ឱកាសការងារជាច្រើនជាមួយនិងសហគ្រាស ហាយដ្រូឡូជីក សូសល អេនធើប្រាយ

  • Location Phnom Penh
  • Salary Negotiable
  • Number of Hiring More
  • Working Term Full Time
  • Closing Date Dec 13, 2017
  • សហគ្រាសសង្គម ហាយដ្រូឡូជីក គឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមអង្គការ អាយឌីអ៊ី និង ធ្វើការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព           និង    ចំនូលសម្រាប់ប្រជាជនក្រីក្រតាមជនបទ    តាមរយៈការផ្តល់

    សុវត្តិភាព សេដ្ឋកិច្ចគ្រួសារ។ បេសកកម្មរបស់យើង គឺដើម្បីធានាថាគ្រួសារទាំងអស់មិនថាតែ អ្នកមានជីវភាព ក្រ មធ្យម និងមានទេ គ្រួសារទាំងអស់នោះអាចទទួលបានទឹកស្អាត ទទួលទានគ្រប់ៗគ្នា។ ប្រជាជនត្រូវបានផ្តល់ជម្រើសសម្រាប់ ការទទួលបាន ចម្រោះទឹកស្អាតតាមរយៈ ឥណទាន និង សាច់ប្រាក់។

                ឆ្លើយតបទៅនិងកំណើន​ និង​តម្រូវការនៃប្រជាជន សហគ្រាសសង្គម ហាយដ្រូឡូជីកកំពុងពង្រីកការ ខិតខំប្រឹងប្រែងរបស់ខ្លូនដើម្បីបំពេញទៅដល់មនុស្សជាច្រើន។ សហគ្រាសសង្គម ហាយដ្រូឡូជីក កំពុងស្វែងរក បុគ្គលិក បន្ថែមជាច្រើនទៀតដែលមានការប្តេជ្ញារចិត្ត និង មា​នទេពកោសល្យ ដែលអាចបំពេញនៅតាមខេត្តប្រតិបត្តិការមួយចំនួន៖

     

               *មុខតំណែង                 

    1.     មន្រ្តីផ្តល់សេវាកម្មអតិថិជន (PCSO)

    2.      អ្នកលក់ធុងចម្រោះទឹកស្អាត (CWE)

    3.      មន្រ្តីឥណទាន (CO)

    4.      មន្ត្រីបង់រំលោះ (IO)

               *ទីតាំងការងារ             : ខេត្ត កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម

                                            កំពង់ស្ពឺ ព្រៃវែង តាកែវ និង កំពត។

                 *មុខតំណែង                  : ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត

                 *ទីតាំងការងារ                : ខេត្ត ព្រែវែង

     

    ទំនួលខុសត្រូវរបស់មន្រីផ្តល់សេវាកម្មអតិថិជន (PCSO)

    ·         ត្រួតពិនិត្យគ្រប់អតិថិជនទាំងអស់របស់ហាយដ្រូឡូជីក ដើម្បីធានាថាពួកគេពេញចិត្តជាមួយផលិតផល និង ទទួលបានសេវាកម្មល្អ

    ·         ភ្ជាប់ជាមួយការស្ទង់មតិអតិថិជន

    ·         ផ្តល់ការគាំទ្រផលិតផល និង ការបណ្តុះបណ្តាលដល់អតិថិជន

    ·         ធ្វើការស្វែងរក និង ត្រួតពិនិត្យរកមើលអតិថិជនថ្មី

    ·         ដោះស្រាយរាល់បញ្ហាអតិថិជនដែលបានទទួលពីការិយាល័យកណ្តាល ឬតាមបណ្តាញផ្សេងៗទៀត

    ·         សរុបរបាយការណ៍ប្រចាំខែដោយផ្អែកទៅលើមតិត្រឡប់(ទាំងមតិពេញចិត្ត និងមិនពេញចិត្ត) របស់អតិថិជន

