បុគ្គលិកបច្ចេកទេសថែទាំសួន

  • Location Phnom Penh
  • Salary Negotiable
  • Number of Hiring 3
  • Working Term Full Time
  • Closing Date Nov 5, 2017
  • Job Description

      1. វិសាលភាពការងារ៖

    បុគ្គលិកបច្ចេកទេសថែទាំសួន ៖ ទទួលខុសត្រូវក្នុងការថែទាំ ព្យាបាល និង ដាំរុក្ខជាតិគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងបរិវេណបុរី ។

    2. ភារកិច្ច និងទំនួលខុសត្រូវ៖

    – ប្រើប្រាស់បច្ចេកទេសក្នុងការដាំរុក្ខជាតិគ្រប់ប្រភេទក្នុងបុរី
    – ស្វែងរកវិធីសាស្ត្រក្នុងការថែរក្សាសួន គុណភាពដី និង ការប្រើប្រាស់ដីក្នុង ការដាំដើមឈើ
    – ស្វែងរកវិធីសាស្ត្រក្នុងការព្យាបាលរុក្ខជាតិដែលមានជម្ងឺ
    – ធានាថារាល់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមិនប៉ះពាល់ដល់ការលូតលាស់ របស់រុក្ខជាតិ
    – តាមដានការលូតលាស់រុក្ខជាតិគ្រប់ប្រភេទក្នុងបុរី
    – ផ្តល់បច្ចេកទេសក្នុងការដាំ និងថែទាំរុក្ខជាតិគ្រប់ប្រភេទដល់បុគ្គលិក
    – រៀបចំរបាយការណ៍អំពីការលូតលាស់ឬការខូចខាតរបស់រុក្ខជាតិគ្រប់ប្រភេទក្នុងបុរី

     

    Job Requirements

      3. គុណវុឌ្ឍិចាំបាច់៖

    – ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឬកំពុងសិក្សាឆ្នាំទី៤ មុខជំនាញកសិកម្ម ឬមុខជំនាញដែលពាក់ព័ន្ធ
    – មានចំណេះដឹងខាងផ្នែកកសិកម្ម
    – មិនមានបទពិសោធន៍ ឬ បើមានបទពិសោធន៍ការងារកាន់តែប្រសើរ
    – ត្រូវមានកាយសម្បទាមាំមួន អត្តចរិកថ្លៃថ្នូរ និងមានរូបសម្បត្តិសមរម្យ
    – មានជំនាញក្នុងការដោះស្រាយបញ្ហា និងអាចធ្វើការក្រោមសម្ពាធដែល ប្រកបដោយទំនួលខុសត្រូវខ្ពស់
    – មានការទំនាក់ទំនងល្អ មានភាពអត់ធ្មត់ ភាពបត់បែន និងអាចធ្វើការងារជា ក្រុមបាន

    4. ថ្ងៃ និង ម៉ោងបម្រើការងារ៖

    – ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ សៅរ៍៖ ម៉ោង ០៧:០០ ព្រឹក ដល់ ម៉ោង ០៥:០០ ល្ងាច
    – សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១១.០០ ព្រឹក ដល់ ម៉ោង ០១.០០ រសៀល

    5. ទីតាំងបម្រើការងារ៖

    – បុគ្គលិកបច្ចេកទេសថែទាំសួន មានទីតាំងប្រចាំនៅការដ្ឋាន បុរី ប៉េង ហួត នាយកដ្ឋានថែទាំសួន។

    6. ទំនាក់ទំនងការងារ៖

    – បុគ្គលិកបច្ចេកទេសថែទាំសួន ស្ថិតនៅក្រោមការគ្រប់គ្រង និងតម្រូវអោយ រាយការណ៍ដោយផ្ទាល់ទៅកាន់ អនុប្រធានផ្នែកគ្រប់គ្រងបុរី ។

    7. ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍៖

    – ប្រាក់បៀវត្សរ៍ (អាចចរចារបាន)
    – អាហារថ្ងៃត្រង់
    – ប្រាក់រង្វាន់បំណាច់ឆ្នាំ
    – ការតម្លើងប្រាក់បៀវត្សរ៍
    – ពិធីជប់លៀងប្រចាំឆ្នាំ
    – ដំណើរកំសាន្តប្រចាំឆ្នាំ
    – ការឧបត្ថម្ភទៅលើការសិក្សា
    – ទទួលបានការបណ្តុះបណ្តាលទាំងក្នុង និងក្រៅ
    – ផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ការទិញផ្ទះ

    បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចរៀបចំប្រវត្តិរូបសង្ខេប ព្រឹត្តិបត្តិពិន្ទុ និងឯកសារពាក់ព័ន្ធដោយភ្ជាប់មកជាមួយនូវ រូបថត ៤x៦ និងបញ្ជាក់ពីតួនាទីដែលចាប់អារម្មណ៍ រួចផ្ញើរមកកាន់អាសយដ្ឋាន ៖

  • Contact Information

  • Company Name Borey Peng Huoth
  • Contact Person HR Department
  • Phone 098 528 666/ 011 557 314
  • Email job@penghuoth.com
  • Website http://www.penghuoth.com
  • Apply Now