អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស

  • Location Preah Sihanouk
  • Salary Negotiable
  • Number of Hiring 4
  • Working Term Full Time
  • Closing Date Feb 16, 2018
  • អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ជាអង្គការមិនមែនរដ្ឋាភិបាលមិនរកកម្រៃ មិនធ្វើនយោបាយ ហើយបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និងការិយា​ល័យចំនួន១៣ផ្សេងទៀតនៅតាមបណ្តាខេត្ត ដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងការពារ ប្រជាពលរដ្ឋពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

    បច្ចុប្បន្ន អង្គការលីកាដូត្រូវការជ្រើសរើសបុគ្គលិកចំនួន៤នាក់ ដែលមានសមត្ថភាពដើម្បីបំពេញការងារ ក្នុងមុខតំណែងជា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ប្រចាំការិយាល័យអង្គការលីកាដូខេត្ត ព្រះសីហនុ ពោធិ៍សាត់ កោះកុង និងបន្ទាយមានជ័យ ។ បុគ្គលិក​ដែលបានជ្រើសរើសនេះមានកាតព្វកិច្ច និងការទទួល​ខុសត្រូវដូចខាងក្រោម ។

    កាតព្វកិច្ច និងការទទួលខុសត្រូវៈ

    • ចុះស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្ស
    • រៀបចំសំនុំរឿងករណីរំលោភសិទ្ធិមនុស្ស និងធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ
    • តាមដានរាល់អន្តរាគមន៍ជាមួយស្ថាប័នមានសមត្ថកិច្ច និងពាក់ព័ន្ធ
    • ចុះសង្កេតការណ៍ព្រឹត្តការណ៏ផ្សេងៗដែលកើតមានដូចជា កូដកម្ម បាតុកម្ម
    • ចូលរួមប្រជុំ និងចុះស៊ើបអង្កេតជាមួយអង្គការ និងក្រុមចំរុះផ្សេងៗ
    • ផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់អតិថិជន
    • ព្រាងលិខិតអន្តរាគមន៍ជាភាសាខ្មែរ
    • ពិនិត្យស្ថានភាពជនរងគ្រោះដើម្បីស្វែងរកជំនួយឧបត្ថម្ភ
    • បំពេញកិច្ចការរដ្ឋបាលទូទៅ

    គុណសម្បត្តិៈ

    • ពលរដ្ឋខ្មែរ
    • មានចំណេះដឹងទូទៅទូលំទូលាយផ្នែកសិទ្ធិមនុស្ស
    • បទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំ ជាមួយអង្គការក្រៅរដ្ឋាភិបាល
    • មានចំណេះដឹងកុំព្យួទ័រ Microsoft word, excel
    • ជំនាញផ្នែកស្រាវជ្រាវ ផ្នែករៀបរៀងឯកសារ និងធ្វើការវិភាគ
    • ចេះនិយាយ-សរសេរភាសាអង់គ្លេសបានល្អ
    • អាចធ្វើការបាន ដោយមិនចាំបាច់មានការគ្រប់គ្រងច្រើនពីថ្នាក់លើ
    • អាចធ្វើការទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយអង្គការជាតិ-អន្តរជាតិប្រព័ន្ធផ្សព្វផ្សាយ និងតំណាង រដ្ឋាភិបាល
    • មានអត្តចរិកសុភាពរាបសារ ស្មោះត្រង់ មានឆន្ទៈ និងឧស្សាហ៍លើការងារ
    • បរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រមានតម្លៃប្រហាក់ប្រហែល

     

    បេក្ខនារី-ជនដែលមានសមត្ថភាពសូមផ្ញើប្រវត្តិរូប ឈ្មោះអ្នកធានា២នាក់ និងលិខិតចំណាប់អារម្មណ៍ មកអង្គការលីកាដូតាមអាសយដ្ឋានផ្ទះលេខ១៦ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ខចំការមន ឬតាមអ៊ីម៉ែល​ cr2@licadho-cambodia.org សូមកុំផ្ញើឯកសារទាំងនេះតាមម៉ាស៊ីនទូរសារ ឬហៅតាមទូរស័ព្ទ​។

    † ផុតកំណត់ទទួលពាក្យ             ³ ១៦ កុម្ភៈ ២០១៨

    † បិទបញ្ជីចំរាញ់បេក្ខភាព           ³ ២០ កុម្ភៈ ២០១៨

    † កាលបរិច្ឆេទនៃការសំភាសន៍  ³ ២៣-២៨ កុម្ភៈ ២០១៨

     

  • Contact Information

  • Company Name លីកាដូ
  • Contact Person
  • Phone
  • Email cr2@licadho-cambodia.org
  • Website http://www.licadho-cambodia.org
  • Apply Now