    ·         សម្របសម្រួលជាមួយអ្នកចែកចាយចម្រោះ ប្រសិនបើត្រូវការ ដើម្បីរៀបចំការផ្លាស់ ប្តូរផើងចម្រោះ

    ·         កិច្ចការងារផ្សេងទៀត ដែលត្រូវបានផ្តល់ និងចាត់ចែងដោយអ្នកគ្រប់គ្រង

     

    តម្រូវការចាំបាច់

    • មានចំណេះដឹងទាក់ទងទៅនឹងគុណភាពចម្រោះរូបទន្សាយកាន់តែប្រសើរ។
    • មានម៉ូតូផ្ទាល់ខ្លួន អាចធ្វើដំណើរផ្លូវឆ្ងាយដោយម៉ូតូបាន។
    • មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និង មានភាពឆ្លាតវៃ។
    • បេក្ខជនគឺជាអ្នកដែលស្រលាញ់ការងារពង្រឹងសុខភាពប្រជាជនកម្ពុជា
    • បេក្ខជនត្រូវប្រាកដ និងមានឆន្ទះធ្វើដំណើរគ្រប់តំបន់ជនបទ
    • មានបទពិសោធន៌ក្នុងការដោះស្រាយបញ្ហាអតិថិជន ដែលជាពិសេសនៅក្នុង តំបន់ជនបទកាន់តែប្រសើរ
    • ត្រូវមានសញ្ញាប័ត្រជាប់បាក់ឌុប និងធ្លាក់បាក់ឌុប

     

    ទំនួលខុសត្រូវរបស់អ្នកលក់ធុងចម្រោះទឹកស្អាត

    ·         រៀបចំការប្រជុំលក់ផ្ទាល់នៅក្នុងភូមិដើម្បីលក់ចម្រោះទៅកាន់អ្នកប្រើប្រាស់ចុងក្រោយជារៀងរាល់ថ្ងៃ

    ·         ជំរុញសកម្មភាពប្រជុំដើម្បីបង្កើតការលក់ និង ទទួលបានជោគជ័យក្នុងការប្រជុំ

    ·         កំនត់ និង ធ្វើការងារជាមួយមេភូមិ  និង អ្នកដឹកនាំសំខាន់ផ្សេងៗទៀត

    ·         សួរសុខទុក្ខអតិថិជនដើម្បីធានាថាអតិថិជនពេញចិត្ត និង​ ប្រើប្រាស់ចម្រោះបានត្រឹមត្រូវ

    ·         កំនត់ និង រៀបចំអតិថិជនចាស់ៗដើម្បីចែកចាយព័ត៌មានផលិតផលក្នុងការប្រជុំ

    ·         បង្កើតសកម្មភាពអញ្ជីញអ្នកភូមិដើម្បីចូលរួមប្រជុំ

    ·         ការលក់: ប្រើប្រាស់សៀវភៅចម្រោះទឹកស្អាតដើម្បីបង្កើនលទ្ធផលការលក់ចម្រោះទឹកស្អាតឲ្យបានច្រើន

    ·         សុវត្តិភាព: សម្របសម្រួល និងជួយបំពេញឯកសារឥណទាន​សំរាប់អតិថិជន​ទៅតាមការប្រជុំ

    ·         បម្រើ: ត្រូវមានការប្រាកដពេលវេលា ដឹកជញ្ជូនផលិតផលទៅកាន់អតិថិជន បង្រៀនអតិថិជនពីរបៀបថែរក្សាចម្រោះ និង តាមដានអតិថិជនដែលពេញចិត្តទៅលើផលិតផលចម្រោះ

    ·         តាមដាន គ្រប់គ្រង និង វិភាគទិន្នន័យផ្ទាល់ខ្លួនដោយបំពេញរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ និង ធ្វើរបាយការណ៍ប្រចាំថ្ងៃទៅកាន់អ្នកគ្រប់គ្រងខេត្ត

