ក្រុមហ៊ុន ធីខេអេស គ្រុប ហៅ គីសែ TKS GROUP CO., LTD កំពុងជ្រើសរើសបុគ្គលិក៖
-
ប្រធានលក់តំបន់
- មុខតំណែងប្រធានលក់តំបន់ត្រូវរាយការណ៏ផ្ទាល់ទៅប្រធានការិយាល័យផ្ទាល់
- ធ្វើការរួមជាមួយសមាជិក ប្រធានការិយាល័យ អោយស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន។
ទំនួលខុសត្រូវចម្បង
ទទួលបន្ទុកលើការចុះជួបអតិថិជនថ្មីនិងចាស់ ដោះស្រាយបញ្ហា បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ចាស់និងថ្មី
រៀបចំគ្រប់ប្រតិបតិ្តការណ៏អោយមានប្រសិទ្ឋិភាពល្អ។
ទំនួលខុសត្រូវ
– គោរពវិន័យ បទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន
– ចូលរួមរៀបចំផែនការលក់ ផែនការសកម្មភាព យុទ្ឋសាស្ត្រលក់ ដើម្បីជម្រុញការលក់សម្រេចគោលដៅ
– អនុវត្តផែនការសកម្មភាព យុទ្ឋសាស្ត្រលក់ទាំងរយៈពេលខ្លី- វែង និងធ្វើការព្យាករណ៍តម្រូវការផលិតផល
និងបរិមាណលក់ប្រចាំត្រីមាសនិងប្រចាំឆ្នាំ
– រៀបចំបញ្ជីអតិថិជន និងកំណត់គោលដៅលក់
– រៀបចំបញ្ជីផលិតផលតម្រូវការលើអតិថិជនគោលដៅ
– ដឹកនាំស្រាវជ្រាវ និងប្រមូលព័ត៌មានត្រលប់ពីអតិថិជន ដើម្បីស្វែងរកចំណុចត្រូវកែលម្អ បំពេញចំនុចកង្វះខាត
– ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ធ្វើឲ្យប្រសើរឡើង នូវគ្រប់សេវាកម្មក្នុងការបង្កើនទំនុកចិត្ត និងការពេញចិត្តពីអតិថិជន
– ធ្វើការវិភាគលើចំនុចខ្លាំង ចំនុចខ្សោយ ឱកាស និងការគម្រាមកំហែងពីកត្តាខាងក្នុងក្រុមហ៊ុន (បុគ្គលិក ផលិតផល) និងកត្តាខាងក្រៅ(គូប្រជែង/សេដ្ឋកិច្ច) ។
លក្ខណៈសម្បត្តិ
1. បញ្ចប់ថ្នាក់បរិញ្ញាបត្រ (ជំនាញ៖ទីផ្សារ គ្រប់គ្រងពាណិជ្ជកម្ម)
2. មានបទពិសោពិសោធន៍លើការងារគ្រប់គ្រង ឬ/និង លក់ ទីផ្សារយ៉ាងតិច០៣ឆ្នាំ
3. មានចំណេះដឹងផ្នែកកុំព្យូទ័រ អាចប្រើប្រាស់បានស្របតាមតម្រូវការការងារ
4. ចំណេះដឹងភាសាអង់គ្លេស អាចទំនាក់ទំនងការងារបាន
5. មានចំណេះដឹងអាចរៀបចំផែនការ របាយការណ៍ កិច្ចការរដ្ឋបាល
6. មានការតាំងចិត្តខ្ពស់ក្នុងការសម្រេចគោលដៅការងារ
7. អាចចុះបេសកកម្មតាមខេត្តបាន
លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ
-ចន្ទ-សៅរ៍ (០៨.០០ព្រឹក ដល់១២.០០ និង០១.០០-០៥.០០ ល្ងាច)
-បៀវត្សប្រកួតប្រជែង ការបណ្តុះបណ្តាលផ្ទៃក្នុង លិខិតបញ្ជាក់ការងារ ប្រាក់រង្វាន់ផ្សេងៗ។
-ទីតាំងការងារក្នុងរាជធានីភ្នំពេញ (បេសកកម្មចុះខេត្តទៅតាមទីតាំង)
ទំនាក់ទំនង
ទូរស័ព្ទ: +855 76234 7559
សេវាតបរហ័សៈ +855 93 2000 015/+855 95 2000 015
អ៊ីមែល: recruitment@tksgroup.com.kh
វែបសាយ: www.tksgroup.com.kh
អសយដ្ឋាន: អគារលេខ០០៩ស្ទួន ផ្លូវលេខ២៧៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។