ប្រធានផ្នែកលក់ អ្នកលក់ និង​អ្នក​រៀបតាំង​ផលិតផល

  • Location Kampong Speu
  • Salary 120-300 + Incentive$
  • Number of Hiring 10
  • Working Term Full Time
  • Closing Date Feb 9, 2018
  •  

        ដំណឹងជ្រើសរើស​បុគ្គលិកបន្ទាន់

    ដានី​ឌីសស្ទ្រីប៊ូតហ្សិន​ ជា​តំណាងចែកចាយពេញសិទ្ធិប្រចាំតំបន់​កំពង់ស្ពឺរបស់​ក្រុមហ៊ុន​ CP&A (Colgate, Palmolive, Protex), CK Tradaing (SCJonhson), T.S.N.R (Lion 2, Pao, Lipon…), Chip Srun (Foods), Mister Potato, DayDay, និង M-150 ។ យើងខ្ញុំត្រូវការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​មួយចំនួនដែលមាន ចំណេះជំនាញ សុជីវធម៌ ភាពស្មោះត្រង់ និង​សមត្ថភាពបំពេញការងារក្នុង​តំណែងដូចខាងក្រោម៖

     

    ការងារ និង​មុខតំណែង

    ផ្នែកចែកចាយៈ    ប្រធាន​ផ្នែកលក់​ផលិតផល (Sale-supervisor)        02 នាក់

    អ្នក​លក់​ផលិតផល (Salesman)                           06 នាក់

    អ្នក​រៀបតាំងផលិតផល (Merchandiser)                02 នាក់

                                       

    បុគ្គលិកទាំងអស់​នឹង​ត្រូវបំពេញការងារ​​ចាប់ពី​ម៉ោង ៧:៣០នាទីព្រឹក ដល់​ម៉ោង ៥​:០០​នាទីល្ងាច (រួមបញ្ចូល​ទាំង​ពេលបាយថ្ងៃត្រង់ និង​ពេលសម្រាកខ្លី មិនលើសពី ១ម៉ោង និង​៣០នាទី) ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ និងឈប់សម្រាក​រៀងរាល់​ថ្ងៃបុណ្យប្រពៃណីជាតិ និង​ចូលឆ្នាំសាកល ។

     

    អំពីការងារ និង​តួនាទី

    Ø  ប្រធាន​ផ្នែកលក់​ផលិតផល (Sale-supervisor)

    o   រៀបចំយុទ្ធសាស្ត្រទីផ្សារ បង្ហាត់បង្ហាញ​ពីយុទ្ធសាស្ត្រ​លក់ផលិតផល​ដល់ក្រុមការងារលក់ផលិតផល

    o   គ្រប់គ្រង និង​បង្កើន​ទំហំចែកចាយផលិតផលនៅលើទីផ្សារ

    o   តាមដានត្រួតពិនិត្យ​ផលិតផលដែលជាដៃគូប្រកួតប្រជែងដើម្បី​រៀបចំយុទ្ធសាស្ត្រទីផ្សារ និងប្រើប្រាសកម្មវិធីចែក​ចាយឱ្យចំគោលដៅ

    o   ចុះជួបអតិថិជន ពិនិត្យស្តុកទំនិញ​របស់អថិជន និង​ស្វែងរកអតិថិជនថ្មី

    o   ថែរក្សា និង​បង្កើតទំនាក់ទំនងល្អជាមួយ​អតិថិជន និងក្រុមការងារ

    o   រៀបចំ​កម្មវធីផ្សព្វផ្សាយ​ផលិតផល​តាមទីសាធារណៈ

    o   ធ្វើរបាយការណ៍​ការងារប្រចាំសប្ដាហ៍​ និងខែ​ជូន​តំណាងចែកចាយ និង​ក្រុមហ៊ុនជាដៃគូ

    Ø  អ្នក​លក់​ផលិតផល (Salesman)

    o   អនុវត្តផែនការលក់ផលិតផល​ឱ្យបានត្រឹមត្រូវ និង​ទាន់ពេលវេលា

    o   តាមដាន​ស្ដុកទំនិញ​ដែល​បាន​លក់ជូនអតិថិជន និង​ទំនិញជាដៃគូប្រកួតប្រជែង

    o   ស្វែងយល់ពីឥរិយាបថ​អថិជនក្នុង​ការទិញទំនិញ និង​ការទូទាត់ប្រាក់

    o   ថែរក្សា និង​បង្កើតទំនាក់ទំនងល្អជាមួយ​អតិថិជន និងក្រុមការងារ

    o   ត្រួតពិនិត្យស្ដុកទំនិញ និង​ធ្វើរបាយការណ៍លក់ផលិតផល

    Ø  អ្នក​រៀបតាំងផលិតផល (Merchandiser)

    o   អនុវត្តកម្មវិធី​រៀបចំតាំង​ផលិតផលជូន​អតិថិជន

    o   រៀបចំការ​បិទបង្ហាញ និងតាំងបង្ហាញផលិតផលតាមទីសាធារណៈ និងព្រឹត្តិការណ៍ផ្សេងៗ

    o   លើកដាក់ទំនិញជូនដល់អតិថិជន

     