    ·         ចួលរួមប្រជុំក្រុមជារៀងរាល់សប្តាហ៍ និង​ វគ្គបណ្តុះបណ្តាលផ្នែកលក់ដើម្បីបង្កើនសមត្ថភាព និង

    លទ្ធផលលក់

    ·         អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន

     

    តម្រូវការចាំបាច់

    ·         មិនមានបទពិសោធន៌ ក៏អាចដាក់បាន

    ·         ត្រូវមានម៉ូតូផ្ទាល់ខ្លួន ជាមួយការធ្វើដំណើរផ្លូវឆ្ងាយនៅទីជនបទ

    ·         ស្រលាញ់ការងារនៅក្នុងសហគមន៌ និង ការអភិវឌ្ឍន៍សុខភាពប្រជាជនកម្ពុជា

    ·         អាចបត់បែនជាមួយការផ្លាស់ប្តូរ និង ការងារក្នុងស្រុកផ្សេងៗនៅក្នុងខេត្ត

    ·         អាចសរសេរ និង បំពេញរបាយការណ៍បាន

    ·         បើកចិត្ត និងរៀនអ្វីដែលថ្មីៗ

    ·         អាចស្នាក់នៅក្នុងការិយាល័យចល័តរបស់ក្រុមហ៊ុនបាន

    ·         មានឆន្ទៈធ្វើឲ្យក្រុមមានភាពល្អប្រសើរ

    ·         មានភាពវៃឆ្លាតក្នុងការងារ និងស្មោះត្រង់

    ·         កសាង និង ថែរក្សាទំនាក់ទំនងល្អ ក្នុងក្រុម ដៃគូរ អជ្ញាធរ និងប្រជាពលរដ្ឋ

    ·         បេក្ខជនជាស្ត្រីត្រូវបានលើទឹកចិត្ត

     

    ទំនួលខុសត្រូវរបស់មន្រី្ត ឥណទាន (CO)

    • ប្រមូលប្រាក់កម្ចីដោយផ្អែកលើតារាងប្រមូលប្រាក់ពីការិយាល័យឲ្យទាន់ពេលវេលា
    • តាមដាន និងបញ្ជូលព័តមានអោយបានត្រឹមត្រូវ និង ទៀងទាត់
    • កត់ត្រាដំនើរការប្រមូលប្រាក់នៅក្នុងតារាង ប្រមូលបា្រក់ជារៀងរាល់ថ្ងៃ
    • តាមដាន​​ កត់ត្រា ​និង រាយការណ៍រាល់អតិថិជន ដែលមិនបានបង់ប្រាក់នៅក្នុងតារាងអ្នកមិន​បង់​ប្រាក់
    • បញ្ចូលព័តមានឯកសារកូពី តារាងប្រមូលប្រាក់ទៅក្នុង(Drop Box)​​ប្រអប់ដាក់ឯសារ និង

    ផ្ញើរប្រាក់ដែលប្រមូលបានដាក់ក្នុងធនាគារជារៀងរាល់ថ្ងៃ

    • រាយការណ៌​និង​ ធ្វើការតាមដាន​​បញ្ជីដែលមានជាប្រចាំទៅកាន់អ្នកគ្រប់គ្រងមន្ត្រីឥណទាន
    • របៀបចំផែនការណ៌ផ្ទាល់ខ្លួន និងត្រួតពិនិត្យជាមួយ អ្នកគ្រប់គ្រងមន្ត្រីឥណទាន
    • ចែករំលែកបញ្ហានិង ធ្វើការដោះស្រាយបញ្ហាភ្លាមជាមួយអ្នកគ្រប់គ្រងឥណទាន
    • ទទួលខុសត្រូវចំនួនប្រាក់ដែលប្រមូលបាន
    • ធ្វើការឲ្យទាន់ពេលវេលា និងក្នុងតំបន់ភូមិដែលជាគោលដៅ សម្រាប់ការប្រមូលនៅពេលដែលស្នើសុំ
    • កំនត់ និងសហប្រតិបត្តិ​ជាមួយគណៈកម្មាធិការប្រមូលប្រាក់នៅក្នុងភូមិ
    • ចូលរូមជាមួយ វគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្សេងៗ
    • តំណាងឲ្យបុគ្គលិក ហាយដ្រូឡូជីក ក្នុងការទំនាក់ទំនងជាមួយអតិថិជន ដៃគូ និងសាធារណៈ

             អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

     

    ទំនួលខុសត្រូវរបស់ មន្រ្តីបង់រំលោះ (IO)

    ·         ប្រមូលឯកសារប្រាក់កម្ចីពីអ្នកជំនាញទឹកស្អាតម្នាក់ៗដោយប្រាកដថាទិន្នន័យបានបំពេញត្រឹមត្រូវប្រមូលបានគ្រប់​ចំនួន និង រាប់ចំនួនឯកសារប្រាក់កម្ចីនៅក្នុងភូមិបានគ្រប់ចំនួនមិនច្រឡំ ឬ បាត់ឯកសារ

    ·         ត្រួតពិនិត្យរូបភាពនៅក្នុងក្រុម និងផ្ទៀងផ្ទាត់ជាមួយឯកសារ

    ·         ត្រួតពិនិត្យ និង រៀបចំក្រុមប្រាក់កម្ចីជាមួយរូបភាពមុនពេលផ្ញើរទៅកាន់ប្រធានផ្នែកគ្របគ្រងឥណទាន

    និង បញ្ជូលទៅក្នុងប្រអប់ដាក់ឯកសារ (Dropbox)

    ·         បំពេញ និង ទទួលឯកសារប្រាក់កម្ចីពី អ្នកជំនាញទឹកស្អាត ដោយសួរសំនួរបន្ថែម ឬបញ្ជាក់ជាមួយ

    អតិថិ​ជនដោយផ្ទាល់ និង បំពេញផ្នែកព័តមានអតិថិជនខ្លះ ដើម្បីធ្វើឲ្យព័តមានច្បាស់ប្រាកដ

    ·         វាយតម្លៃប្រាក់កម្ចីដោយផ្ទាល់ជាមួយអតិថិជនដោយការទៅដល់កន្លែង និង សួរសំនួរអតិថិជនដោយផ្ទាល់ជាមួយឯកសារ និងពិនិត្យព័ត៌មានអតិថិជនដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និង ទ្រព្យបញ្ចំផ្សេងៗ

    ·         ផ្ញើរឯកសារបញ្ចេញប្រាក់កម្ចីទៅកាន់ប្រធានគ្រប់គ្រងឥណទានបន្ទាប់ពីបានបំពេញចប់ជារៀងរាល់ថ្ងៃ

    ទាន់ពេលវេលា និងកត់ត្រាជាមួយចំនួនប្រាក់កម្ចីដែលបញ្ចេញ  

    ·         សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់កម្ចី និងចំនួនបា្រក់សង

    ·         ត្រួតពិនិត្យ ឯកសារបញ្ចេញប្រាក់កម្ចី និងឯកសារតំរូវផ្សេងៗឲ្យបានពីរដង ដោយប្រាកដថាត្រឹមត្រូវ 

    និងមិនខុសជាមួយរូបថត មុនពេលផ្ញើរទៅកាន់ប្រធានគ្រប់គ្រងឥណទានជារៀងរាល់ល្ងាច  

    ·         សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់ឲ្យទាន់ពេលវេលា 

    ដោយជម្រាបពីថ្ងៃខែ នៃប្រាក់កម្ចី  ចំនួនប្រាក់ទូទាត់  រយៈពេលនៃការទទូទាត់ ចំនួនអតិថិជនទៅកាន់

