គន្លឹះ ៣​ យ៉ាងជួយអ្នកក្នុងការស្វែងរកការងារបានជោគជ័យ

មានអារម្មណ៍ថាអ្នកកំពុងដាក់ពាក្យសុំការងារក្នុងក្រុមហ៊ុនជាច្រើនបន្តបន្ទាប់គ្នា ប៉ុន្តែហាក់ដូចជាមិនទាន់មានការចាប់អារម្មណ៍ពីក្រុមហ៊ុនណាមួយឡើយមែនទេ? មិនមែនមានតែអ្នកម្នាក់នោះទេដែលកំពុងជួបរឿងនេះ  មានបេក្ខជនជាច្រេីនក៏ជួបបញ្ហានេះដែរ។ ពេលនេះ Camup Job នឹងលើកឡើងចំណុចមួយចំនួន ដែលអាចជួយអ្នកក្នុងការដាក់ពាក្យចូលធ្វេីការយ៉ាងមានប្រសិទិ្ធភាព​ ។

១. ស្វែងរកតម្រូវការងារ

ស្វែងរក និងត្រួតពិនិត្យមេីលលើតំណែងការងារដែលអ្នកបានដាក់ ហើយសួរខ្លួនឯងថា តើអ្នកមានគ្រប់លក្ខខណ្ឌការងារ ដែលគេបានស្វែងរកហេីយឬនៅ ។ នៅក្នុងទីផ្សារការងារបច្ចុប្បន្ន នៅពេលអ្នកមិនមានគ្រប់តម្រូវការរបស់និយោជក អ្នកអាចទូរស័ព្ទទៅផ្នែកជ្រេីសរេីសបុគ្គលិក ដែលអ្នកបានដាក់ពាក្យ ដើម្បីពិនិត្យមើលថាតើវាសមនឹងអ្នកដាក់ពាក្យដែរឬទេ​ ។  ការធ្វេីបែបនេះវាជួយសន្សំសំចៃពេលវេលារបស់អ្នក ក្នុងការដាក់ពាក្យរកការងារ និងសន្សំសំចៃពេលវេលារបស់អ្នកជ្រេីសរេីសបុគ្គលិក ក្នុងការពិនិត្យមើលប្រវត្តិរូបដែលមិនសមស្របទៅនឹងការងាររបស់ពួកគេផងដែរ​ ។ វាក៏ផ្តល់ឱ្យអ្នកនូវឱកាសដើម្បីណែនាំខ្លួនរបស់អ្នកទៅកាន់អ្នកជ្រេីសរេីសបុគ្គលិកដោយខ្លួនឯង តាមរយៈការទូរស័ព្ទផងដែរ ។

២. ពាក្យសុំការងារ

តាមការសង្កេតមើលកន្លងមក អ្នកជ្រេីសរេីសបុគ្គលិកចំណាយពេលអាន និង ពិនិត្យមើលពាក្យសុំ រួមជាមួយប្រវត្តិរូបសង្ខេបរបស់អ្នកប្រហែល ៦ វិនាទីប៉ុណ្ណោះ។ តេីអ្នកមានចំណុចអ្វីដែលសំខាន់ និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកអានCVអ្នកដែរឬទេ? តើអ្នកបានកត់ត្រាប្រវត្តិការសិក្សា បទពិសោធន៏ការងារ នឹងអ្វីដែលអ្នកទទួលបានជោគជ័យដែរឬទេ? អ្នកមិនគួរពណ៌នានូវពត៌មានឯកជន និងព័ត៌មានដែលមិនពាក់ព័ន្ធនោះទេ អ្នកគួរតែចំណាយពេលធ្វេីប្រវត្តិរូបសង្ខេបរបស់អ្នក អេាយទាក់ទងទៅនឹងតំណែងដែលអ្នកមានបំណងចង់ដាក់ពាក្យ​​ ។

 

៣. ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលបានដាក់ពាក្យ

ទូរស័ព្ទទៅក្រុមហ៊ុនដែលអ្នកបានដាក់ពាក្យ ដេីម្បីណែនាំខ្លួន​និងសាកសួរទាក់ទងនឹងការដាក់ពាក្យរបស់អ្នក។ អ្នកនឹងមានភាគរយច្រេីនក្នុងការហៅសម្ភាសន៍ នៅពេលដែលការនិយាយទូរស័ព្ទរបស់អ្នកល្អ និងនៅចន្លោះពេលដែលប្រធានផ្នែកធនធានមនុស្សកំពុងមេីលប្រវត្តិរូបសង្ខេបរបស់បេក្ខជនផ្សេងទៀត។ ក៏ដូចគ្នានេះដែរ អ្នកគួរទូរស័ព្ទទៅប្រធានផ្នែកធនធានមនុស្ស នៅពេលអ្នកមិនបានជាប់ការងារនៅទីនោះ ដេីម្បីស្វែងយល់ពីហេតុផលដែលអាចជួយអ្នកដេីម្បីកែលម្អនៅពេលក្រេាយ ។