ដើម្បីអោយជំនួញដំណើរការ និង ជោគជ័យ ជំហានដំបូងគឺបង្កើតស្លាកយីហោក្រុមហ៊ុនអោយមានការទទួលស្គាល់ល្បីល្បាញ ។ នៅក្នុងសង្គមការងារក៏ដូចគ្នា បុគ្គលិកគ្រប់រូបក៏ត្រូវតែបង្កើតភាពខ្លាំង អោយខ្លួនឯង ។ ជាការពិតណាស់ នៅពេលដែលអ្នកដាក់ពាក្យស្វែងរកការងារ អ្នកសម្ភាសន៌អ្នក នឹងមើលទៅលើចំនុចខ្លាំំងរបស់អ្នកមុនគេ ។ ខាងក្រោមនេះជាហេតុផល ៣ យ៉ាងដែលអ្នកត្រូវបង្កើតសក្តានុពលរបស់ខ្លួនឯង៖
១. ទៅកាន់ភាពអាជីព
ប្រសិនបើអ្នកមានសក្តានុពលគ្រប់គ្រាន់ អ្នកនឹងចាប់ផ្តើមមានមនុស្សកត់សម្គាល់ និងចង់ដឹងអំពីអ្នក។ ដូច្នេះអ្នកអាចឃើញថា អ្នកជាមនុស្សដែលអាចទាក់ទាញ មនុស្សជាច្រើនដែលមានជំនាញផ្សេងៗគ្នា អោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកនៅលើ LinkedInឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។ ការមានទំនាក់ទំនងល្អអាចមានប្រយោជន៍ខ្លាំងជាពិសេសនៅពេលដែលអ្នកស្វែងរកការងារធ្វើ។ ការភ្ជាប់ទំនាក់ទំនងរបស់អ្នកទៅអ្នកដទៃអាចផ្តល់ឱកាសអោយអ្នកដឹងពីការងារ ឬកន្លែងដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមក។
២. ធ្វើខ្លួនឯងទៅជាអ្នកជំនាញ
ជាការពិតណាស់ មនុស្សដែលស្គាល់អ្នកគឺចាប់ផ្តើមស្គាល់ឈ្មោះអ្នក អ្នកក៏អាចចាត់ទុកថាខ្លួនអ្នកជាអ្នកជំនាញនៅក្នុងឧស្សាហកម្ម ឬកន្លែងធ្វើការងាររបស់អ្នកផងដែរ។ វិធីនេះមនុស្សនឹងស្គាល់អ្នកតាមរយះបទពិសោធន៍និងចំណេះដឹងរបស់អ្នកផងដែរ។ មនុស្សនឹងយកចិត្តទុកដាក់ស្តាប់នូវអ្វីដែលអ្នកត្រូវនិយាយ នៅពេលដែលពត៌មានទាំងនោះវាបានផ្តល់ប្រយោជន៍ដល់ពួកគេ ហើយបង្ហាញទៅដល់និយោជិកនូវអ្វីមួយដែលមានតម្លៃសម្រាប់ពួកគេ។
៣. មានភាពលេចធ្លោជាងគេ
ប្រសិនបើអ្នកកំពុងដាក់ពាក្យសុំការងារអ្នកមិនមែនមានតែម្នាក់ទេ។ ដូច្នេះវាជាការសំខាន់ណាស់ក្នុងការធ្វើខ្លួនអេាយប្លែកពីគេដេីម្បីអេាយទទួលបានការចាប់អារម្មណ៍ពីនិយោជក ជំនួសមកវិញដេាយគ្រាន់តែពីការផ្តល់តែប្រវត្តិរូបសង្ខេប។ ភាពខ្លាំងរបស់អ្នកអាចមានឥទ្ធិពលនឹងអាចជួយឱ្យនិយោជកកត់សម្គាល់និងចងចាំអ្នកផងដែរ ។