    គណៈកម្មាធិការប្រមូលប្រាក់ និងប្រាកដចំនួនថ្ងៃខែនៃការប្រមូលពីគណៈកម្មាធិការប្រមូលប្រាក់

    ·         អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

     

    តម្រូវការចាំបាច់របស់មន្រី្ត ឥណទាន (CO) និង មន្រ្តីបង់រំលោះ (IO)

     

    ·         មិនមានបទពិសោធន៌

    ·         បញ្ចប់វិទ្យាល័យ ឬ បរិញ្ញប័ត្ររងផ្នែកលក់ ទីផ្សារ ឬជំនាញផ្សេងៗដែលទាក់ទាង

    ·         មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ​ និង​សរសេរ

    ·         មានម៉ូតូ​ និង​ ទូរស័ព្ទ​ផ្ទាល់ខ្លួនដែលអាចទំនាក់ទំនង​និងប្រើប្រាស់បានគ្រប់ពេល

    ·         មានសមត្ថភាពធ្វើដំណើរទៅភូមិ​ឃុំជារៀងរាល់ថ្ងៃ

    ·         អាចបត់បែនជាមួយការផ្លាស់ប្តូរ និងការងារនៅក្នុងស្រុកផ្សេងៗនៅក្នុងខេត្ត 

    • ស្រលាញ់ការងារនៅក្នុងសហគមន៌ និងការអភិវឌ្ឍន៌សុខភាពប្រជាជនកម្ពុជា
    • ជាមួយសមត្ថភាពការងារដោយឯករាជ និងចំនួនតិចតួចនៃអ្នកគ្រប់គ្រង

    ·        ចេះលើកទឹកចិត្តខ្លួនឯង

    ·        ខ្លាំងក្នុងការដោះស្រាយបញ្ហ និងមានទំនាក់ទំនងល្អ​

    ·         មានឆន្ទៈក្នុងការរៀនសូត្រ​និងបណ្តុះបណ្តាល​ព្រមទាំងទទួលយកនូវពត៌មានត្រឡប់ផ្សេងៗ

    ·         រក្សាគំនិតវិជ្ជមានទោះនៅក្នុងស្ថានភាពលំបាក (ឧ.ភ្លៀង,ផ្លូវលំបាក,និងធ្វើដំណើរផ្លូវឆ្ងាយ)

    ·         មានការទទួលខុសត្រូវខ្ពស់​​ មានភាពស្មោះត្រង់ ​និង​សីល​ធម៌​ល្អ​​

    ·         ចេះរៀបចំការងារដែលទាក់ទងឲ្យបានត្រឹមត្រូវ

    • ប្រតិបត្តិតាមគោលការណ័ណែនាំរបស់ ហាយដ្រូឡូជីក
    • ប្រតិបត្តិដោយមានការទទួលខុសត្រូវ និងមានក្រមសីលធម៌ចំពោះរាល់អតិថិជនរបស់ ហាយដ្រូឡូជីក
    • បើកចិត្តក្នុងការទទួលយកគំនិតថ្មី និងមានឆន្ទះក្នុងរៀនសូត្រ

    ទំនួលខុសត្រូវសំរាប់ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត

    1.    ធ្វើការជ្រើសរើស បណ្តុះបណ្តាល ក្រុមអ្នកជំនាញទឹកស្អាត ដើម្បីបង្កើត និង គ្រប់គ្រងក្រុម និង ការប្រជុំលក់ផ្ទាល់នៅក្នុងភូមិដើម្បីលក់ចម្រោះទឹកទៅដល់អ្នកប្រើប្រាស់ចុងក្រោយ។

                សកម្មភាពចំបង របស់អ្នកជំនាញទឹកស្អាតរូមមាន៖

    ស្វែងរកអតិថិជនគោលដៅ: រៀបចំសមកម្មភាពប្រជុំព្រៀង និង ដាក់ការប្រជុំដើម្បីបង្កើតអោយទទួលបានជោគជ័យ។

