គន្លឹះមួយចំនួនដែលជួយអោយ CV មានភាពទាក់ទាញ

CV ជាកត្តាដំបូងបង្អស់ក្នុងការទាកទាញចំណាប់អារម្មណ៏របស់និយោជកទៅកាន់បេក្ខជន​ ។ CV​ ដែលមានភាពទាក់ទាញនឹងធ្វើអោយអ្នកមានឱកាសបានសម្ភាសន៏ដោយផ្ទាល់ជាមួយនិយោជក ដូច្នេះអ្នកគួរតែចំនាយពេលធ្វើវាអោយបានល្អ និង ត្រៀមសម្រាប់ការសម្ភាសន៏ ។ ពេលខ្លះវាក៏អាចខុសគ្នាពីតំណែងដែលអ្នកចង់ដាក់ពាក្យ ។ អ្នកគួរតែលើកនូវជំនាញ ទេព្យកោសល្យ និង គុណតម្លៃរបស់អ្នកដាក់នៅក្នុង CV ។

អ្នកត្រូវតែច្បាស់ថា វាជាលក្ខណៈសង្ខេប ប៉ុន្តែលម្អិត និង ត្រឹមត្រូវ ។ CV​​​ របស់អ្នកមិនមានលក្ខណៈទូទៅពេក មិនវែងពេក ដូច្នេះអ្នកគួរតែបញ្ជាក់ពីការងារដែលអ្នកចង់ដាក់ពាក្យ ដោយរួមបញ្ចូលទាំង ជំនាញ​​ សមត្ថភាព និង បទពិសោធន៏ ដែលត្រូវជាមួយការងារនោះ ។ និយោជកតែងតែចង់បានពត៌មានសំខាន់ៗមួយចំនួននៅក្នុង CV របស់បេក្ខជន ៖

១. ព័ត៌មានលម្អិតផ្ទាល់ខ្លួន

ប្រាប់ពីឈ្មោះ អាសយដ្ខាន លេខទូរស័ព្ទ ក៏ដូចជា​ Email របស់អ្នកផងដែរ ។ អ្នកក៏អាចបន្ថែមពី សញ្ជាតិ ភេទ ថ្ងៃ​ ខែ ឆ្នាំកំណើត ប្រសិនបើអ្នកចង់បញ្ជាក់ ប៉ុន្តែវាមិនមែនជាកំហិតនោះទេ ។ ប្រសិនបើអ្នកបានរៀបរាប់ពីពត៌មានរបស់អ្នកបានក្បោះក្បាយ និង ត្រឹមត្រូវ ធ្វើអោយអ្នកអាន CV របស់អ្នក មានការទុកចិត្តលើអ្នក ។

២. លក្ខណៈផ្ទាល់ខ្លួន

វាពិតជាមានប្រសិទ្ធភាពចំពោះការសង្ខេប ជំនាញ និង លក្ខណៈរបស់អ្នក ។ វាជាការល្អដែលរៀបរាប់ពីភាពរីករាយរបស់អ្នកចំពោះការងារ ហើយនឹងអ្វីដែលអ្នកលើកទឹកចិត្តអ្នកចំពោះការងារនោះ ។ ប្រើពាក្យគន្លឺះ ខ្លីៗ ប៉ុន្តែមានន័យគ្រប់គ្រាន់ ។

៣. ជំនាញសំខាន់ៗ

បង្ហាញពីជំនាញទាំងអស់ដែលអ្នកបានរៀនសូត្រ ដូចជាជំនាញរដ្ឋបាល រឹក៏ ផ្នែកពត៌មានវិទ្យាជាដើម ។ រៀបរាប់នូវអ្វីដែលអ្នកគិតថាវាជាជំនាញបស់អ្នក ។ អ្នកត្រូវបង្ហាញពីអ្វីដែលអ្នកអាចធ្វើបាន នៅលើ CV របស់អ្នក ។ វាក៏ជាចំនុចដែលធ្វើអោយ CV របស់អ្នកមានការចាប់អារម្មណ៏ផងដែរ ។

៤. បទពិសោធន៏ការងារ

បទពិសោធ៏ការងារពិតជាសំខាន់ណាស់ ដែលអ្នកត្រូវរៀបអ្នកគួរតែរាប់បញ្ចូលនូវរយៈពេលធ្វើការ តួនាទី មុខដំណែង ការទទួលខុសត្រូវ និង លទ្ធផលការងារផងដែរ ។ អ្នកក៏អាចរៀបរាប់នូវការងារស្ម័គ្រចិត្តដែលអ្នកធ្លាប់បានធ្វើក្នុងអំឡុងពេលការសិក្សានៅមហាវិទ្យាល័យរបស់អ្នកបានដែរ ។

៥. ការសិក្សា​ និង លក្ខណៈសម្បត្តិ

អាចសរសេរតាមលំដាប់លំដោយនៃប្រវត្តិការសិក្សារបស់អ្នក ជាមួយនឹងចំនាត់ថ្នាក់ដែលអ្នកទទួលបាន ។ ការសិក្សាតាំងពីថ្នាក់ដំបូង រហូតដល់មហាវិទ្យាល័យ និង ប្រាប់ពីមុខវិជ្ជាដែលអ្នកបានរៀន​ ។ អ្នកក៏អាចបន្ថែមនូវការសិក្សាជំនាញខ្លីៗផ្សេងៗ ការហ្វឹកហាត់ ភាសាបរទេស ដែលអ្នកបានសិក្សា ។

៦. ចំណាប់អារម្មណ៏

វាជាពេលមួយដែលអ្នកត្រូវបង្ហាញពីលក្ខណៈរបស់អ្នក ដូចជា អ្វីដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ អ្វីដែលអ្នកចូលចិត្ត ។

 ៧. អ្នកអះអាង

អ្នកអាចសរសេរឈ្មោះអ្នកណាម្នាក់ដែលអ្នកគិតថា គាត់ដឹងពីអ្នកច្បាស់លាស់ និងអាចធានាអះអាងពីអ្វីដែលបានសរសេរនៅក្នុង CV ។ មិនចាប់បាច់រ៉ាយរ៉ាប់លម្អិតនោះទេ គ្រាន់តែពួកគាត់អាចជាដឹងលឺរឿររបស់អ្នក នឹងធ្វើជាអាជ្ញារកណ្តាលអោយអ្នកបានហើយច្បាស់ថាអ្នកបានសុំការអនុញ្ញាតពីគាត់រួចរាល់ ។

ជាចុងក្រោយ សង្ឃឹមថាចំនុចទាំង 7 ខាងលើអាចជួយអ្នកក្នុងការរៀបចំ និងសរសេរ CV អោយបានល្អ និងមានភាពទាក់ទាញ​ ។ សូមអរគុណ !!!