    លក្ខខណ្ឌការងារ

    Ø  ប្រធាន​ផ្នែកលក់​ផលិតផល (Sale-supervisor) – ចាប់ពី 300$/ខែ និងអត្ថប្រយោជន៍បន្ថែម​ (អំឡុងពេលសាកល្បងការងារ)

    o   មានសញ្ញាបត្រផ្នែកទីផ្សារ/គ្រប់គ្រង ឬជំនាញដែលពាក់ព័ន្ធចាប់ពីបរិញ្ញាបត្ររងឡើងទៅ (ឱកាសល្អសម្រាប់ការដំឡើងមុខតំណែង)

    o   ចេះប្រើប្រាសកម្មវិធី Word & Excel Power Point និង Internet

    o   ចេះភាសាអង់គ្លេសចាប់ពីកម្រិតធម្យមឡើងទៅ (ឱកាសល្អសម្រាប់ការដំឡើងមុខតំណែង)

    o   មានបទពិសោធន៍ការងារយ៉ាងតិចមួយឆ្នាំ

    o   មានពេលវេលាគ្រប់គ្រាន់​ដើម្បីធ្វើការពេញម៉ោង

    o   អាចធ្វើការងារខាងក្រៅការិយាល័យបានយ៉ាងរលូន

    o   មានកិរិយាមារយាទថ្លៃថ្នូរ ​រួសរាយរាក់ទាក់ និង​ស្មោះត្រង់

    Ø  អ្នក​លក់​ផលិតផល (Salesman) ចាប់ពី 170$/ខែ +ថ្លៃអាហារ + កាតទូរស័ព្ទ និងអត្ថប្រយោជន៍បន្ថែម ​(អំឡុងពេលសាកល្បងការងារ)

    o   ចេះសសេរ និង​អានភាសាខ្មែរបានល្អ

    o   ចេះគិតលេខ និងឈ្លាសវៃក្នុងការគណនាលេខ

    o   ចេះប្រើស្មាតហ្វូន (Smart Phone/Tablet) និង​បណ្ដាញសង្គម

    o   មានពេលវេលាគ្រប់គ្រាន់​ដើម្បីធ្វើការពេញម៉ោង

    o   អាចធ្វើការងារខាងក្រៅការិយាល័យបានយ៉ាងរលូន

    o   មានកិរិយាមារយាទថ្លៃថ្នូរ ​រួសរាយរាក់ទាក់ និង​ស្មោះត្រង់

    o   មានសញ្ញាបត្រជំនាញផ្នែកលក់ និងទីផ្សារ​កាន់តែប្រសើរ​ (ឱកាសល្អសម្រាប់ការដំឡើងមុខតំណែង)

    Ø  អ្នក​រៀបតាំងផលិតផល (Merchandiser) ចាប់ពី 110$/ខែ +ថ្លៃអាហារ + កាតទូរស័ព្ទ និងអត្ថប្រយោជន៍បន្ថែម (អំឡុងពេលសាកល្បងការងារ)

    o   ចេះសសេរ និង​អានភាសាខ្មែរបានល្អ

    o   ចេះប្រើស្មាតហ្វូន (Smart Phone/Tablet) និង​បណ្ដាញសង្គម

    o   មានកាយសម្បទាល្អ មានកិរិយាមារយាទថ្លៃថ្នូរ ​រួសរាយរាក់ទាក់ និង​ស្មោះត្រង់

    o   មានសញ្ញាបត្រជំនាញគ្រប់គ្រង និងទីផ្សារ​កាន់តែប្រសើរ​ (ឱកាសល្អសម្រាប់ការដំឡើងមុខតំណែង)

    o   មានពេលវេលាគ្រប់គ្រាន់​ដើម្បីធ្វើការពេញម៉ោង និង​អាចធ្វើការក្រៅ​ការិយាល័យដោយរលូន

     

    បេក្ខជន​ដែល​មាន​ចំណាប់​អារម្មន៍ចង់​បម្រើការងារ​ជាមួយ ដានី​ឌីសស្ទ្រីប៊ូតហ្សិន អាច​ដាក់ពាក្យស្នើរសុំការងារ​មក​កាន់​យើង​ខ្ញុំ​តាម​រយៈអាសយដ្ឋាននៅ​​​​​​​​​​​ភូមិ​រការធំ សង្កាត់ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ ឬសារអេឡិចត្រូនិច dany12515884@gmail.com ។ សម្រាប់​ព័ត៌មាន​បន្ថែមសូមទូរស័ព្ទ​មកលេខ 012 515 884 ឬ​ 070 515 884 ឬសារអេឡិចត្រូនិច dany12515884@gmail.com

    • : Kampong Speu
    • : 120-300 + Incentive
    • : 10
    • : fulltime
    • : Dany Distributions
    • : Consumer Goods
    • : Sovannarith C.
    • : 087515887
    • : guycambo@gmail.com
    • : NHR 4, Rokarthom, Chbar Morn, Chbar Morn, Kampong Speu.
  • Contact Information

  • Company Name Dany Distributions
  • Contact Person Sovannarith C.
  • Phone 087515887
  • Email guycambo@gmail.com
  • Website
  • Apply Now