    -ការលក់: ប្រើប្រាស់សៀវភៅទឹកស្អាតដើម្បីទទួលបានលទ្ធផលលក់ចម្រោះទឹកស្អាតបានល្អ

    -សុវតិ្តភាព: ក្នុងការប្រមូលប្រាក់ និង ដឹកជញ្ជូន

    -បម្រើ: ត្រូវប្រាកដពេលវេលា ប្រសិទ្ធភាពក្នុងការដឹកជញ្ជូន​ និង ការពេញចិត្តរបស់អតិថិជន

    2. មានគំរោងសម្រាបគ្រប់គ្រងការប្រជុំក្រុមលក់រៀងរាល់សប្តាហ៍ ដើម្បីសម្រេចបានគោលដៅលក់ប្រចាំសប្តាហ៍ វត្ថុបំនង និង របៀបវារៈ

    3.    ប្រមូលនិងវិភាគទិន្នន័យលក់ប្រចាំថ្ងៃ សប្តាហ៌ និង ប្រចាំខែដើម្បីធ្វើការបង្ហាត់បង្ហាញទៅកាន់អ្នកជំនាញ​ទឹកស្អាតនីមួយៗ និង បង្កើតយុទ្ធសាស្រ្តសំរាប់ក្រុមលក់អោយទទួលបានជោគជ័យក្នុងការលក់ដែលបានកំនត់។

    4.    ទទួលខុសត្រូវក្នុងការគ្រប់គ្រងរាល់សន្និធិ និង ទំនិញទាំងអស់ដែលមាននៅក្នុងការិយាល័យ។​ ធ្វើការយ៉ាងជិតស្និទ្ធិជាមួយអ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូន អ្នកត្រួតពិនិត្យឃ្លាំង និង អ្នកដឹកប្រចាំតំបន់ដើម្បីសម្របសម្រួល សន្និធិ​ និងតារាងដឹកជញ្ជូនប្រចាំសប្តាហ៍។ ត្រូវបា្រកដអោយបានត្រឹមត្រូវក្នុងការប្រមូលឯកសារចំនូល និង សាច់ប្រាក់។

    5.    សម្របសម្រូលយ៉ាងជិតស្និទ្ធិជាមួយដៃគូរ មីក្រូហិរញ្ញវត្ថុនៅខេត្ត និង អ្នកគ្រប់គ្រងសាខាតាមស្រុកដើម្បីរៀបចំផែនការរលក់ និង បែងចែកក្រុមប្រជុំលក់។

    6.    រក្សាកំណត់ត្រាច្បាស់លាស់នៃរបាយការណ៍កំណត់តម្លៃលក់ និង របាយការណ៌សកម្មភាពដែលបានប្រគល់ដោយអ្នកជំនាញ​ទឹកស្អាត​​ ​​អ្នកត្រួតពិនិត្យចម្រោះទឹកស្អាត និង អ្នកដឹកចម្រោះ ដើម្បីឲ្យបា្រកដច្បាស់ដល់ការទូទាត់សំណងសំរាប់ក្រុមលក់។

    7.    គ្រប់គ្រងអ្នកជំនាញទឹកស្អាត រួមទាំងការបែងចែកពេលវេលា ដើម្បីតាមដានសកម្មភាពអថិជន និងឆ្លើយតប អោយទាន់ពេលវេលាទៅតាមសំណើររបស់ទូរស័ព្ទទាន់ពេលវេលា។

    8.    ការងារផ្សេងៗទៀតនឹងត្រូវបានផ្តល់

     

    តម្រូវការសំរាប់តួនាទីប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត

     

    ·         មានបទពិសោធន៌យ៉ាងតិច២ឆ្នាំ ក្នុងការលក់ និងការគ្រប់គ្រងនៅក្នុងស្ថាប័នឯកជន

