៤ចំនុចជួយអ្នកក្នុងការ​​ កំណត់គោលដៅរបស់ខ្លួនឯង

ការកំនត់គោលដៅក្នុងជីវិតគឺជាភាពដ៏សំខាន់មួយដែលត្រូវបានគេយកមកគិតពិចារណា ប្រសិនបើអ្នកចង់បាននូវផែនការដែលល្អមួយសម្រាប់ការអភិវឌ្ឃន៏ការងារ និង ជីវិតរបស់អ្នក ។ យើងអាចនិយាយបានថាគម្រោងការការងារ ជាជំហានទីមួយ ដែលអ្នកត្រូវដើរ មុនពេលពេលដែលអ្នកឈានទៅរកភាពរីកចំរើនខ្លាំង ។ ជាមួយនឹងគោលដៅច្បាស់លាស់របស់អ្នក អ្នកនឹងទទួលបានការលើកទឹកចិត្តដើម្បីអោយមានលទ្ធផលការងារល្អនៅកន្លែងធ្វើការផងដែរ ។ ពេលនេះយើងនឹងជួយអ្នកក្នុងការកំនត់គោលដៅរបស់អ្នក ដោយវិធី៤ខាងក្រោម ៖

១. យល់ច្បាស់ពីអទិភាពរបស់អ្នក

ដើម្បីរៀបចំអ្វីមួយ គឺមិនមែនត្រឹមតែកំណត់គោលដៅតែមួយមុខនោះទេ សូម្បីតែកម្មវិធីជប់លៀងខួបកំណើត រឺក៏គម្រោងការតូចមួយរបស់អ្នកក៏ដោយ ។ អ្នកត្រូវតែដឹងពីលំហូរនៃគម្រោងនោះ ហើយសំខាន់បំផុតនោះគឺទិសដៅរបស់អ្នក ។ ប្រសិនបើអ្នកដឹងច្បាស់នោះគម្រោងការរបស់អ្នកក៏ល្អប្រសើរដែរ ។ ដូច្នេះអ្នកគួរតែគិតថាអ្វីជាបញ្ហាចំបង អ្វីដែលជារឿងសំខាន់មុនគេក្នុងគោលដៅជីវិតរបស់អ្នក អ្នកគួរតែច្បាស់លាស់ចំពោះរឿងទាំងនេះ ដូចពាក្យចាស់បានពោលថា តើអ្នកអាចទៅឆ្ងាយបានប៉ុណ្ណា វាមិនខុសអីពីនេះទេ ។ ដើម្បីអោយមានភាពងាយស្រួលអ្នកគួរតែបែងចែកវាអោយទៅជាផ្នែកតូចៗ ហើយអ្នកនឹងមានគំនិតច្បាស់លាស់ពីអ្វីដែលអ្នកចាប់អារម្មណ៏ នឹងអ្វីដែលអ្នកផ្តោតសំខាន់ទៅលើវាមុនគេ ។

២. ការប្រាកដនិយម និង ដែនកំណត់

នៅពេលដែលអ្នកបង្កើតគម្រោងមួយទៅលើអ្វីមួយ អ្នកគួរតែវាស់វែងថាអ្នកចូលចិត្តធ្វើវារឺអត់ យ៉ាងហោចណាស់ក៏អាចដឹងថាអ្នកនឹងទទួលបានលទ្ធផលល្អត្រឡប់មកវិញ ។ បើសិនជាអ្នកដឹងពីចំនុចនេះ វានឹងជួយកណត់ពីភាពជោគជ័យ នឹងជាកម្លាំងចិត្តអោយអ្នកបន្តធ្វើអ្វីដែលអ្នកកំពុងតែធ្វើ ។ ចំណុចនេះគឺថាអ្នកត្រូវតែដឹងពីអ្វីដែលអ្នកអាចធ្វើបាន នោះវានឹងអាចនាំអ្នកទៅរកភាពជោគជ័យ ។

៣. ស្វែងរកមតិយោបល់ពីអ្នកនៅជុំវិញខ្លួន

តាមពិតទៅពួកយើងតែងតែចង់បានភ័ស្តុតាងចំពោះអ្វីមួយដែលយើងបានសរសេរ ។ វាដូចគ្នាទៅនឹងការកំនត់គោលដៅរបស់យើងដែរ អ្នកអាចឆ្លៀតពេលជជែកជាមួយមិត្ត គ្រួសារ រឹក៏អ្នកណាម្នាក់ដែលអាចផ្តល់ជាមតិយោបល់អោយអ្នក ហើយឃើញថាតើអ្នកបានអភិវឌ្ឍន៏អ្វីខ្លះ និងមានអ្វីផ្លាស់ប្តូរដែរទេ ។ ការផ្តល់យោបល់ផ្សេងៗអាចអោយអ្នកវាស់ស្ទង់ពីគោលបំណងច្បាស់លាស់មួយ ។ ុចចាប់ផ្តើមពិភាក្សាជាមួយអ្នកណាម្នាក់ដែលអ្នកគិតថាមានគំនិតដូច រឺក៏ប្រហាក់ប្រហែលទៅនឹងអ្នក ។

៤. បង្កើតផែនការដែលពិតប្រាកដមួយ

ចំនុចចុងក្រោយនេះ គឺបង្កើតអ្វីមួយដែលពិតប្រាកដ ដែលអាចអោយផែនការរបស់អ្នកក្លាយជាការពិត ។ ដំណើរការនេះរួមបញ្ចូលវិធីសាស្រ្តតាមដាននូវសកម្មភាពរបស់អ្នកជារៀងរាល់ថ្ងៃហើយក៏ជាយុទ្ធសាស្រ្តដើម្បីធានាថាគោលដៅរបស់អ្នកនឹងទទួលបានជោគជ័យ ។ គិតគូរពិចារណាអំពីការសរសេរ ឬការបង្កើតផែនការនេះនៅលើក្តារដែលអ្នកអាចព្យួរនៅក្នុងបន្ទប់របស់អ្នកគ្រាន់តែធ្វើឱ្យប្រាកដថាផែនការនេះគួរតែនៅកន្លែងណាមួយដែលអ្នកនឹងត្រូវបានរំលឹកពីគោលដៅរបស់អ្នកអោយបានទៀងទាត់។

សង្ឃឹមថាវិធីទាំង៤នេះនឹងអាចជួយអ្នកបាន ហើយកុំភ្លេចប្រាប់ពីលទ្ធផលអោយយើងដឹងផងណា ។