ការស្វែងរកការងារដែលអ្នកស្រលាញ់ពេញចិត្ត គឺពិបាក ហើយស្មុគស្មាញបំផុតក្នុងការសម្រេចចិត្ត ក៏ដូចជាការរៀបចំឯកសារនានា មិនថាអ្នកកំពុងស្វែងរកការងារដំបូង ឬក៏ការងារថ្មីនោះទេ។ ដើម្បីធ្វើអោយដំណើរការរកការងារកាន់តែងាយស្រួល អ្នកគួរតែងាកមកប្រើប្រាស់សេវាស្វែងរកការងាររបស់ ភ្នាក់ងារស្វែងរកការងារ (Recruitment Agency)។ នៅពេលដែលអ្នក ចាប់ផ្ដើមស្វែងរកការងារតាមរយៈភ្នាក់ងារការងារ មានន័យថាអ្នកមិនមែនស្វែងរកការងារតែម្នាក់ឯងនោះទេ។ ភ្នាក់ងារការងារ នឹងផ្គូរផ្គងអ្នកជាមួយការងារដែលត្រូវ និងសាកសមជាមួយជំនាញ និងបទពិសោធន៍របស់អ្នក។
ការងាររបស់ភ្នាក់ងារ មិនមែនត្រឹមតែស្វែងរកការងារអោយបេក្ខជននោះទេ គឺពួកគេជួយបេក្ខជន ក៏ដូចជាក្រុមហ៊ុន អោយទទួលបានការងារល្អ និងបុគ្គលិកល្អ។ អ្នកនឹងទទួលបាន សារៈប្រយោជន៍ជាច្រើន ទៀត ហើយខាងក្រោមនេះគឺជាហេតុផលទាំង ៥ ដែលអ្នកគួរតែចាប់ផ្ដើមស្វែងរកការងារ តាមរយៈភ្នាក់ងារស្វែងរកការងារ៖
១. ជួយសន្សំពេលពេលវេលា
តើអ្នកបានចំណាយពេលប៉ុន្មានក្នុងការស្វែងរកការងារ និងផ្ញើឯកសារសុំការងារ? ពេលខ្លះអ្នកប្រហែលជាមានការងារផ្សេងជាមួយគ្រួសារ ឬក៏រវល់ការងារសាលាជាដើម។ ជាមួយនឹងភ្នាក់ងារការងារ អ្នកនឹងមិនចំណាយពេលច្រើននោះទេ។ ភ្នាក់ងារការងារ បានធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីស្វែងរកបុគ្គលិកអោយក្រុមហ៊ុនជាច្រើន មានន័យថាពួកគេ បានចំនាយពេល ៨ម៉ោងក្នុងមួយថ្ងៃ ស្វែងរកការងារអោយអ្នក។ ពួកគេមានការងារជាច្រើននៅក្នុងដៃ ដូចនេះដំណើរការស្វែងការងាររបស់អ្នក នឹងលឿនជាងមុន។
២. មានបណ្តាញការងារកាន់តែធំ
គិតអំពីការស្វែងរកការស្វែងរកការងារបច្ចុប្បន្នរបស់អ្នក – អតីតនិយោជក អតីតសាស្រ្តាចារ្យមហាវិទ្យាល័យ និងអ្នកគ្រប់គ្រង មិត្តភក្តិ និងគ្រួសារ។ ទោះបីជាបណ្ដាញនោះមានទំហំធំក៏ដោយ វាមិនធំស្មើគ្នានឹងបណ្ដាញទំនាក់ទំនងការងាររបស់ភ្នាក់ងារការងារឡើយ។ ភ្នាក់ងារការងារ មានខ្សែបណ្ដាញ និងទំនាក់ទំនងជាមួយក្រុមហ៊ុនជាច្រើន (ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស) ដែលពួកគេអាចជួយអ្នកបានយ៉ាងឆាប់រហ័ស។ ដូចនេះ អ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានការងារ ជាមួយនឹងការជួយរបស់ភ្នាក់ងារការងារ។
៣. ដំណើរការដាក់ពាក្យការងារបានងាយស្រួល
ភ្នាក់ងារការងារដ៏ល្អ បានខិតខំដើម្បីរកបេក្ខជនល្អសម្រាប់អតិថិជនរបស់ពួកគេ។ ភ្នាក់ងារការងារ នឹងជួយអ្នកតាំងពីដំណើរការដាក់ពាក្យសុំការងារ រហូតដល់ពេលទទួលបានការងារនោះ។ ប្រសិនបើអ្នកជ្រើសរើសភ្នាក់ងារបានត្រឹមត្រូវ សំណួរភាគច្រើនរបស់អ្នកនឹងត្រូវបានឆ្លើយតប។ ភ្នាក់ងារការងារ នឹងជួយកែតម្រូវ និងរៀបចំឯកសារការងារ CV របស់អ្នក។ ពួកគេនឹងជួយប្រាប់អ្នក ពីរបៀបសម្ភាសន៍ការងារ ក៏ដូចជាការចរចាប្រាក់ខែផងដែរ។
៤. ភ្នាក់ងារការងារ ខិតខំដើម្បីបេក្ខជនឆាប់បានការងារ
សម្រាប់ភ្នាក់ងារការងារ នៅពេលអ្នកទទួលបានការងារ មានន័យថាពួកគេ ក៏ទទួលបានប្រាក់ខែពីអតិថិជនរបស់ពួកគេដូចគ្នា។ ដូច្នេះភ្នាក់ងារ ត្រូវប្រកួតប្រជែងលើការដាក់បេក្ខជនដើម្បីបំពេញតម្រូវការរបស់អតិថិជន។ CV ដែលអ្នកបានផ្ញើរទៅ នឹងមិនត្រូវបានទុកចោលឡើយ។
៥. ទទួលការណែនាំឱកាសការងារបានច្រើនតំណែង
តើអ្នកដឹងទេថាមុខតំណែងបន្ទាន់ទាំងអស់ មិនត្រូវបានបង្ហោះនៅលើអ៊ីនធឺណែត ឬគេហៈទំព័រការងាររបស់ក្រុមហ៊ុននោះទេ? ក្រុមហ៊ុនធំៗជាច្រើន ពឹងផ្អែកលើភ្នាក់ងារការងារក្នុងការស្វែងរកបេក្ខជន ព្រោះក្រុមហ៊ុនធំៗ មិនមានពេលក្នុងការប្រកាសរកបុគ្គលិក និងសម្ភាសន៍ឡើយ។ អ្នកអាចនឹងខកខានឱកាសប្រសិនបើអ្នកមិនស្វែងរកភ្នាក់ងារការងារអោយជួយ។ សម្រាប់មុចតំណែងធំៗ និងសំខាន់ គឺមានតែភ្នាក់ងារការងារទេ ដែលដឹង។
យើងសង្ឃឹមថា អត្ថបទនេះនឹងធ្វើអោយអ្នកបានយល់ពីភាពសំខាន់របស់ ភ្នាក់ងារការងារ (Recruitment Agency)។ សម្រាប់ចម្ងល់ដែលទាក់ទងភ្នាក់ងារស្វែងរកការងារ ក៏ដូចជាចង់ដាក់ការងារ សូមផ្ញើសារ និងCV មកកាន់អ៊ីម៉ែល: mk@camupjob.com ឬក៏ចូលទៅកាន់គេហទំព័រ Facebook: CamUp Job Center ៕