ការងារចំនួន៤ សម្រាប់អ្នកដែលស្រលាញ់ការសរសេរ

តើអ្នកជាមនុស្សដែលស្រលាញ់ការសរសេរមែនទេ?​ គេគ្រប់គ្នាតែងតែនិយាយថា ប្រសិនបើអ្នកចូលចិត្តការសរសេរ អ្នកនឹងក្លាយជាអ្នកនិពន្ធ ឬក៏អ្នកសរសេររឿងប្រលោមលោក។ ជាការពិតទៅ មានការងារជាច្រើនទៀតសម្រាប់អ្នកដែលមានជំនាញសរសេរ ហើយអ្នកអាចធ្វើការបានទាំងនៅផ្ទះ និងកន្លែងនានា។ ដូចនេះ ប្រសិនបើអ្នកកំពុងស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា ដែលទាក់ទងជាមួយជំនាញសរសេរ សូមបន្តអានអត្ថបទនេះ៖

១.​ Copywriting

ជាទូរទៅ Copywriting គឺជាការងារដែលពាក់ព័ន្ធជាមួយនឹងការផ្សាយពាណិជ្ជកម្ម ក៏ដូចជាផ្នែកទីផ្សារផងដែរ។ បើសិនជាអ្នកមើលការផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ ហើយបានឃើញឃ្លា ឬប្រយោគដែលទាក់ទាញ ជាការពិតណាស់គឺវាចេញពី Copywriter។ Copywriting គឺជាតួនាទីដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មជំនួញ ដើម្បីបង្កើនការលក់។ Copywriter ដ៏ជំនាញម្នាក់តែងតែសរសេរឃ្លោងឃ្លាដែលទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ឬអ្នកមើល ដែលតម្រូវអោយមានការច្នៃប្រឌិតខ្ពស់។

២. អ្នកសរសេរសុន្ទរកថា (Speech writing)

ការងារនេះសាកសមជាមួយអ្នកដែលចូលចិត្តសរសេរពាក្យពេជន៍ ឬក៏រៀបឃ្លោងឃ្លារអោយអ្នកដ៏ទៃឡើងថ្លែងសុន្ទរកថា។ ការងារមួយនេះពិតជាសំខាន់​ណាស់សម្រាប់បុគ្គលដែលមានឋានៈខ្ពស់ ព្រោះពួកគេត្រូវការអ្នកសរសេរ និងរៀបចំការនិយាយរបស់ខ្លួនក្នុងកម្មវិធីសំខាន់ៗនានា។ ការងារនេះតម្រូវអោយ អ្នកមានជំនាញខាងប្រយោគ និងប៉ិនប្រសប់ខាងសរសេរជាផ្លូវការ។

៣. Proofreading

នៅក្នុងស្ថាប័នណាមួយ ឬប្រព័ន្ធផ្សព្វផ្សាយពិសេស ពួកគេត្រូវការនរណាម្នាក់ដែលមានសមត្ថភាពក្នុងការសរសេរអ្វីមួយ ឬកែសម្រួលអ្វីមួយដែលអាចមានអត្ថន័យដូចគ្នាប៉ុន្តែនៅក្នុងពាក្យឬឃ្លាដែលងាយស្រួលយល់ជាង។ Proofreader ឬក៏អ្នកកែសម្រួល ត្រូវបានគេតម្រូវឱ្យកែវណ្ណកម្ម និងវេយ្យាករណ៍មុនពេលចេញផ្សាយអត្ថបទ។

៤. Blogging

អ្នកប្រាកដជាធ្លាប់បានឃើញអត្ថបទដែលត្រូវបានបង្ហោះនៅលើអ៊ីនធឺណែត ដូចជារឿងស្នេហា អត្ថបទបំផុសគំនិត ឬអត្ថបទចំណេះដឹងផ្សេងៗ។ អ្នកដែលសរសេរអត្ថបទទាំងនោះ ត្រូវបានគេហៅថា “អ្នកសរសេរប្លុក ឬ Blogger” នៅពេលដែលពួកគេ បង្កើតទំព័រ ឬគេហទំព័រផ្ទាល់របស់ពួកគេដើម្បីសរសេរអ្វីមួយដែលអាចភ្ជាប់ទំនាក់ទំនងអារម្មណ៍យើងអ្នកអាន។ មានអ្នកគាំទ្ររាប់រយនាក់សម្រាប់អ្នកសរសេរប្លុក និងបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ម្ចាស់អាជីវកម្មខ្នាតតូច និងធំកំពុងស្វែងរកអ្នកសរសេរប្លុកដើម្បីទំនាក់ទំនងជាមួយអតិថិជន។

មានការងារជាច្រើនសម្រាប់អ្នកដែលមានជំនាញខាងសរសេរ និងចូលចិត្តការសរសេរ។ តើអ្នកចាប់អារម្មណ៍ការងារមួយណាដែរ?

សម្រាប់ការស្វែងរកការងារ សូមចូលទៅកាន់គេហទំព័រ Facebook: CamUp Job Center