    ·         មានសញ្ញាប័ត្របរិញ្ញា រឺ បរិញ្ញាប័ត្ររង ផ្នែកលក់ ទីផ្សារ គ្រប់គ្រង ឬសញ្ញាប័ត្រពាក់ព័ន្ធ

    ·         អាចអាន និងសរសរភាសាខ្មែរបានច្បាស់លាស់ល្អ

    ·         អាចអាន និង សរសេរភាសាអង់គ្លេស

    ·         មានជំនាញខាងផ្នែកកុំព្យូទ័រ អាចប្រើប្រាស់ Microsoft Word and Excel និង អ៊ីម៉ែល

    ·         មានម៉ូតូផ្ទាល់ខ្លួន និង​ទូរស័ព្ទក្នុងការប្រើប្រាស់គ្រប់ពេលវេលា

    ·         មានតួនាទីជាអ្នកធើ្វការងារតាមជនបទ និង ​ត្រូវមានសមត្ថភាពបើកបរម៉ូតូផ្ទាល់ចំងាយពី៥៥០គីឡូ)​​ ដោយឯករាជ្យម្នាក់ឯងទៅកាន់ភូមិ ឃុំ ផ្សេងៗជារៀងរាល់ថ្ងៃ

    ·         ត្រូវមានភាពបត់បែនទៅតាមការផ្លាស់ប្តូរ និង​ ធ្វើការងារនៅក្នុងស្រុកផ្សេងនៅក្នុងខេត្ត

    ·         ត្រូវស្រលាញ់ការងាសហគមន៍ និង​ ការធ្វើអោយប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា

    ·         ជំរុញលទ្ធផល និងលើទឹកចិត្ត​​ ដោយកំនត់ការលក់ និងឱកាសដើម្បីបានលទ្ធផល ដែលមិនអាចកំនត់បាន

    ·         ជាអ្នកខ្លាំងក្នុងដោះស្រាយបញ្ហាដោយមានការប្តេជ្ញា និង សមត្ថភាពរៀនសូត្រពីបញ្ហា

    ·         ព្យាយាមជាមួយការងារ និង អាចធ្វើការងារដោយឯករាជ្យជាមួយអ្នកគ្រប់គ្រង

    ·         រួសរាយរាក់ទាក់ និង មានទំនាក់ទំនងល្អ ជាមួយអ្នកដទៃផ្សេងទៀត​ ដើម្បីកសាងទំនាក់ទំនងយ៉ាងរហ័ស និង ទុកចិត្ត។

    ·         មានជំនាញក្នុងធ្វើបទបង្ហាញ មានជំនឿទុកចិត្តក្នុងការនិយាយនៅក្នុងចំណោមអ្នកស្តាប់ដ៏ច្រើន

    ·         មានឆន្ទះក្នុងការរៀន និង ទទួលយកការឆ្លើយតប​

    ·         ប្រកាន់គំនិតវិជ្ជមានទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាក (ឧ.ភ្លៀង ផ្លូវលំបាក ធ្វើដំណើរឆ្ងាយពេក)

    ·         ទទួលខុសត្រូវសំរាប់សកម្មភាព និងលទ្ធផលដោយស្មោះត្រង់

     

    សំគាល់៖

    សហគ្រាសសង្គម Hydrologic គឺផ្តល់ភាពស្មើភាព​គ្នា និងយុត្តិធម៌ ទៅដល់បេក្ខជន-បេក្ខនារី ដែលមាន សិទ្ធិ ​និង ​មានទេពកោសល្យ។​

    ចំពោះបេក្ខជនដែលមានទីលំនៅបច្ចុប្បន្ននៅតាមបណ្តាលខេត្តប្រតិបត្តិការខាងលើ និង ទទួលបានសិទ្ធិអទិភាពមុនគេ។ ម្យ៉ាងទៀតបេក្ខជនបេក្ខនារី អាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

