អំពីការងារ៖
ប្រធានក្រុមភ្នាក់ងារជ្រើសរើសសិស្សមានតួនាទីជ្រើសរើស និងបណ្តុះបណ្តាលភ្នាក់ជ្រើសរើស ផ្សព្វផ្សាយអំពីព័ត៌មានសាលា កម្មវិធីសិក្សាសាលា និងគោលការណ៍ជ្រើសរើសសិស្សចូលរៀននៅសាលា ។ ផ្តល់ប្រឹក្សារាល់សកម្មភាពផ្សព្វផ្សាយ និងជ្រើសរើសរបស់ផ្នែកទាំងមូលជូនថ្នាក់ដឹកនាំ។
– ជ្រើសរើស និងបណ្តុះបណ្តាលភ្នាក់ជ្រើសរើសសិស្សអំពីព័ត៌មានសាលា កម្មវិធីសិក្សាសាលា និងគោលការណ៍ជ្រើសរើសសិស្ស
– ចូលរួមថែទាំ និងគ្រប់គ្រងទ្រព្យសម្បត្តិ, សណ្តាប់ធ្នាប់, អនាម័យ និងសុវត្តិភាពនៅក្នុងផ្នែកផ្សព្វផ្សាយ និងជ្រើសរើសទាំងមូល
– ត្រូវមានទំនាក់ទំនងការងារល្អ និងជិតស្និតជាមួយក្រុមការងារផ្នែកផ្សព្វផ្សាយ និងជ្រើសរើស និងជាមួយបុគ្គលិករបស់ក្រុមហ៊ុនទាំងមូល
– ទទួលបន្ទុកធ្វើការផ្សព្វផ្សាយអំពីព័ត៌មានសាលា កម្មវិធីសិក្សាសាលា និងគោលការណ៍ជ្រើសរើសសិស្សចូលរៀន
– ផ្តល់ប្រឹក្សាដល់សិស្សនូវរាល់ព័ត៌មានសាលា កម្មវិធីសិក្សាសាលា និងគោលការណ៍ផ្សេងៗរបស់សាលា
– ផ្តល់ប្រឹក្សាដល់សិស្សនូវរាល់ឱកាសការងារតាមរយៈក្រុមហ៊ុនសហការនានា
– ទទួលបន្ទុកប្រមូលឯកសារសិស្សទាំងអស់ដែលចុះឈ្មោះចូលរៀន
– ទទួលរៀបចំទទួលឯកសារ និងពាក្យចុះឈ្មោះចូលរៀនរបស់សិស្ស
– រៀបចំរបាយកាណ៍ ប្រចាំសប្តាហ៍, ប្រចាំខែ និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
តម្រូវការងារ៖
– បញ្ចប់បរិញ្ញាបត្រ (ឬឆ្នាំទី៣, ៤)ក្នុងជំនាញដែលពាក់ព័ន្ធ
– មានបទពិសោធយ៉ាងតិច១ឆ្នាំក្នុងការងារ ផ្សព្វផ្សាយ និងជ្រើសរើស
– មានភាពជាអ្នកដឹកនាំក្រុម
– មានជំនាញខាងបណ្តុះបណ្តាល និងប្រឹក្សាយោបល់
– មានភាពរសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
– មានភាពអត់ធ្មត់ ម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារ
– មានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់ Microsoft Word, Microsoft Excel, Microsoft PowerPoint
– មានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់ Internet, Facebook និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ
អត្ថប្រយោជន៏
– ផ្តល់ជូនអាហារមួយពេល
– បសស
– ថ្ងៃឈប់សម្រាក