្រប់គ្នា និងអាចជាការរិះរកដំណោះស្រាយចំពោះបញ្ហាណាមួយដែលទាក់ទងនឹងការងារ និង មុខជំនួញនោះផងដែរ ។ ប្រសិនបើអ្នកកំពុងតែបង្ហាញខ្លួនអ្នកនៅក្នុងការប្រជុំក្រុមហ៊ុនអ្នក មានវិធី ៧ យ៉ាងដែលអាចជួយអ្នកមានទំនុកចិត្តក្នុងការនិយាយពេលប្រជុំផងដែរ ។

១.រៀបចំប្រធានបទទុកជាមុន

អ្នកអាចស្រាវជ្រាវពីប្រធានបទដែលអ្នកត្រូវនិយាយជាមុន ហើយធ្វើសេចក្តីព្រៀងទុក វាប្រៀបដូចជាការហាត់សមនូវការធ្វើបទបង្ហាញរបស់អ្នក ដែលធ្វើអោយអ្នកអាចនិយាយបានយ៉ាងរលូន និង​ច្បាស់លាស់ ។ អ្នកនឹងដឹងច្បាស់ពីអ្វីដែលអ្នកត្រូវនិយាយ ដែលធ្វើអោយអ្នកស្តាប់នឹងយកចិត្តទុកដាក់ចំពោះអ្នកផងដែរ ។

២.ការអនុវត្តក្រៅការប្រជុំ

ការអនុវត្ត នឹងធ្វើអោយអ្នកមានភាពល្អប្រសើរ ហើយការអៀននឹងធ្វើអោយអ្នកគ្មានទំនុកចិត្តក្នុងការនិយាយនោះទេ ។ ប៉ុន្តែប្រសិនបើអ្នកមានការអនុវត្តនិយាយ ដូចជាការចែករំលែកនូវគំនិតយោបល់របស់អ្នក ការសន្ទនាគ្នាពីប្រធានបទផ្សេងៗជាមួយនិងមិត្តរួមការងារ វានឹងធ្វើអោយអ្នកបំបាត់ភាពអៀនខ្មាស់ និង ភាពភ័យខ្លាចក្នុងការនិយាយផងដែរ ។

៣.ជៀសវាងការកែសម្រួលដោយខ្លួនឯង

កុំធ្វើអោយបាត់បង់ឱកាសក្នុងការចែករំលែកគំនិត យោបល់របស់អ្នកដោយការបញ្ចេញបញ្ចូលកែសម្រួលដោយខ្លួនឯង ។អ្នកត្រូវចាំថាការលើកឡើងនូវគំនិតយោបល់ផ្ទាល់ខ្លួនអាចស្តាប់ទៅហាក់បីដូចជាមិនមែនជាការពិត ដែលធ្វើអោយអ្នកស្តាប់ហាក់បីដូចជាមិនជឿជាក់លើអ្នក ។

៤.ការសួរសំនួរ

អ្នកអាចសួរសំនួរទៅកាន់អ្នកស្តាប់ដែលទាក់ទងទៅនឹងប្រធានបទ និង អ្វីដែលអ្នកបាននិយាយនៅក្នុងការប្រជុំ ដើម្បីជាការវាស់ស្ទង់ថា តើពួកគាត់អាចចាប់បាន និង យល់អំពីអ្វីដែលអ្នកនិយាយបានដែរទេ ។

៥.ព្យាយាមនិយាយអោយបានមុនគេ

អ្នកឆាប់បាននិយាយ អ្នកនឹងមិនអង្គុយមានការសង្ស័យលើខ្លួនអ្នក ដែលធ្វើអោយអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯងឡើយ ។ អ្នកនឹងមានអារម្មណ័ថាអ្នកជាដឹកនាំអោយមានការពិភាក្សាក្នុងប្រធានបទមួយ ជាអ្វីធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន ។

៦.និយាយមួយៗ ហើយប្រើកាយវិការ

នៅពេលដែលអ្នកភ័យមិនត្រឹមតែបេះដូងលោតញ៉ាប់នោះទេ ពាក្យសម្តីរបស់អ្នកថយចុះផងដែរ ។ ដូច្នេះអ្នកគួរតែចាប់ផ្តើមដោយនិយាយមួយៗ និង ច្បាស់លាស់ ហើយអ្នកប្រើប្រាស់កាយវិការទៅតាមន័យដែលអ្នកលើកឡើង ។ អ្នកគួរតែមើលទៅកាន់អ្នកស្តាប់គ្រប់គ្នាដោយប្រើក្រសែភ្នែកយ៉ាងជឿជាក់ ។

៧.ការរៀនពីអ្នកជុំវិញខ្លួន

វាជាការរៀនពីមនុស្សដែលនៅជុំវិញខ្លួនអ្នក ដូចជាក្រុមការងារ មិត្តភក្តិជាដើម ដែលពួកគាត់អាចនឹងមានទេពកោសល្យ សម្ថភាពក្នុងការធ្វើបទបង្ហាញ ។ អ្នកនឹងទទួលបានបទពិសោធន៏ពីពួកគាត់ដើម្បីពង្រឹងការនិយាយរបស់អ្នក ហើយក៏ទទួលបានគំនិតថ្មីៗផងដែរ ។

តើអ្នកមានគន្លឹះអ្វីបន្ថែម ដើម្បីជំនះការភ័យខ្លាច ក្នុងការធ្វើបទបង្ហាញ រឺនិយាយក្នុងការប្រជុំទេ? អាចចែករំលែកអោយពួកយើងបានដឹងផង !!