បោះជំហានដំបូងឆ្ពោះទៅរកអាជីពលក់ដ៏មានតម្លៃជាមួយ ThaanJaya Properties! សូមរីករាយជាមួយបរិយាកាសការងារដែលរីករាយ ស្វាហាប់ និងពោរពេញដោយឱកាសគ្មានទីបញ្ចប់។ ចូលរួមជាមួយក្រុមអ្នកជំនាញអចលនទ្រព្យដ៏រស់រវើករបស់យើងថ្ងៃនេះ!
អំពីការងារ៖
- អនុវត្តការលក់និងពង្រឹងផ្នែកលក់ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់
– ផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព ដោយការគោរពនិងពោពេញទៅដោយសេចក្តីថ្លៃថ្នូរគ្រប់ពេលវេលាទៅកាន់អតិថិជន។
– ធ្វើការអាត្ថាធិប្បាយ និងផ្តល់ព័ត៌មានអំពីផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនទៅកាន់អតិថិជនដោយរួសរាយរាក់ទាក់។
– បង្កើត និងរក្សាទំនាក់ទំនងជាមួយអតិថិជនអោយបានល្អ និងយូរអង្វែង
តម្រូវការការងារ៖
- មានបទពិសោធន៍ការងារផ្នែកបំរើសេវាកម្ម និងមានទេពកោសល្យផ្នែកបដិសណ្ឋារកិច្ច ។ ផ្តល់អទិភាពចំពោះ អ្នកមានបទពិសោធន៍។
– ចេះអាន និងសរសេរភាសាខ្មែរបានល្អ និងត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ។ កំរិតមធ្យមក្នុងការប្រើប្រាស់ភាសាអង់គ្លេស។
– អាកប្បកិរិយាល្អឥតខ្ចោះ ស្អាតស្អំ និងអត្តចរិតរូសរាយរាក់ទាក់គួរអោយចូលចិត្ត។
– មានជំនាញទំនាក់ទំនង ពន្យល់ និងជំនាញក្នុងការធ្វើបទបង្ហាញ
– មានការសហការគ្នាល្អ ធ្វើការងារជាក្រុម ។