    ១. ប្រាក់ខែគោល

    ២. បា្រក់លើកទឹកចិត្ត

    ៣. ប្រាក់ឧបត្ថម្ត (លុយសាំង និង ជួសជុលម៉ូតូ)

    ៤. មានធានារ៉ាប់រងអាយុជីវិត

    ៥. ធានារ៉ាប់រងពេលមានគ្រោះថ្នាក់

    ៦. ធានារ៉ាប់រងសុខភាព

    ៧. ប្រាក់សុខភាពប្រចាំឆ្នាំ ១៥០ ដុល្លា

    ៨. ប្រាក់ខែទី១៣ និង ប្រាក់ខែទី១៤​

    ៩. ថ្ងៃធ្វើការងារ ពីច័ន្ទ ដល់ ថ្ងៃសុក្រ

    ១០. ការឈប់សំរាកបុណ្យជាតិនានាតាមប្រកាសរបស់ក្រសួងការងារ

    ១១. មានច្បាប់ឈប់សំរាកផ្សេងៗតាមគោលការណ៍របស់ក្រសួងការងារ

    ១២. មានឱកាសទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ​និង បទពិសោធន៍ថ្មីៗ

    ចុងក្រោយបានចួលរួមចំនែកជួយសង្គមតាមរយៈការជួយប្រជាជនក្នុងសហគមន៍របស់យើងអោយមានចម្រោះទឹកស្អាតប្រើប្រាស់។

     

    ព័ត៌មានទំនាក់ទំនង  ព័តព័ត៌មានលំអិត:

    បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យដោយផ្ទាល់តាមការិយាល័យចល័តរបស់ក្រុមហ៊ុន ឬ ស្នាក់ការ

    កណ្តាលតាមរយៈអស័យដ្ឋានខាងក្រោមនៅរៀងរាល់ម៉ោងការងារ ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ រៀងរាល់ម៉ោងធ្វើការ 

    :០០ព្រឹក ដល់ ៥:០០ល្ងាច។

     

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត បន្ទាយមានជ័យ ទូរស័ព្ទលេខ: 081 888 271 / 086 888 827

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត បាត់ដំបង ទូរស័ព្ទលេខ       : 086 8888 27 / 081 888 077

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត សៀមរាប ទូរស័ព្ទលេខ       : 081 888 322 / 010 888 071

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពង់ចាម ទូរស័ព្ទលេខ       :  081 888 055 / 010 888 046

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពង់ធំ ទូរស័ព្ទលេខ          : 081 777 069 /​ 010 888 026

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពង់ស្ពឺ ទូរស័ព្ទលេខ : 081​ 777 171 / ​070 888 404

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត ព្រៃវែង ទូរស័ព្ទលេខ          : 081 888 332 / 010 888 046

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពត ទូរស័ព្ទលេខ            : 010 888 094 / 081 888 069

    §  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត តាកែវ ទូរស័ព្ទលេខ           : 081 888 115/ 081 888 104

     

    §  នៅស្នាក់ការកណ្តាល អគារលេខ ៩៧ ផ្លូវលេខ ១៩ បេតេ សង្កាត់ បឹងទំពុន ខ័ណ្ឌ មានជ័យ ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ ០៧០​ ៨៨៨ ៤៥៤ ឬ តាមរយៈអ៊ីម៉ែល kveasna@hydrologichealth.com

    • : More
    • : More
    • : fulltime
    • : Hydrologic Social Enterprise
    • : Social Enterprise
    • : Khoem Veasna
    • : 070 888 454
    • : kveasna@hydrologichealth.com
    • : http://www.hydrologichealth.com
    • : #97A, Street 19BT, Beong Tumpun, Mean Chey , Phnom Penh
  • Contact Information

  • Company Name Hydrologic Social Enterprise
  • Contact Person Khoem Veasna
  • Phone 070 888 454
  • Email kveasna@hydrologichealth.com
  • Website http://www.hydrologichealth.com
  • Apply Now